តំបន់អាថ៌កំបាំងទាំង ៥ របស់ប្រទេសមីយ៉ាន់ម៉ាដែលអ្នកគួរទៅទស្សនានៅឆ្នាំ ២០២០

//s5.kh1.co/ee/ee005bdcfd96291fe727b63e7a88a13e1cb292ad.jpg
យល់ដឹង

 ២៦-មេសា-២០២០ ៥ល្ងាច · ៤ ឆ្នាំមុន

តំបន់អាថ៌កំបាំងទាំង ៥ របស់ប្រទេសមីយ៉ាន់

មីយ៉ាន់ម៉ា៖ ប្រទេសមីយ៉ាន់ម៉ាមានព្រៃលាតសន្ធឹងដ៏អស្ចារ្យនៅតាមឆ្នេរសមុទ្រទូលំទូលាយ វប្បធម៌ចម្រុះ ប្រាសាទដែលពោរពេញទៅដោយបរិយាកាសល្អ និងក្រុមជនជាតិភាគតិចរាប់មិនអស់ដែលកំពុងរស់នៅ ហើយប្រទេសមីយ៉ាន់ម៉ាគឺប្រៀបបានដូចជាមនុស្សយក្សកំពុងដេក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយប្រសិនបើអ្នកមានគម្រោង ចង់ទៅទេសចរនៅប្រទេសនេះកន្លែងអាថ៌កំបាំងទាំង ៥ ដែលត្រូវទៅទស្សនាក្នុងអំឡុងពេលដំណើរកម្សាន្តរបស់អ្នក នៅឆ្នាំ ២០២០ មានដូចជា៖

១. Keng Tung (Kyaingtong)

Keng Tung ជាតំបន់ទេសចរណ៍មួយដែលស្ថិតនៅឆ្ងាយពីចំណុចប្រសព្វភាគខាងជើងឈៀងខាងកើតនៃរដ្ឋ Shan State ដែលជាកន្លែងដែលប្រទេសមីយ៉ាន់ម៉ាប្រសព្វជាមួយប្រទេសថៃ ឡាវ និង ចិន។ Keng Tung ជាតំបន់ដាច់ស្រយាលដែលអាចចូលទៅដល់បានតាមមធ្យោបាយជាក់ស្តែងតែមួយគត់ពីប្រទេសផ្សេងៗទៀតគឺតាមជើងហោះហើរ ទោះបីវាអាចទៅដល់ដោយផ្លូវពីច្រកព្រំដែនថៃនៅ Mae Sai ក៏ដោយ។

ទីក្រុងនេះមានការទាក់ទាញ ចំណាប់អារម្មណ៍ជាច្រើនរួមមាន៖ ព្រះពុទ្ធរូបធំៗ វត្តប្លែកៗ និងប្រភពទឹកក្តៅមួយចំនួន ប៉ុន្តែអ្វីដែលត្រូវធ្វើ នៅទីនោះគឺរីករាយនឹងឱកាសដ៏ល្អសម្រាប់ដើរកម្សាន្តទៅកាន់ភូមិជនជាតិភាគតិចនៅតំបន់ជុំវិញនោះ។ ក្នុងនាមជាទីក្រុងមួយក្នុងចំណោមទីក្រុងសំខាន់បំផុតរបស់ប្រជាជន Shan វាក៏ជាកន្លែងដ៏ល្អមួយ ដើម្បីភ្លក់រសជាតិអាហារ Shan ដែលល្បីថាល្អ និងឆ្ងាញ់បំផុតនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

Keng
Tung
Keng Tung

២. Chin State

Chin State ដែលមានព្រំប្រទល់ជាប់ប្រទេសឥណ្ឌា និងបង់ក្លាដែសនៅភាគខាងលិចប្រទេស មីយ៉ាន់ម៉ា។ វាគឺជាតំបន់ក្រីក្របំផុតមួយរបស់ប្រទេសដែលមានការអភិវឌ្ឍតិចតួចបំផុត និងមានប្រជាជនតិចជាងគេ ហើយមានតិចតួចណាស់ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធ។ ទោះយ៉ាងណាក្ដី Chin State គឺជាតំបន់មួយដែលមានកុលសម្ព័ន្ធនិយាយភាសាជាច្រើន ហើយមានព្រៃខៀវស្រងាត់ និងភ្នំដាច់ស្រយាល។

ការដើរលេងទៅកាន់ភូមិជនជាតិភាគតិចនៅជុំវិញទីក្រុង Mindat និងកំពូលភ្នំដែលល្បីជាងគេនៅលើភ្នំនោះផ្តល់ជូននូវទេសភាពដ៏ស្រស់ត្រកាលនៃទីជនបទដែលនៅជុំវិញ។ នៅជិត Kanpetlet ជាទីប្រជុំជនដែលមានកន្លែងស្នាក់នៅសមរម្យ និងជាកន្លែងដ៏ល្អសម្រាប់សម្រាកមុនពេលឡើងភ្នំ។

ជនជាតិភាគតិចនៅ Chin
State
ជនជាតិភាគតិចនៅ Chin State

៣. Naga Self-Administered Zone

តំបន់នៅភាគពាយព្យនៃប្រទេសមីយ៉ាន់ម៉ាដែលមានព្រំប្រទល់ជាប់នឹងរដ្ឋណាហ្កាលែន (Nagaland) ដ៏តូចរបស់ឥណ្ឌា។ វាជាទឹកដីរបស់កុលសម្ព័ន្ធផ្សេងៗគ្នាដែលចែករំលែកវប្បធម៌ និងប្រពៃណីស្រដៀងគ្នា យ៉ាងទូលំទូលាយដែលបង្កើតបានជាប្រជាជនណាហ្គា។ នេះគឺជាតំបន់ក្រីក្របំផុត និងពិបាកធ្វើដំណើរចូលទៅដល់ មួយផ្សេងទៀតរបស់ប្រទេសម៉យ៉ាន់ម៉ា ហើយក្រុមកុលសម្ព័ន្ធនៅទីនោះរក្សាទំនៀមទម្លាប់ចាស់តាមរយៈពិធីបុណ្យដ៏រស់រវើក រ៉ូបប្លែកៗ និងរបៀបរស់នៅបែបប្រពៃណីរបស់ពួកគេដែលនៅសេសសល់មិនត្រូវបានប៉ះពាល់ ដោយពិភពខាងក្រៅ។

កុលសម្ព័ន្ធទាំងនេះខ្លះធ្លាប់ជាអ្នកប្រមាញ់សកម្មនាពេលថ្មីៗនេះដូចជាឆ្នាំ ១៩៦៩ ប៉ុន្តែសព្វថ្ងៃ ពួកគេកាន់តែស្វាគមន៍ និងរួសរាយរាក់ទាក់ហើយដំណើរទៅកាន់ទឹកដីកំណើតដែលគេមិនសូវស្គាល់នឹងក្លាយជាបទពិសោធន៍មួយដែលមិនអាចបំភ្លេចបាននៃដំណើរកម្សាន្តណាមួយទៅកាន់ប្រទេស មីយ៉ាន់ម៉ា។

ប្រជាជន Naga
ប្រជាជន Naga

៤. Dawei

ទីក្រុងកំពង់ផែមួយនេះស្ថិតនៅលើឆ្នេរ Andaman ភាគនិរតីរបស់ប្រទេសមីយ៉ាន់ម៉ានៅក្នុងតំបន់ Tanintharyi គឺសម្រាប់អ្នកដែលធុញទ្រាន់នឹងឆ្នេរដែលមានចំនួនច្រើនហួសប្រមាណនិងរមណីយដ្ឋាននៃប្រទេសជិតខាងថៃ និងដែលកំពុងស្វែងរកអ្វីដែលស្រស់ស្អាត។

ភ្ញៀវទេសចរណ៍អាចទៅដល់ទីក្រុង Dawei បានដោយផ្លូវគោក ពីព្រោះផ្លូវថ្នល់ឥឡូវនេះត្រូវបានបើកសម្រាប់ភ្ញៀវអន្តរជាតិ ឬ ប្រសិនបើអ្នកចង់សន្សំសំចៃពេលវេលា អ្នកអាចហោះហើរពីទីក្រុង Yangon មកតែម្ដង។ នៅពេលទៅដល់ទីនោះអ្នកនឹងមានកន្លែងស្នាក់នៅល្អៗ ដែលលាតសន្ធឹងតាមឆ្នេរខ្សាច់ មានភោជនីយដ្ឋានតាមឆ្នេរខ្សាច់សាមញ្ញ​ មានវត្តមួយចំនួនតូចដើម្បីទៅទស្សនា និងកន្លែងអាថ៌កំបាំងជាច្រើនផ្សេងទៀត។

ឆ្នេរ Dawei
ឆ្នេរ Dawei
ឆ្នេរ Snorkelling ក្នុងតំបន់  Dawei
ឆ្នេរ Snorkelling ក្នុងតំបន់ Dawei

៥. Mergui Archipelago

ប្រសិនបើអ្នកធ្លាប់សិក្សាផែនទីប្រទេសមីយ៉ាន់ម៉ាអ្នកប្រហែលជាបានកត់សម្គាល់ឃើញឆ្នេរខ្សាច់ដែលនៅភាគខាងត្បូង។ ទោះយ៉ាងណាសម្រស់ដ៏ស្រស់បំព្រងនៃឆ្នេរខ្សាច់ដែលមានសោភ័ណភាព និងសមុទ្រដែលថ្លាដូចកញ្ចក់នៃកោះ Mergui Archipelago ទំនងជានៅឆ្ងាយពីអ្វីដែលអ្នកធ្លាប់ស្រមៃទៅទៀត។ កោះទាំងនេះត្រូវបានបើកសម្រាប់ភ្ញៀវទេសចរបរទេសចាប់តាំងពីឆ្នាំ ១៩៩៧ មក។

ទោះបីវាត្រូវបានបើកជាបណ្តើរៗក៏ដោយ ក៏ប្រទេសមីយ៉ាន់ម៉ានៅតែភ្ញៀវទេសចរណ៍អន្តរជាតិភាគច្រើន មិនសូវបានស្គាល់ ហើយសូម្បីតែតំបន់ទេសចរណ៍ដែលមានប្រជាប្រិយបំផុតដូចជា៖ Bagan, Mandalay និង Inle Lake ក៏ទទួលបានភ្ញៀវទេសចរតិចតួចដែរ៕

កោះ Mergui Archipelago
កោះ Mergui Archipelago

ប្រភព៖ The Myanmar Times

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T