ភ្នំពេញ ៖ ចោរពីរនាក់ ម្នាក់ស្លៀកពាក់ ប៉ារ៉ា និងម្នាក់ ទៀតស្លៀកស៊ីវិល បានជិះម៉ូតូ ចូលទៅភ្ជង់ប្លន់ យកលុយពីអ្នកគ្រប់គ្រង ហាងអ៊ិនធើណិត មួយកន្លែង អស់ជាង១ពាន់ ដុល្លារ កាលពីវេលាម៉ោង១យប់ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៣ ស្ថិតនៅហាងអ៊ិនធើណិត ផ្ទះលេខ១០៥ផ្លូវ លេខ១៣ ភូមិទី១០ សង្កាត់ផ្សារកណ្ដាល ទី១ ខណ្ឌដូនពេញ ។

យោងតាមមន្ដ្រីនគរបាលខណ្ឌដូនពេញ បានឱ្យដឹងថា នៅវេលាម៉ោងកើតហេតុខាង លើ ខណៈដែលជនរងគ្រោះលឹម ចាន់សីហា អាយុ២៣ឆ្នាំ មុខរបរជាអ្នកមើលការខុស ត្រូវនៅក្នុងហាង ស្នាក់នៅផ្ទះលេខ៨៥ែ១ ផ្លូវលេខ១១០ សង្កាត់វត្ដភ្នំ ខណ្ឌដូនពេញ កំពុងតែអង្គុយនៅតុគិតលុយ ស្រាប់តែពេល នោះលេចមុខជនសង្ស័យពីរនាក់ ម្នាក់ស្លៀក ្វពាក់ប៉ារ៉ា និងម្នាក់ទៀត ស្លៀកពាក់ស៊ីវិល ដែលចាំម៉ូតូនៅខាងក្រៅ ចូលទៅភ្ជង់គំរាម ហើយប្លន់យកលុយ អស់ជាង១ពាន់ដុល្លារ។

មន្ដ្រីនគរបាលខណ្ឌដូនពេញ បានបន្ដ ទៀតថា នៅពេលដែលជនរងគ្រោះ កំពុង និយាយទូរស័ព្ទនោះ ស្រាប់តែជនសង្ស័យ ម្នាក់ដែលស្លៀកពាក់ប៉ារ៉ា និងពាក់មួកសុវត្ថិ ភាព ពណ៌ខ្មៅ បានរុញទ្វារកញ្ចក់ចូល ហើយ ដៃម្ខាងលូកចង្កេះខាងស្ដាំ និងដៃម្ខាងទៀត ចង្អុលទៅលើជនរងគ្រោះឱ្យយកលុយនៅ ក្នុងថតតុ ពេលនោះជនរងគ្រោះដោយខ្លាច ជនសង្ស័យបាញ់ក៏យកលុយប្រគល់ឱ្យពួកគេ ជាង១ពាន់ដុល្លារ ។

បើតាមសមត្ថកិច្ច នៅពេលយកលុយ ហើយនោះក្រុមចោរបានស្រែកគំរាមថា កុំ ឱ្យស្រែកប្រយ័ត្នពួកគេបាញ់ ហើយក៏ជិះម៉ូតូ មួយគ្រឿងមិនចាំម៉ាក គេចខ្លួនបាត់ដោយ សុវត្ថិភាព ។

បច្ចុប្បន្នកម្លាំងនគរបាលខណ្ឌដូនពេញ បាននឹងកំពុងធ្វើការស្រាវជ្រាវ តាមចាប់ខ្លួន ជនសង្ស័យទាំងពីរនាក់ខាងលើ យកមកផ្ដន្ទា ទោសតាមផ្លូវច្បាប់ ៕

Photo by DAP-NEWS

ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]