បទ Love Riya «លាប្រុសក្បត់ចិត្ត» ត្រូវសាច់រឿងនាង? (មានចម្រៀង)

//s5.kh1.co/6a/6a24bdeeac4bae9b041c0ba542d7357e9d77ea94.jpg
តារា & កម្សាន្ដ

 ២៦-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

កាលពីប៉ុន្មានម៉ោងមុននេះ Love Riya បានបង្ហោះបទចម្រៀងមួយបទ ដែលមានចំណងជើងថា «លាប្រុសក្បត់ចិត្ត» ដែលបានបញ្ចេញសំនៀងយ៉ាងពីរោះ ជាពិសេស បានបង្ហាញពីអត្ថន័យដ៏ជ្រៀលជ្រៅ ដែលកាន់តែធ្វើឲ្យមានការគាំទ្រ ពីបណ្ដាអ្នកលេងបណ្ដាញសង្គមជាច្រើន

ភ្នំពេញ៖ ជឿជាក់ថា ប្រិយមិត្តប្រាកដជាបានស្គាល់ អ្នកជំនួញតាមប្រព័ន្ធអនឡាញដ៏ល្បី Love Riya ដែលមួយរយៈចុងក្រោយមកនេះ នាងកាន់តែមានប្រជាប្រិយភាព ជាពិសេស មុខជំនួញនៃការរកស៊ីលក់ផលិតផលតាមបណ្ដាញសង្គមហ្វេសប៊ុក កាន់តែមានភាពរីកចម្រើនជាលំដាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត បើទោះបីជានាង មិនបានមានភាពជោគជ័យទៅលើរឿងស្នេហាក៏ដោយ តែ នាងនៅតែមានការខិតខំប្រឹងប្រែង តស៊ូ នៅក្នុងជីវិត រហូតដល់មានជីវភាពល្អប្រសើរ ដែលធ្វើឲ្យមហាជនជ្រើន កោតសរសើរពីការខិតខំព្យាយាមរបស់នាង ផងដែរ។

ដោយឡែក មិនត្រឹមតែជាអ្នកលក់ផលិតផលតាមអនឡាញនោះទេ Love Riya ថែមទាំងមានសមត្ថភាព ច្រៀងបានយ៉ាងពីរោះ ដោយកាលពីប៉ុន្មានម៉ោងមុននេះ អ្នកនាង បានបង្ហោះបទចម្រៀងមួយបទ ដែលមានចំណងជើងថា «លាប្រុសក្បត់ចិត្ត» ដែលបានបញ្ចេញសំនៀងយ៉ាងពីរោះ ជាពិសេស បានបង្ហាញពីអត្ថន័យដ៏ជ្រៀលជ្រៅ ដែលបានធ្វើឲ្យមានការគាំទ្រកាន់តែខ្លាំង ពីបណ្ដាអ្នកលេងបណ្ដាញសង្គមជាច្រើន ផងដែរ។

ក្នុងនោះនាងក៏ធ្លាប់និយាយថា បទនេះ ក៏ត្រូវនឹងសាច់រឿងនាងដែរ ហើយមនុស្សស្រីភាគច្រើន ក៏ជួបប្រទះនឹងស្នេហាបែបនេះផងដែរ ហើយរូបនាង ក៏ចង់ឲ្យនារីៗ មានកម្លាំងចិត្តក្នុងការរស់នៅបន្តទៀត បើទោះបីជា ជួបរឿងអាក្រក់ក៏ដោយ៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាព និងបទចម្រៀងខាងក្រោម៖

Love Riya
Love Riya
Love Riya
Love Riya
Love Riya
Love Riya
Love Riya
Love Riya
រូបភាពពី បទចម្រៀងថ្មី របស់ Love Riya
រូបភាពពី បទចម្រៀងថ្មី របស់ Love Riya
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T