ប្រយោជន៍មិននឹកស្មាននៃការញ៉ាំទឹកម្នាស់ពេលពោះទទេ

//s5.kh1.co/31/31f92274095b120b026588299534e5fcea8bc051.jpg
យល់ដឹង

 ២៨-មេសា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ម្នាស់គឺជាផ្លែឈើមួយដែលមានរសជាតិផ្អែម។ វាមិនត្រឹមតែមានរសជាតិឆ្ងាញ់ទេ តែថែមតែងត្រូវបានគេដឹងថា មានសមត្ថភាពច្រោះជាតិពុលក្នុងខ្លួនទៀត។

ម្នាស់គឺជាផ្លែឈើមួយដែលមានរសជាតិផ្អែម។ វាមិនត្រឹមតែមានរសជាតិឆ្ងាញ់ទេ តែថែមទាំងត្រូវបានគេដឹងថា មានសមត្ថភាពច្រោះជាតិពុលក្នុងខ្លួនទៀត។ ការញ៉ាំម្នាស់នឹងជួយលាងសម្អាតរាងកាយ និងការច្រាលជាតិទឹកច្រើនក្នុងរាងកាយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការញ៉ាំទឹកម្នាស់ទាំងពោះទទេនៅពេលព្រឹកនឹងជួយឲ្យសកម្មភាពរបស់វាធ្វើការកាន់តែល្អ។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ពីរយ៉ាងនៃការញ៉ាំទឹកម្នាស់ពេលពោះទទេ៖

ជួយសម្រកទម្ងន់

  1. ការញ៉ាំទឹកម្នាស់នឹងជួយជំរុញដល់ការរំលាយអាហារ។ វាសម្បូរទៅដោយសារធាតុ Thiamine ដែលអាចជួយបំលែងកាបូអ៊ីដ្រាតដែលអ្នកបានញ៉ាំទៅជាថាមពលវិញ។
  2. ជួយបង្គ្រប់ជាតិទឹកក្នុងខ្លួន
  3. ធ្វើឲ្យអ្នកមានអារម្មណ៍ឆ្អែត ដូច្នេះក៏លែងសូវឃ្លានអាហារ និងរបស់ផ្អែមបានពេញមួយថ្ងៃ
  4. ផ្តល់នូវម៉ៃក្រូជីវជាតិ ដែលមិនមានក្នុងទឹកធម្មតា
  5. មានជាតិប៉ូតាស្យូម ដែលអាចផ្តល់តុល្យភាពដល់អេឡិចត្រូលីត្ររាងកាយក្នុងការរំលាយអាហារ។ រឿងនេះក៏ជួយបង្ការការរមួលក្រពើដោយសារតែការអស់កម្លាំងដែរ។ 
  6. ប្រឆាំងការរលាកជាមួយនឹងអង់ស៊ីម Bromelain។ រឿងនេះនឹងជួយអ្នកច្រោះជាតិពុល និងជាតិទឹកដែលសល់ច្រើនពីក្នុងរាងកាយដែរ។ 

ថែរក្សាពោះវៀន និងថ្លើម

ទឹកម្នាស់សម្បូរអង់ស៊ីម និងអង់ទីអុកស៊ីដង់ ដែលអាចជួយច្រោះជាតិលោហៈធ្ងន់ៗចេញពីក្នុងខ្លួន លាងសម្អាតថ្លើម និងពោះវៀន ព្រមទាំងកាត់បន្ថយ និងបង្ការការទល់លាមកទៀតផង។

ចំណាំ៖

បើសិនជាអ្នកកំពុងតែមានបញ្ហាសុខភាពស្រាប់ ឬមានជំងឺរលាកក្រពះ ឬឈឺក្រពះរ៉ាំរ៉ៃ យកល្អគួរតែពិគ្រោះជាមួយគ្រូពេទ្យជាសិនមុនពេលប្រើប្រាស់វិធីមួយនេះ៕

Meng Soksearn
Mc Searn (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T