ម្តាយដែលមានគំនិតច្នៃប្រឌិត ម្នាក់ បានធ្វើនំខួបកំណើត រូបដាយណូស័រ កំពស់ 1.3 ម៉ែត្រ អោយកូនប្រុសរបស់នាង ដ៏គួអោយភ្ញាក់ផ្អើលជាទីបំផុត។

អ្នកស្រី Maria Young អាយុ ២៨ឆ្នាំ ជាបុគ្គលិកធ្វើការក្នុង ធនាគារ មួយកន្លែង រស់នៅ Portsmouth ប្រទេសអង់គ្លេស បានចំណាយពេលវេលចំនួន ៥ថ្ងៃ ដើម្បីបង្កើត នំដែលមានទំហំដ៏ធំនេះ អោយកូនប្រុសរបស់គាត់ឈ្មោះ Logan គម្រប់ខួប ៨ឆ្នាំ ។

អ្នកស្រី Young ដែលមានគំនិតច្នៃប្រឌិតរូបនេះ និយាយថា គាត់ ធ្លាប់ធ្វើនំខេក តែ៣ដងប៉ុណ្ណោះ មុនពេលកូនប្រុស របស់គា់ សុំអោយ ធ្វើខំខេករូប ដាយណូស័រ។ គាត់បញ្ជាក់ថា គាត់ បានប្រើ ស៊ុតចំនូន ១៣០គ្រាប់ សម្រាប់ធ្វើខ្លួន ដាយនូស័រ និង នំ Rice Krispies ចំនួន ១២ប្រអប់ដើម្បី ជើងនិងក្បាល។ ចំណែក ក្មេងប្រុស Logan បាននិយាយដោយសប្បាយរីករាយថា នំខេកនេះ ដំបូងគេដែល ក្មេងប្រុសបានជួប ហើយ វាធ្វើអោយរូបគេភ្ញាក់ផ្អើលយ៉ាងខ្លាំង។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះនំខេករូប ដាយណូស័រដ៏ធំនេះ?


ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]