WHO​៖ អ្នកដែលធ្លាប់ឆ្លង COVID-19​ហើយ​ នៅតែអាច​ឆ្លង​ម្ដង​ទៀត​បាន​

//s5.kh1.co/a7/a7248003f8631d856b2219f77c3da41a72e23e81.jpg
សង្គម

 ២៧-មេសា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

អង្គការសុខភាពពិភពលោកបានលើកឡើងថា បច្ចុប្បន្នមិនទាន់មានភស្ដុតាងណាមួយបង្ហាញថា អ្នកជំងឺដែលបានជា​សះស្បើយពីជំងឺកូវីដ១៩ ហើយមានអង្គបដិបក្ខ (antibodies) អាចការពារពួកគេពីការឆ្លង លើកទីពីរនៅឡើយ

អង្គការសុខភាពពិភពលោកបានលើកឡើងកាលពីថ្ងៃសៅរ៍ថា បច្ចុប្បន្នមិនទាន់មានភស្ដុតាងណាមួយបង្ហាញថា អ្នកជំងឺដែលបានជាសះស្បើយពីជំងឺកូវីដ១៩ ហើយមានអង្គបដិបក្ខ (antibodies) អាចការពារពួកគេពីការឆ្លង លើកទីពីរនៅឡើយ។នៅក្នុងសេចក្តីសង្ខេបបែបវិទ្យាសាស្ត្រមួយ ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិបានព្រមានដល់រដ្ឋាភិបាលទាំងអស់ ក្នុងការចេញលិខិតឆ្លងដែនបញ្ជាក់ពីភាពស៊ាំ ឬលិខិតបញ្ជាក់ថាមិនមានហានិភ័យ ដល់អ្នកដែលបានឆ្លងជំងឺម្ដងរួច​ហើយ​ជាសះស្បើយ ដោយសារមិនអាចធានាពីការមិនឆ្លងម្តងទៀតនោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការធ្វើបែបនេះ គឺអាចនឹងបង្កគ្រោះថ្នាក់ក្នុងការឆ្លងខ្ពស់ជាងមុនទៅទៀត ព្រោះអ្នកដែលបានឆ្លងម្ដងរួច​ហើយ​នោះពួកគេ ​នឹងលែងគោរពតាមការណែនាំរបស់រដ្ឋាភិបាល ឬវិធានការការពាររបស់គ្រូពេទ្យទៀតហើយ។

WHO​បានលើកឡើងថា​៖ "មានរដ្ឋាភិបាលនៃប្រទេសមួយចំនួនបានអះអាងថាការធ្វើតេស្តរក​អង្គបដិបក្ខ (antibodies) របស់វីរុសSARS-CoV-2 ដែលជាអ្នកបង្កជំងឺCOVID-19នេះ នឹងអាចជួយ​អោយពួកគេផ្ដល់​លិខិត​ឆ្លងដែនបញ្ជាក់ពីភាពស៊ាំ ឬលិខិតបញ្ជាក់ថាមិនមានហានិភ័យដល់ប្រជាជនណាដែលបានឆ្លងរួចហើយ អោយត្រលប់ទៅធ្វើការវិញបាន និងអាចធ្វើដំណើរឆ្លងប្រទេសបានធម្មតាវិញ ដោយសារពួកគេ​នឹងមិនអាចឆ្លង​ជំងឺនេះម្ដងទៀតបានទេ។"

https://s5.kh1.co/__image/w=650,h=434,q=100/a7/a7248003f8631d856b2219f77c3da41a72e23e81.jpg

ប្រទេសឈីលី បានបញ្ជាក់កាលពីសប្ដាហ៍មុនថា​ពួកគេចាប់ផ្ដើមផ្ដល់លិខិតឆ្លងដែនសុខភាព “health passports”​ ដល់ប្រជាជនពួកគេដែលបានជាសះស្បើយពីជំងឺនេះ។ នៅពេលដែលពួកគេឆ្លងកាត់ការត្រួតពិនិត្យដែលបញ្ជាក់ថាពួកគេមានអង្គបដិបក្ខ(antibodies) នៅក្នុង​ខ្លួន​ដែលអាចស៊ាំទៅនឹងវីរុសបានហើយ ពេលនោះពួកគេនឹងអាចត្រលប់ទៅធ្វើការបានវិញភ្លាម។

អង្គការសុខភាពពិភពលោក បាននិយាយថាខ្លួនបានបន្តពិនិត្យមើលភស្តុតាងស្តីពីការឆ្លើយតបនៃអង្គបដិបក្ខទៅ នឹងវីរុសដែលបានកើតឡើងនៅក្នុងទីក្រុង Wuhan ភាគកណ្តាលប្រទេសចិនកាលពីចុងឆ្នាំមុនមួយនេះ។ 

WHO ​បានបន្តទៀតថា ការសិក្សាជាច្រើនបានបង្ហាញថា៖ "អ្នកដែលបានជាសះស្បើយ​ពីការជំងឺនេះ​ជាធម្មតា​នឹងមានអង្គបដិបក្ខ(antibodies)នៅក្នុងខ្លួនដែលអាចស៊ាំទៅនឹងវីរុសនេះ តែពួកគេមួយ​ចំនួនមានអង្គបដិបក្ខ​(antibodies)នៅក្នុងឈាមជាប្រភេទខ្សោយដែលធ្វើអោយប្រព័ន្ធកោសិកាភាពស៊ាំពិបាកក្នុងការបន្សាំ។"

គួរបញ្ជាក់ផងដែរថា មកដល់ថ្ងៃនេះមនុស្សប្រមាណ ២,៨ លាននាក់ត្រូវបានគេរាយការណ៍ថា​បានឆ្លងវីរុសនេះ​នៅទូទាំងពិភពលោកហើយប្រមាណ២សែនបានបាត់បង់ជីវិត៕

Piseth
Piseth (C)

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T