ភ្នំពេញៈ រថយន្ដហំាមើ ពណ៌លឿង មួយគ្រឿង ទំនងជាម្ចាស់របស់ងងុយ ដេក ឫម្ចាស់វាស្រវឹងពេក បានជាខឹងចងកំហឹងបង្គោល ភ្លើងខ្ទេចអស់ ចំណែកបង្គោល បង្គោលភ្លើងបានត្រឹមម៉ា ទ្រេត។ ក្រោយកើតហេតុម្ចាស់ហំាមើ បានចុះដោះស្លាកលេខ រថយន្ដខ្លួនចេញ ដើម្បីកុំឲ្យ កាសែតថត ។ បើតតាមសេចក្ដី រាយការណ៍ ឲ្យដឹងថា ម្ចាស់ហំាមើ ជាកូនលោក ផ្កាយ ហើយមានបក្ខពួកគ្នាខ្នង សម្ញែង កាំភ្លើង ពេញផ្លូវ ប៉ុន្ដែទោះយ៉ាងនគរបាលចរាចរណ៍ក្រុង បានមកយករថយន្ដ ហំាមើទៅទុក នៅសាលា រាជធានីដើម្បីចាត់វិធានការតាម ច្បាប់ ពោលគឺ សងថ្លៃការខូចខាត ទ្រព្យសម្បត្ដិនិងដាក់ពិន័យ ចំពោះបង្កហេតុនេះ ។

នគរបាល មូលដ្ឋានបញ្ជាក់ថា ហេតុការណ៍បានកើតឡើង កាលពីវេលាម៉ោង១០និង៣០ នាទីយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៣ នៅលើដងផ្លូវលេខ៣១៧ ខាងត្បូងវិទ្យាល័យឥន្ទ្រទេវី ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

នៅក្នុងហេតុរថយន្ដ ហំាមើបុកបង្គោល នគរបាលមូលដ្ឋាន រួមទាំងសមត្ថកិច្ច ចរាចរមិន បានអំពីអត្ដសញ្ញាណជាក់លាក់របស់ជនបង្ក ប៉ុន្ដែមានអ្នកលួចខ្សឹបថា ជនបង្កហេតុ ជាកូនរបស់លោក ឧត្ដសេនីយមួយរូប ។

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]