David Beckham ត្រូវមិត្តរួមក្រុមប្រាប់ត្រង់ៗថា មិន​ចង់​គេង​បន្ទប់​​ជាមួយ​ ក្នុងដំណើរកំសាន្តរបស់ Manchester​ United​

//s5.kh1.co/ef/ef8bd7c58b921c6bc427b39af11a7a1e4e8e52e2.jpg
កីទ្បា

 ២៧-មេសា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ក្នុងអំឡុងពេលធ្វើដំណើររបស់ក្លឹបបិសាចក្រហម Manchester United លោក Gary Neville ត្រូវបានផ្គូរផ្គងជាមួយ Beckham ដើម្បីស្នាក់នៅបន្ទប់សណ្ឋាគារជាមួយគ្នា ក្នុងរយៈពេលប្រហែល ៦ ខែ

កាលពីឆ្នាំ ១៩៩០ ក្នុងអំឡុងពេលធ្វើដំណើររបស់ក្លឹបបិសាចក្រហម Manchester United លោក Gary Neville ត្រូវបានផ្គូរផ្គងជាមួយ Beckham ដើម្បីស្នាក់នៅបន្ទប់សណ្ឋាគារជាមួយគ្នា ក្នុងរយៈពេលប្រហែល ៦ ខែ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែអ្វីដែលភ្ញាក់ផ្អើលនោះគឺថា លោក Gary Neville បានបដិសេដមិនចង់គេងបន្ទប់សណ្ឋាគារជាមួយ David Beckham នោះទេ។ Neville បានប្រាប់ទូរទស្សន៍ Sky Sports ថា៖ "ខ្ញុំបានស្នាក់នៅជាមួយ David Beckham​​ អស់រយៈពេលប្រហែល ៦ ខែ ហើយបន្ទាប់មកបន្ទប់ទាំងមូលដែលធ្លាប់ស្នាក់នៅជាមួយគ្នា ក៏បែរជា​ត្រូវចូលស្នាក់នៅ​បន្ទប់ផ្ទាល់ខ្លួនវិញ"។

គាត់បានបន្ថែមទៀតថា៖ "ខ្ញុំគិតថាពួកយើងមើលទៅហាក់បីដូចជាមិនចុះសម្រុងនឹងគ្នាទេ ហើយម្នាក់ៗ​បានចូលគេងនៅពេលវេលាផ្សេងៗគ្នា។ ខ្ញុំមានបញ្ហាធំពីរជាមួយ Beckham (មែនហើយ! គាត់ក៏មានដូចគ្នា)។"

https://s5.kh1.co/__image/w=308,h=185,q=100/90/901ab3a4d45854985b3f863fd0cfd05d193d4a47.jpg

«បញ្ហាទីមួយគឺថា ខ្ញុំចូលគេងនៅម៉ោង ៩ យប់ ហើយក្រោកពីម៉ោង ៥ ព្រឹក តែគាត់ចូលគេងនៅម៉ោង ១១ យប់​ហើយចង់ក្រោកម៉ោង ៨ ព្រឹក»។

«ដូច្នេះអ្វីដែលសំខាន់ គឺគាត់មិនបានធ្វើឱ្យខ្ញុំគេងស្រួលនោះទេ ចាប់ពីម៉ោង ៩ ដល់ ១១ ហើយបន្ទាប់មកខ្ញុំក៏​ត្រូវធ្វើឱ្យគាត់ភ្ញាក់ចាប់ពីម៉ោង ៥ ព្រឹកទៅ។ ដូច្នេះហើយនេះជាមូលហេតុដែលយើងមិនអាចស្នាក់នៅ​បន្ទប់​ជាមួយ​គ្នាបាន»។

https://s5.kh1.co/__image/w=650,h=434,q=100/43/43099762a8a516f914e0ad04c9d246468c7aca9c.jpg

អតីតខ្សែការពារក្រុមបិសាចក្រហមរូបនេះបានបន្ដបញ្ជាក់យ៉ាងច្បាស់ថាបញ្ហាទី ២ នោះគឺគាត់ជា​មនុស្សដែល​មាន​អនាម័យបំផុត។ គាត់តែងអុជទៀន ពេលគាត់ចូលបន្ទប់ ហើយគាត់ដាក់តាំងរូបភាពឡើង ហើយអ្វីៗគ្រប់យ៉ាង​ត្រូវតែ​ល្អឥតខ្ចោះ ដូចគ្នាតាំងពីគាត់នៅអាយុ ១៨ឆ្នាំអញ្ចឹង។

https://s5.kh1.co/__image/w=630,h=472,q=100/44/44e3c042d586c8fd0e73d11a6c3c54ef221ec999.jpeg

ចំពោះការបង្ហាញពីភាពផ្ទុយគ្នារវាងគាត់ និង Beckham ទីបំផុត Neville បានសន្និដ្ឋានថា៖ "ខ្ញុំបានបំភ្លេចអ្វីៗ​ គ្រប់​យ៉ាង​ចោលអស់ហើយ ដោយសារតែយើងមិនចុះសម្រុងគ្នាទាល់តែសោះ។ ខ្ញុំតែងតែនិយាយ តែងតែជជែកវែក​ញែក ហើយគាត់តែងតែជាអ្នកប្រឆាំងទាំងស្រុង។ គាត់ស្តាប់សំឡេងតន្ត្រី និងចង់បានភាពស្ងប់ស្ងាត់ ហើយនោះគឺជា​អ្វី​ដែល​អាចបញ្ចប់ទាំងស្រុងនូវបញ្ហាត្រង់កន្លែងដែលខ្ញុំគេង៕

ប្រភព90MIN.IN

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T