បង្ការការឆ្លងវីរុសកូរ៉ូណា! ឆន សុវណ្ណារាជ បានសុំចិត្តហ្វេនៗរឿងមួយ

//s5.kh1.co/bd/bddb9785f9bf25650e53048cdf60beae882a7806.jpg
តារា & កម្សាន្ដ

 ២៧-មេសា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ឆន សុវណ្ណារាជបាន បង្ហាញសារមួយទៅកាន់បងប្អូនអ្នកគាំទ្រទាំងអស់ ជៀសវាងការយល់ដោយប្រការអវិជ្ជមានណាមួយទៅលើរូបលោក ដោយគាត់ បាននិយាយអំពីការបង្ការការចម្លងវីរុសកូរ៉ូណា ដូច្នេះតារាប្រុសរូបនេះ បានសុំចិត្តអ្នកគាំទ្រផ្អាកការថតរូប ការកាន់ដៃ ការអោបជាដើមជាមួយអ្នកគាំទ្ររបស់លោក ដោយរង់ចាំវីរុសកូរ៉ូណាមានសភាពស្ងប់ស្ងាត់សិន។

ភ្នំពេញ៖ វីរុសកូរ៉ូណា គឺជាវីរុសផ្លូវដង្ហើមមួយប្រភេទដែលវាយលុកមនុស្សដោយបំផ្លាញសួតមនុស្សបានយ៉ាងឆាប់រហ័សជាទីបំផុតដោយវាមានប្រភពពីទីក្រុងវ៊ូហាន ប្រទេសចិន ដោយបានចម្លងនិង​ សម្លាប់យ៉ាងច្រើននៅលើពិភពលោកដោយប្រើរយៈពេលត្រឹមតែ៥ទៅ ៦ខែតែប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះបីបច្ចុប្បន្ននេះចំនួនអ្នកជំងឺនៃវីរុសកូរ៉ូណានៅប្រទេសកម្ពុជា បានជាសះស្បើយច្រើនស្ទើរតែទាំងស្រុង ក៏ពិតមែន ប៉ុន្តែយើងត្រូវតែមានការប្រុងប្រយ័ត្នជានិច្ច ដោយជៀសវាងភាពស្និតស្នាលជាមុនសិន ដូចជាអោប កាន់ដៃ ជាដើម ដើម្បីរួមគ្នាបញ្ឈប់ការរីករាលដាលនៃការផ្ទុះការឆ្លងជំងឺជាលើកទី២ម្តងទៀត។

ជាក់ស្តែងថ្មីៗនេះ តារាចម្រៀងនៅផលិតរស្មីហង្សមាសលោក ឆន សុវណ្ណារាជ បានបង្ហាញសារមួយទៅកាន់បងប្អូនអ្នកគាំទ្រទាំងអស់ ជៀសវាងការយល់ដោយប្រការអវិជ្ជមានណាមួយទៅលើរូបលោក ដោយគាត់ បាននិយាយអំពីការបង្ការការចម្លងវីរុសកូរ៉ូណាទៅដោយប្រយោល ដូច្នេះតារាប្រុសរូបនេះ  បានសុំចិត្តអ្នកគាំទ្រផ្អាកការថតរូប ការកាន់ដៃ ការអោបជាដើម ជាមួយអ្នកគាំទ្ររបស់លោក ដោយរង់ចាំវីរុសកូរ៉ូណាមានសភាពស្ងប់ស្ងាត់សិន៕

សូមទស្សនាវីដេអូនិង រូបភាពខាងក្រោម៖

ឆន សុវណ្ណារាជ
ឆន សុវណ្ណារាជ
ឆន សុវណ្ណារាជ
ឆន សុវណ្ណារាជ
ឆន សុវណ្ណារាជ
ឆន សុវណ្ណារាជ
ឆន សុវណ្ណារាជ
ឆន សុវណ្ណារាជ
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T