កាលពីពេលថ្មីៗនេះ  នារីម្នាក់ រួមនិងមិត្ដប្រុស ដែលជាអ្នករស់នៅក្នុង សឹង្ហបុរី បានបង្កជាភាពភ្ញាក់ផ្អើលដល់ អ្នកដំណើរ ដោយសារតែនាង បានបញ្ចេញផ្នែកមួយកំណាត់ក្រោមរបស់នាង។

យោងទៅតាមសារព័ត៌មានរបស់សឹងបុរី បានឲ្យដឹងថា រូបភាពរបស់នារីនេះ ត្រូវបានគេថតបាន នៅកន្លែងដកប្រាក់មួយកន្លែងនៅ Bedok ក្នុងសឹង្ហបុរី។ រូបភាពនោះបានបង្ហាញឲ្យឃើញថា នារីម្នាក់នេះពាក់ស្រោមបារ តែមិនបានចាប់អារម្មណ៍ពីអាវខើចរបស់ខ្លួន ទើបបណ្ដាលឲ្យនាងបញ្ចេញ ខោក្នុងនៅកណ្ដាលសាធារណៈ ខណៈពេលដែលអ្នកដំណើរលួចថតរូបរបស់នាង និងបានធ្វើការផ្សព្វផ្សាយនៅ ក្នុងប្រព័ន្ធអ៊ិនធើណេត។

យ៉ាងណាមិញ សម្រាប់រូបភាពនេះ ត្រូវបានអ្នកប្រើប្រាស់អ៊ិនធើណេត ស្ដីបន្ទោសទៅលើនាង ដោយសារតែនាងមានការធ្វេសប្រហែស ក្នុងការស្លៀកពាក់ ដែលនាងកំពុងតែធ្វើដំណើរនៅក្នុង ប្រទេសមួយដ៏ជឿនលឿន ដូចជាសឹង្ហបុរី។ តែបែរជាមានមនុស្សមួយចំនួន មានការខឹងសម្បារទៅលើអ្នកថតរូប ដែលហ៊ានចែកចាយរូបភាពបែបនេះ ព្រោះតែរូបនេះអាចធ្វើឲ្យនារីនេះរងភាពអាម៉ាស់។

តើប្រិយមិត្ដយល់យ៉ាងណា ? សូមមើលរូបភាពខាងក្រោម៖

កែសម្រួលដោយ ម៉ា

ខ្មែរឡូត
 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]