ប្តីប្រពន្ធមួយគូ ដែលទើបតែរៀបការថ្មីៗ បានស្លាប់នៅក្នុងហេតុការណ៏ គ្រោះថ្នាក់ចរាចរណ៏ដ៏រន្ធត់មួយ រវាងរថយន្តធុនតូច និងរថយន្តក្រុង នៅតាមបណ្តោយផ្លូវហាយវេ នៃភាគខាងជើងឈៀងខាងត្បូង ប្រទេសម៉ាឡេស៊ី។

យោងតាមប្រភពព័ត៌មាន ស្ទ៉ម របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា ប្តីប្រពន្ធមួយគូ ដែលទើបតែរៀបការថ្មីៗនោះ ប្តីមានឈ្មោះថា Rita អាយុ ៤២ឆ្នាំ ជាជនជាតិសាំងហ្គាពួរ និងប្រពន្ធមានឈ្មោះថា Kumar អាយុ ៣៤ឆ្នាំ ដែលពួកគេបានធ្វើដំណើរទៅតំបន់ Malacca ក្នុងប្រទេសម៉ាឡេស៊ី ប៉ុន្តែនៅតាមផ្លូវបែរជាកើតមាន ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏ទៅវិញ ដោយមានរថយន្តក្រុងមួយគ្រឿង បានបើកមកបុកពីក្រោយ រថយន្តរបស់ពួកគេតែម្តង។

សូមបញ្ជាក់ផងដែរថា ប្តីប្រពន្ធមួយគូនេះ ធ្វើការនៅក្នុងសណ្ឋាគារមួយកន្លែង ក្នុងប្រទេសសឹង្ហបុរី ហើយទើបតែរៀបការបាន ២សប្តាហ៏តែប៉ុណ្ណោះ និងបានស្លាប់ភ្លាមៗ ក្នុងហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏នេះ។ ដូចគ្នានេះដែរ នារីម្នាក់ដែលជាមិត្តភក្តិរបស់ពួកគេ មានឈ្មោះថា Costa អាយុ ២២ឆ្នាំ បានស្លាប់បាត់បង់ជីវិតផងដែរ ខណៈពេលនាងអង្គុយនៅ កៅអីខាងក្រោយជាមួយពួកគេ។

យ៉ាងណាម៉ិញ អ្នកបើកបរដែលមានឈ្មោះថា Pang Yun អាយុ ៥៩ឆ្នាំ ត្រូវរងរបួសធ្ងន់ រីឯបុរសម្នាក់ទៀត ដែលអង្គុយកៅអីខាងមុខ មានឈ្មោះថា Mariah អាយុ ២១ឆ្នាំ ជាមិត្តប្រុសរបស់ នារីឈ្មោះ Costa បានរងរបួសស្រាល។



ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]