ភេសជ្ជៈដែលជំរុញដល់ការនោម បើសិនជាអ្នកមិនសូវនោមខុសធម្មតា

//s5.kh1.co/a1/a1fde74bde0116bd10af6cdacd88d89ee577e887.jpg
យល់ដឹង

 ២៨-មេសា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

សារធាតុបញ្ចុះទឹកនោម នឹងជួយជំរុញដល់រាងកាយក្នុងការផលិតទឹកនោមកាន់តែច្រើនដើម្បីបញ្ចេញមកខាងក្រៅ ហើយការផលិតទឹកនោមនេះដែរ

សារធាតុបញ្ចុះទឹកនោម នឹងជួយជំរុញដល់រាងកាយក្នុងការផលិតទឹកនោមកាន់តែច្រើនដើម្បីបញ្ចេញ មកខាងក្រៅ ហើយការផលិតទឹកនោមនេះដែរ នឹងជួយបញ្ចេញកាកសំណល់ និងជាតិទឹកដែលមានច្រើនៗក្នុងខ្លួនមកខាងក្រៅបានដែរ ជាពិសេសក្នុងករណីហើមខ្លួនតែម្តង ដែលកើតឡើងនៅជើង កែងជើង ប្រអប់ដៃ និងប្រអប់ជើង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មានកត្តាផ្សេងៗច្រើនណាស់ដែលអាចធ្វើឲ្យហើមបែបនេះដូចជា ជំងឺតម្រងនោម និងខ្សោយបេះដូងជាដើម។ ទោះបីជាយ៉ាងណាក៏ដោយ ការហើមតិចតួចក៏អាចកើតឡើងដោយសារតែបម្រែបម្រួល អ័រម៉ូន ការមិនមានភាពសកម្មរយៈពេលយូរ ឬធ្វើដំណើរផ្លូវឆ្ងាយដែលមិនបានកំរើករាងកាយសោះ។ 

យ៉ាងណាមិញ សម្រាប់ការហើមតិចតួច ដែលវាមិនបង្កឡើងដោយជំងឺធ្ងន់ធ្ងរ អ្នកអាចដោះស្រាយបានជាមួយនឹងការញ៉ាំភេសជ្ជៈជំរុញដល់ការនោមបាន។ 

កាហ្វេ

កាហ្វេគឺជាភេសជ្ជៈដ៏ពេញនិយមដ៏គួរឲ្យចាប់អារម្មណ៍មួយចំពោះសុខភាពមនុស្សយើង។ វាក៏មានសារធាតុបញ្ចុះទឹកនោមធម្មជាតិដែរនោះគឺជាតិកាហ្វេអ៊ីនតែម្តង។ កាលណាញ៉ាំជាតិកាហ្វេអ៊ីនក្នុងកម្រិតខ្ពស់ពី ២៥០ ទៅ៣០០មីលីក្រាម (ស្មើរនឹងកាហ្វេពីរបីពែង) គឺត្រូវបានគេដឹងថាមានប្រសិទ្ធភាពបញ្ចុះទឹកនោមហើយ។ មានន័យថា ការញ៉ាំកាហ្វេពីរបីពែង អាចធ្វើឲ្យនោមកាន់តែច្រើនបានហើយ។ ទោះបីជាយ៉ាងនេះក្តី ស្តង់ដានៃការឆុងកាហ្វេញ៉ាំមួយពែងៗ មិនទំនងជាមានជាតិកាហ្វេអ៊ីនគ្រប់គ្រាន់នឹងបំពេញមុខងារមួយនេះឡើយ។ 

លើសពីនេះទៅទៀត បើសិនជាអ្នកញ៉ាំកាហ្វេទៀងទាត់ អ្នកទំនងជាអាចទ្រាំនឹងឥទ្ធិពលជាតិកាហ្វេអ៊ីននេះបាន ហើយក៏មិនមានប្រសិទ្ធភាពធ្វើឲ្យនោមដែរ។ 

តែខ្មៅ និងតែបៃតង

ទាំងតែខ្មៅ និងបៃតងសុទ្ធតែមានជាតិកាហ្វេអ៊ីន និងដើរតួនាទីជាសារធាតុបញ្ចុះទឹកនោមទាំងអស់។ ក្នុងការសិក្សាលើសត្វកណ្តុរ តែខ្មៅត្រូវបានគេរកឃើញថាមានឥទ្ធិពលបញ្ចុះទឹកនោមតិចតួច។ យ៉ាង ណាមិញ បើសិនជាយើងប្រៀបធៀបនឹងកាហ្វេវិញ អ្នកអាចស៊ូទ្រាំនឹងជាតិកាហ្វេអ៊ីនក្នុងតែច្រើនជាងក្នុងកាហ្វេ។ មានន័យថា ឥទ្ធិពលបញ្ចុះទឹកនោមគឺអាចកើតឡើងបានតែលើអ្នកដែលមិនមែនញ៉ាំតែជាប្រចាំ៕

Meng Soksearn
Mc Searn (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T