មានឆ្ងល់អត់ ដែលស្រ្តីច្រើនតែឈឺសុដន់ពេលជិតមករដូវ!

//s5.kh1.co/69/69f94f00d832b27ab9683d003fb3aff1705f5167.jpg
យល់ដឹង

 ២៧-មេសា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ការហើម និងតឹងឈឺសុដន់ក្នុងពេលជិតមករដូវ គឺជាបញ្ហាញឹកញាប់មួយដែលកើតឡើងលើស្រ្តី

ការហើម និងតឹងឈឺសុដន់ក្នុងពេលជិតមករដូវ គឺជាបញ្ហាញឹកញាប់មួយដែលកើតឡើងលើស្រ្តី។ អាការៈនេះជាផ្នែកមួយនៃចង្កោមរោគសញ្ញានៃការឈឺចាប់មុនពេលមករដូវដែរ។ វាក៏អាចជាសញ្ញាមួយនៃជំងឺ Fibrocystic Breast Disease ដែលមានន័យថា ជាដុំសាច់គ្រាប់ៗកើតឡើងក្នុងសុដន់ និងក្នុងពេលមករដូវប៉ុណ្ណោះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្រ្តីមានអាការៈឈឺតឹងក្នុងសុដន់ច្រើនតែសម្គាល់ឃើញថា សុដន់របស់គេធំជាងមុន មានដុំគ្រាប់ៗក្នុងសុដន់ ប៉ុន្តែដុំគ្រាប់ៗនោះគឺមានចលនា ហើយវាច្រើនតែស្វិតទៅវិញក្នុងពេលឈប់មករដូវ។ 

ការឈឺចាប់ទាក់ទងនឹងការជិតមករដូវអាចមានភាពធ្ងន់ធ្ងរខុសៗគ្នា។ រោគសញ្ញានេះច្រើនតែខ្លាំងក្លាមុនពេលចាប់ផ្តើមមករដូវ បន្ទាប់មកវានឹងបាត់ទៅវិញបន្តិចម្តងៗក្នុងពេល ក្រោយពេលមករដូវ។ ភាគច្រើន អាការៈនេះមានការរំខានដល់ការរស់នៅច្រើនជាងបញ្ហា ឬជំងឺធ្ងន់ធ្ងរក្នុងខ្លួនទៅទៀត។ ទោះបីជាយ៉ាងណាក៏ដោយ មិនខ្វល់ថាអ្នកបារម្ភអំពីការប្រែប្រួលក្នុងសុដន់ប៉ុណ្ណាទេ យកល្អគួរតែពិគ្រោះជាមួយគ្រូពេទ្យផង។ 

ការឡើងចុះៗរបស់អ័រម៉ូនគឺជាមូលហេតុញឹកញាប់បំផុតនៃការហើមតឹង និងឈឺសុដន់ក្នុងពេលជិតមករដូវ។ អ័រម៉ូនក្នុងខ្លួននឹងឡើងចុះៗក្នុងពេលមានវដ្តរដូវធម្មតា។ ចំពោះមូលហេតុជាក់លាក់នៃការប្រែប្រួលអ័រម៉ូនគឺអាស្រ័យទៅតាមស្រ្តីម្នាក់ៗ និងមានលក្ខណៈខុសៗគ្នាដែរ។ អ័រម៉ូនអេស្ត្រូជែននឹងធ្វើឲ្យបំពុងទឹកដោះរីកធំ ខណៈពេលដែលប្រូជែសស្តេរ៉ូនធ្វើឲ្យក្រពេញផលិតទឹកដោះហើម។ ដូច្នេះទាំងពីរនេះហើយជាអ្នកបង្កបញ្ហាដល់សុដន់ រហូតដល់ឈឺសុដន់បាន។ ទាំងអ័រម៉ូនអេស្ត្រូជែន និងប្រូជែស ស្តេរ៉ូននឹងកើនឡើងខ្ពស់ក្នុងពាក់កណ្តាលនៃដំណើរវដ្តរដូវ (ថ្ងៃទី១៤ ទៅ២៨)។ 

ការប្រើថ្នាំដែលមានអ័រម៉ូនអេស្ត្រូជែនក៏អាចធ្វើឲ្យសុដន់ប្រែប្រួលបានដែរដូចជា សុដន់ទៅជាតឹង និងហើម៕

Meng Soksearn
Mc Searn (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T