គ្រាន់តែមានដុំសាច់ក្នុងស្បូនអាចបង្កការរលូតកូនទេ?

//s5.kh1.co/cf/cf164a0c5dbfc663085ce1e22e1fb4532dc23e47.jpg
យល់ដឹង

 ២៨-មេសា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ការរលូតកូនគឺជាផលវិបាកនៃការមានផ្ទៃពោះដែលកើតឡើងញឹកញាប់បំផុត។ យ៉ាងណាមិញ ការរលូតកូនភាគច្រើនកើតឡើងមុនពេលស្រ្តីដឹងថាខ្លួនឯងមានផ្ទៃពោះ។

ការរលូតកូនគឺជាផលវិបាកនៃការមានផ្ទៃពោះដែលកើតឡើងញឹកញាប់បំផុត។ យ៉ាងណាមិញ ការរលូតកូនភាគច្រើនកើតឡើងមុនពេលស្រ្តីដឹងថាខ្លួនឯងមានផ្ទៃពោះ។ ម៉្លោះហើយ គ្រូពេទ្យជាច្រើននៅតែព្យាយាមបញ្ជាក់ថា មានកត្តាជាច្រើនដែលនាំឲ្យប្រឈមខ្លាំងនឹងការរលូតកូនចាប់ពីការបង្ករោគក្នុងពេលមានផ្ទៃពោះរហូតដល់បញ្ហាដំណពូជជាដើម។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

ដុំសាច់ក្នុងស្បូនគឺជាដុំសាច់ស្លូត ហើយក៏មិនអាចវិវឌ្ឍន៍ទៅជាមហារីកដែរ។ ស្រ្តីភាគច្រើននឹងកើតមានដុំសាច់នេះក្នុងឆាកជីវិតរបស់ពួកគេដោយចៀសមិនផុតឡើយ គឺរហូតដល់ ៨០ភាគរយនៅពេលអាយុដល់ ៥០ឆ្នាំ។ ដុំសាច់ប្រភេទនេះមានទំហំមិនទៀងទាត់ឡើយ តែមិនបង្កជាផលវិបាកអ្វីដែរ ព្រមទាំងមិនមានបង្កជារោគសញ្ញាអ្វីបញ្ជាក់ថាស្រ្តីកំពុងតែមានដុំសាច់នេះទៀត ប៉ុន្តែករណីដ៏កម្រនោះគឺថា វាអាចបង្កជាការឈឺចាប់ និងហូរឈាម និងគ្រោះថ្នាក់ដល់សមត្ថភាពនៃការមានផ្ទៃពោះរបស់ស្រ្តីបានទៀត។ ដុំសាច់ក្នុងស្បូនក៏ប្រហែលជាដើរតួនាទីដ៏សំខាន់មួយដែលនាំឲ្យស្រ្តីមានផ្ទៃពោះរលូតកូនដែរ ។ គ្រូពេទ្យខ្លះបានណែនាំថា ស្រ្តីដែលមានដុំសាច់ក្នុងស្បូនគួរតែកាត់វាចោលមុនពេលយកកូន ឬស្រ្តីដែលធ្លាប់មានការរលូតកូនច្រើន។ 

រូបតំណាង
រូបតំណាង

តាមរយៈការវះកាត់ ស្រ្តីអាចត្រូវបានគេយកដុំសាច់ដែលមានបញ្ហានោះចេញពីក្នុងស្បូន ហើយស្រ្តីខ្លះអាចនឹងត្រូវកាត់ស្បូនទាំងមូលចោលទៀត បើសិនជារោគសញ្ញារបស់វាមានលក្ខណៈធ្ងន់ធ្ងរពេក។ យ៉ាងណាមិញមានស្រ្តីកាត់ស្បូនចោល មានប្រមាណច្រើនជាង ២០០០០០ករណីឯណោះក្នុងមួយឆ្នាំដោយសារតែដុំសាច់ក្នុងស្បូននេះឯង៕

Meng Soksearn
Mc Searn (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T