ហ្វេនឡើងរំភើប ក្រោយគង់ ចំរើន អតីតបេក្ខជន X-Factor Cambodia ចេញបទថ្មីលើកដំបូង (មានវីដេអូ)

//s5.kh1.co/1d/1d3eb63bb781915afdf66165749b4ee1df6baad4.jpg
តារា & កម្សាន្ដ

 ២៦-មេសា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

កាលពីម្សិលមិញនេះ គង់ ចំរើន បានធ្វើឲ្យហ្វេនៗ មានភាពភ្ញាក់ផ្អើលខ្លាំង ជាមួយបទចម្រៀងថ្មីរបស់លោក ដែលបានបង្ហោះនៅលើផេកផ្លូវការរបស់ផលិតកម្មរស្មីហង្សមាស មានចំណងជើងថា “ សង្សារចុងអូនល្អ” ដែលក្នុងនោះបទចម្រៀងមួយបទនេះ ទាំងសាច់ភ្លេង និងអត្ថន័យនៃបទចម្រៀង បានស្ដាប់ហើយពិតជាពីរោះ និងចាក់ដោតអារម្មណ៍ខ្លាំងមែនទែន។

ភ្នំពេញ៖ ប្រិយមិត្តច្បាស់ជានៅចាំបាន បើនិយាយពី គង់ ចំរើន អតីតបេក្ខជនកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក X-Factor Cambodia ដែលលោកមានទេពកោសល្យច្រៀងបានយ៉ាងពីរោះ ពិសេសនៅពេលច្រៀងបទតឹងៗ លោកស្រែកច្រៀងបានយ៉ាងល្អទៀតផង ហើយក៏មានអ្នកគាំទ្រច្រើនមិនស្ទើរនោះទេ អំឡុងពេលកំពុងប្រឡងក្នុងកម្មវិធីនោះ រហូតលោកអាច បានជាប់ទៅដល់វគ្គផ្ដាប់ព្រ័ត្រ Top 4 ដែលសុទ្ធតែជាកំពូលបេក្ខជន មានសមត្ថភាពខ្លាំងៗមិនធម្មតាផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ កន្លងមក តារាចម្រៀងពន្លកថ្មីរូបនេះ បើទោះបីជាមិនបានជាប់ជាម្ចាស់ពានក៏ដោយ តែគេសង្កេតឃើញថា លោកហាក់មានភាពមមាញឹកច្រើនគួរសមដែរ ដែលលោកតែងតែលេចមុខក្នុងកម្មវិធីប្រគំតន្រ្តីនានា ជាច្រើនផងដែរ។

ទន្ទឹមនឹងនេះ កាលពីម្សិលមិញនេះ លោកបានធ្វើឲ្យហ្វេនៗ មានភាពភ្ញាក់ផ្អើលខ្លាំង ជាមួយបទចម្រៀងថ្មីរបស់លោក ដែលបានបង្ហោះនៅលើផេកផ្លូវការរបស់ផលិតកម្មរស្មីហង្សមាស មានចំណងជើងថា “ សង្សារចុងអូនល្អ”  ដែលក្នុងនោះបទចម្រៀងមួយបទនេះ ទាំងសាច់ភ្លេង និងអត្ថន័យនៃបទចម្រៀង បានស្ដាប់ហើយពិតជាពីរោះ និងចាក់ដោតអារម្មណ៍ខ្លាំងមែនទែន។

តាមរយៈបទថ្មីមួយបទនេះ មានហ្វេនៗដែលស្រលាញ់ និង គាំទ្ររូបលោក មានការភ្ញាក់ផ្អើល ក៏ដូចជាសរសើរ និងសប្បាយចិត្តជាខ្លាំង ដែលលោកបានក្លាយជាតារាចម្រៀងប្រចាំផលិតកម្មដ៏ធំមួយនេះផងដែរ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

គង់ ចំរើន
គង់ ចំរើន
គង់ ចំរើន
គង់ ចំរើន
គង់ ចំរើន
គង់ ចំរើន
គង់ ចំរើន
គង់ ចំរើន
គង់ ចំរើន
គង់ ចំរើន
គង់ ចំរើន
គង់ ចំរើន
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T