បើមិនជឿកុំប្រមាថ!! សម្រកទម្ងន់លឿនពេកក្នុងរយៈពេលខ្លី មានគ្រោះថ្នាក់ណាស់!

//s5.kh1.co/a7/a7ffb18a89f79e16f6d84994ef9646788c4b9050.jpg
យល់ដឹង

 ២៨-មេសា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

បច្ចុប្បន្ននេះមានមនុស្សច្រើនណាស់ដែលចង់សម្រកទម្ងន់ដើម្បីទទួលបានរាងស្អាត។ ជាអកុសល្យ ការដែលសម្រេចចិត្តធ្វើរឿងគ្រប់យ៉ាងដើម្បីឲ្យស្រក

បច្ចុប្បន្ននេះមានមនុស្សច្រើនណាស់ដែលចង់សម្រកទម្ងន់ដើម្បីទទួលបានរាងស្អាត។ ជាអកុសល្យ ការដែលសម្រេចចិត្តធ្វើរឿងគ្រប់យ៉ាងដើម្បីឲ្យស្រកទម្ងន់លឿនពេកអាចផ្តល់ផលអាក្រក់ចំពោះសុខភាពបាន ជាពិសេសស្រករហូតដល់ ៤,៥គីឡូក្រាមក្នុងមួយសប្តាហ៍តែម្តង។ ថ្វីបើការផ្លាស់ប្តូររបបអាហារដើម្បីសម្រកទម្ងន់បានលឿនគឺជារឿងគួរឲ្យខ្លាចក៏ដោយ តែវាក៏មិនល្អចំពោះសុខភាពដែរដូចជា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ងាយមានបញ្ហាលើថង់ទឹកប្រមាត់

នៅពេលអ្នកប្រើវិធីសម្រកទម្ងន់បានលឿនតាមរយៈការតមអាហារ វានឹងធ្វើឲ្យថង់ទឹកប្រមាត់រងគ្រោះច្រើនណាស់ ជាពិសេសអាចបង្កើតជាគ្រួសតែម្តង។ 

ស្វិតសាច់ដុំ

ការដែលតមអាហារខ្លាំង រាងកាយនឹងប្រើប្រាស់សាច់ដុំជំនួសការរំលាយជាតិខ្លាញ់ដើម្បីបង្កើតថាមពលដល់រាងកាយប្រើប្រាស់ ដូច្នេះអ្នកនឹងប្រឈមខ្ពស់នឹងអាការៈស្វិតសាច់ដុំយ៉ាងគួរឲ្យខ្លាច។ 

មិនមានកម្លាំងគ្រប់គ្រាន់

ភាគច្រើនការសម្រកទម្ងន់លឿនពេកតាមរយៈការបង្អត់អាហារ នោះរាងកាយក៏មិនអាចមានប្រភពអ្វីដើម្បីបង្កើតជាថាមពលយកទៅប្រើប្រាស់ដូចធម្មតាបានដែរ។ អ្វីដែលជាបញ្ហាថែមទៀតនោះ អ្នកកំពុងតែប្រឈមយ៉ាងខ្ពស់នឹងការទល់លាមកថែមទៀត។

កង្វះវីតាមីន និងជាតិរ៉ែក្នុងខ្លួន

វីតាមីន និងជាតិរ៉ែគឺជាសមាសធាតុដ៏សំខាន់ដែលរាងកាយត្រូវការដើម្បីសរីរាង្គក្នុងខ្លួនធ្វើការបានយ៉ាងល្អ។ ប៉ុន្តែនៅពេលអ្នកតមអាហារពេក ជីវជាតិដែលត្រូវការប្រើគឺមិនគ្រប់គ្រាន់ ហើយអ្នកពិតជាងាយប្រឈមនឹងជំងឺខ្លាំងណាស់ដូចជា ជំងឺផ្តាសាយ ក្អក និងផ្សេងៗទៀត។ 

សរុបមក ការសម្រកទម្ងន់ដែលត្រូវបានចាត់ទុកថាល្អ និងត្រឹមត្រូវនោះគួរតែចាប់ពី ០,៥ ទៅ១ គីឡូក្រាមក្នុងមួយសប្តាហ៍។ ដូច្នេះបើសិនជាអ្នកចង់ឲ្យស្រក់ខ្លាំងក្នុងរយៈពេលខ្លី អ្នកប្រាកដជាប្រឈមបញ្ហាច្រើនជាងផលល្អជាមិនខាន៕

Meng Soksearn
Mc Searn (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T