ចង្កោមរោគសញ្ញាពេលមករដូវ៖ របៀបរស់នៅដែលអ្នកគួរផ្លាស់ប្តូរ

//s5.kh1.co/c5/c585d1565f1f27cb5cf4ff5e8a4ec9985b764e78.jpg
យល់ដឹង

 ២៧-មេសា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ចង្កោមរោគសញ្ញាពេលមករដូវគឺជារោគសញ្ញាផ្សេងៗដែលកើតឡើងទាក់ទងនឹងការមករដូវ។

ចង្កោមរោគសញ្ញាពេលមករដូវគឺជារោគសញ្ញាផ្សេងៗដែលកើតឡើងទាក់ទងនឹងការមករដូវ។ ជាទូទៅ អាការៈទាំងនេះកើតឡើងនៅរយៈពេលមួយទៅពីរសប្តាហ៍មុនពេលមករដូវ។ សម្រាប់ស្រ្តីខ្លះ វាជាអាការៈដែលរំខានជារៀងរាល់ខែតែម្តង ឯខ្លះទៀត អាចនឹងធ្ងន់ធ្ងរខ្លាំងរហូតដល់ពិបាកធ្វើការងារប្រចាំថ្ងៃ។ ប៉ុន្តែអាការៈទាំងអស់នេះនឹងបាត់ទៅវិញនៅពេលឈប់មករដូវដូចជា ពេលមានផ្ទៃពោះ ឬរ៉ាំងរដូវ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើសិនជាចង្កោមរោគសញ្ញានៃការមករដូវមិនធ្ងន់ធ្ងរខ្លាំងទេ អ្នកក៏មិនចាំបាច់ទៅជួបពេទ្យដើម្បីព្យាបាលដែរ ដោយគ្រាន់តែព្យាយាមផ្លាស់ប្តូររបៀបរស់នៅមួយចំនួនគឺអាចជួយឲ្យមានអារម្មណ៍ល្អឡើងវិញហើយ។

ខាងក្រោមនេះគឺជាគន្លឹះមួយចំនួនដែលអ្នកអាចធ្វើបានដើម្បីបំបាត់អាការៈនៃការឈឺចាប់ក្នុងពេលមករដូវ៖

ហាត់ប្រាណទៀងទាត់

ជារៀងរាល់សប្តាហ៍ អ្នកគួរតែហាត់ប្រាណឲ្យបានទៀងទាត់ដូចជា៖

  1. ២ម៉ោងកន្លះ សម្រាប់សកម្មភាពរាងកាយពីកម្រិតមធ្យមទៅខ្លាំងក្លា
  2. ១ម៉ោង១៥នាទី សម្រាប់សកម្មភាពរាងកាយអ៊ែរ៉ូប៊ិកខ្លាំងក្លា
  3. ការធ្វើសកម្មភាពរាងកាយផ្សំគ្នារវាងលំហាត់ប្រាណកម្រិតមធ្យម និងខ្លាំងក្លា
  4. ហាត់ប្រាណបែបពង្រឹងដល់សាច់ដុំនៅរយៈពេលពីរថ្ងៃឡើងក្នុងមួយសប្តាហ៍

ញ៉ាំអាហារផ្តល់សុខភាព

អាហារដែលល្អចំពោះសុខភាពជាងគេគឺ បន្លែ ផ្លែឈើស្រស់ៗ និងគ្រាប់ធញ្ញជាតិ។ ចូរចៀសវាងអាហារប្រៃ ផ្អែម កាហ្វេអ៊ីន និងគ្រឿងស្រឹង ជាពិសេសនៅពេលអ្នកកំពុងតែមានអាការៈឈឺចាប់ក្នុងពេលមករដូវតែម្តង ព្រមទាំងឈប់ជក់បារី។

រូបតំណាង
រូបតំណាង

គេងគ្រប់គ្រាន់

រឿងដែលល្អបំផុតដែលត្រូវធ្វើគឺព្យាយាមគេងប្រហែល ៨ម៉ោងក្នុងមួយយប់ និងជាទៀងទាត់។ 

រូបតំណាង
រូបតំណាង

ព្យាយាមរកមធ្យោបាយបំបាត់ស្រ្តេស

ចូរជជែកលេងជាមួយមិត្តភក្តិ ហាត់ប្រាណ ឬសរសេរការងារប្រចាំថ្ងៃ។ ស្រ្តីខ្លះក៏អាចប្រើវិធីហាត់យូហ្គា ម៉ាស្សា ឬការព្យាបាលបន្ធូរអារម្មណ៍ ក៏អាចដោះស្រាយបញ្ហាស្រ្តេសក្នុងអារម្មណ៍បានច្រើនដែរ៕

Meng Soksearn
Mc Searn (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T