តោះ! សាកល្បងវិធីព្យាបាលការឈឺក្បាលបែបប្រកាំងដោយខ្លួនឯង

//s5.kh1.co/bf/bfdf6bcea4d6778b74c46877970ca9038296abf7.jpg
យល់ដឹង

 ២៧-មេសា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ប្រកាំងគឺជាលក្ខណៈនៃការឈឺក្បាលមួយប្រភេទដែលកើតឡើងលើមនុស្សយើងភាគច្រើន។

ប្រកាំងគឺជាលក្ខណៈនៃការឈឺក្បាលមួយប្រភេទដែលកើតឡើងលើមនុស្សយើងភាគច្រើន។ ចំពោះលក្ខណៈរបស់វាអាចសម្គាល់ដឹងតាមរយៈការឈឺក្បាលម្តងហើយម្តងទៀតដែលមានលក្ខណៈពីមធ្យមទៅធ្ងន់ធ្ងរ ដែលជាធម្មតាវាជាការឈឺចាប់បែបដូចគេច្របាច់។ ចំពោះរយៈពេលនៃការឈឺចាប់វិញ អាចយូរបំផុតពី ២ ទៅ ៧២ម៉ោង ហើយឈឺពាក់កណ្តាលក្បាល។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានឹងការឈឺក្បាលនេះដែរ វាអាចមានអាការៈមួយចំនួនដូចជា ឈឺនៅមួយចំហៀងក្បាល ឬទាំងសងខាង ឈឺលក្ខណៈខ្ទក់ៗ ក្អួត ចង្អោរ ព្រឹលភ្នែក ខ្លាចពន្លឺ សម្លេង ក្លិន។

រូបតំណាង
រូបតំណាង

ទឹកខ្មេះផ្លែប៉ោមត្រូវបានគេស្គាល់ថា ជាជម្រើសព្យាបាលដោយខ្លួនឯងបានចំពោះការឈឺក្បាលបែបប្រកាំង។ ទឹកខ្មៅប្រភេទនេះមានអត្ថប្រយោជន៍ច្រើនណាស់ចំពោះសុខភាព ដូចជា ច្រោះជាតិពុល គ្រប់គ្រងជាតិស្ករ សម្រួលសម្ពាធឈាម កាត់បន្ថយការឈឺឆ្អឹង សម្រកទម្ងន់ និងបំបាត់ការទល់លាមក។ 

អ្នកគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោមនេះមួយស្លាបព្រាបាយ ជាមួយនឹងទឹកធម្មតាមួយកែវ ព្រមទាំងទឹកឃ្មុំមួយស្លាបព្រាបាយផង។ បន្ទាប់មក ចូរញ៉ាំល្បាយមួយនេះរាល់ថ្ងៃដើម្បីបង្ការ និងគ្រប់គ្រងការឈឺចាប់៕

Meng Soksearn
Mc Searn (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T