អភិបាលក្រុងម្នាក់និយាយថា កំឡុងពេលវីរុសរាតត្បាតនេះ គួរតែឱ្យ​បុរសជាអ្នកដើរទិញអីវ៉ាន់វិញ ព្រោះតែហេតុផលមួយនេះ

//s5.kh1.co/02/02ec12c62ca33d9324330a7cfd2c70a696696e9f.jpg
សង្គម

 ២៥-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

អភិបាលក្រុងម្នាក់និយាយថា កំឡុងពេលវីរុសរាតត្បាតនេះ មិនគួរអនុញ្ញាតឲ្យស្ត្រីដើរទិញអីវ៉ាន់នោះទេ ព្រោះតែហេតុផលមួយនេះ

ជប៉ុន៖ ក្នុងសារមួយនៅលើបណ្ដាញសង្គម Twitter កាលពីពេលថ្មីៗនេះ លោក Ichiro Matsui ដែលជាអភិបាលក្រុងអូសាកា បានអំពាវនាវឲ្យប្រជាជនចាត់វិធានការផ្ទាល់ខ្លួន ដើម្បីកាត់បន្ថយការរីករាលដាលនៃវីរុសថ្មី តាមរយៈការប្រគល់ការងារមួយចំនួនរបស់ស្ត្រី ឲ្យទៅបុរសជាអ្នករ៉ាប់រងវិញម្ដង ពោលគឺការដើរផ្សារ ដោយអភិបាលក្រុងរូបនេះបានអះអាងថា ស្រ្តីតែងតែចំណាយពេលយូរជាងបុរសរាល់ពេលទិញអីវ៉ាន់ម្ដងៗ។ លោក​អភិបាលបានបញ្ជាក់ថា​ ​នៅពេលបុរសជាអ្នកដើរទិញអ៊ីវ៉ាន់ គឺពួកគេមិនចំណាយពេលយូរពេកនោះទេ ដូច្នេះវាក៏មិននាំឱ្យមានចំនួនកកស្ទះនៃអ្នកដើរផ្សារដែរ ហើយហានិភ័យនៃឆ្លងជំងឺក៏វាកាត់បន្ថយទៅតាមនេះដូចគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Ichiro Matsui ដែលជាអភិបាលក្រុងអូសាកា 
លោក Ichiro Matsui ដែលជាអភិបាលក្រុងអូសាកា 

ជុំវិញការលើកឡើងបែបនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន ធ្វើការបដិសេធនឹងគំនិតមួយនេះ ដោយមានអ្នកខ្លះបានលើកឡើងថា ស្ត្រីទៅវិញទេ ដែលចំណាយពេលតិចជាងបុរសនៅពេលដើរផ្សារនោះ។

គួរឲ្យដឹងផងដែរថា បច្ចុប្បន្ននេះ ទីក្រុងអូសាកា គឺជាតំបន់រងគ្រោះខ្លាំងទីពីរនៅក្នុងប្រទេសជប៉ុន បន្ទាប់ពីទីក្រុងតូក្យូ ដែលគិតត្រឹមថ្ងៃសុក្រម្សិលមិញនេះ មានករណីឆ្លងសរុបជាង ១,៥០០នាក់៕

រូបតំណាង
រូបតំណាង
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T