សំណាងអ្វីម្ល៉េះទេ! តារាទាំងនេះ ទាំងស្អាត ទាំងសំណាង រៀបការហើយ ស្វាមីថ្នមដូចព្រះនាង

//s5.kh1.co/33/3319465b28a52e441b79f8c860ae822795c3fd23.jpg
តារា & កម្សាន្ដ

 ២៥-មេសា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

រៀប​ការ​យូរ​ហើយ​ក៏ពិត​មែន​តែ​គូរស្នេហ៍​តារាល្បីទាំងនេះ​នៅ​តែ​ស្ថិត​ថេរ មិន​ប្រែប្រួល​ឡើយ។

ចិន៖ ដូច​ដែល​អ្នក​គ្រប់​គ្នា ធ្លាប់​បាន​ដឹង​រួចមកហើយ​ថា ​តារាស្រី​ល្បីៗ​ទាំងនេះគឺ សុទ្ធ​សឹង​តែ​បាន​រៀប​ការ ​រួច​ហើយ ហើយ​ក៏​មាន​សំណាង ​មិន​ស្ទើដែរ ព្រោះ​​នៅពេល​ដែល​រៀប​ការ​ហើយ ​ពួកគេ​ត្រូវ​បាន​ស្វាមី ​មើលថែ ស្រលាញ់​និង ​ថ្នាក់​ថ្នម​ប្រៀប​ដូចជា ​ព្រះ​នាង​ម្ចាស់​តែ​ម្តង​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ​ បើ​ទោះ​បីជា​ ពេល​បច្ចុប្បន្ន​ មាន​​ការ​លេចលឺ​ ពាក្យ​ចចាម​អារ៉ាម​បែក​បាក់​គ្នា​ជាច្រើន របស់​​តារាល្បីៗ​ជា​ច្រើន​ផ្សេងទៀត​ យ៉ាងណាក៏​ដោយ​ តែ​ក្នុង​ពេល​ជា​មួយ​គ្នា​នេះ គេ​ក៏នៅ​តែ​ឃើញ​​ ​គូស្វាមី​ភរិយា ​ទាំងប៉ុន្មាន​គូនេះ​ ​នៅ​តែ​ល្អូក​ល្អើននឹ​ង​គ្នា​ខ្លាំង​ដដែល​​។ បើ​ទោះ​បី​ជាពួកគេ​ ​រៀប​ការ​ជា​មួយ​គ្នា​អស់​រយៈពេល ​យូរ​ឆ្នាំ​ណាស់​មកហើយ​ក៏​ដោយ​។

ជារួម​ តារាស្រី​ល្បី​ៗ​ទាំងនេះ​ តែង​តែធ្វើ​ឲ្យ​អ្នក​គាំទ្រ ​លួច​ច្រណែន​ពី​ជីវិត​គ្រួសារ ដ៏​មាន​សុភមង្គល​ របស់​ពួកគេ​មិន​តិច​នោះ​ទេ​ ព្រោះ​ជា​សំណាង​របស់​ពួកគេ ​ដែល​ទទួល​បាន​ទាំងព្រមតែម្តង​។ ពោលគឺ​បាន​ទាំង​ ​សម្រស់​ កេរ្តិ៍​ឈ្មោះ ភាពល្បីល្បាញ ហើយ​ក៏​ទទួល​បាន ​ការ​ថ្នាក់​ថ្នម​ពី​ស្វាមី ​គ្មាន​ទាស់​ថែម​ទៀត៕

តោះចង់​ដឹង​ថា ពួកគេ​ជា​អ្នកណា​ខ្លះ​នោះ ​សូម​ទៅ​ទស្សនា​ទាំង​អស់​គ្នា​៖

១៖ Hannah Quinlivan ភរិយា​របស់​Jay Chou

Hannah Quinlivan ភរិយា​របស់​Jay Chou
Hannah Quinlivan ភរិយា​របស់​Jay Chou
Hannah Quinlivan ភរិយា​របស់​Jay Chou
Hannah Quinlivan ភរិយា​របស់​Jay Chou
Hannah Quinlivan ភិរិយា​របស់​Jay Chou
Hannah Quinlivan ភិរិយា​របស់​Jay Chou

អ្នក​ទាំងពីរ​ បាន​រៀប​ការ​ជា​មួយ​គ្នា​ អស់​រយៈពេល​ជាង​ ៥​ឆ្នាំ​មកហើយ ហើយ​រហូតមកទល់​ពេល​នេះ ​ពួកគេ​ក៏ទទួល​បាន​ចំណង​ដៃ​កូន​ស្រី​ ចំនួន​២នាក់ ហើយ​ផងដែរ។ តែ​បើ​ក្រឡេកមកមើល​ពី ​ក្តី​ស្រឡាញ់​របស់​ពួកគេ ​គឺ​នៅ​តែ​ផ្អែម​ល្ហែម​ដដែល​។

២៖  Gao Yuanyuan ភរិយា Mark Chao

Gao Yuanyuan ភរិយាMark Chao
Gao Yuanyuan ភរិយាMark Chao
Gao Yuanyuan ភរិយាMark Chao
Gao Yuanyuan ភរិយាMark Chao
Gao Yuanyuan ភរិយាMark Chao
Gao Yuanyuan ភរិយាMark Chao

គូស្វាមី​ភរិយាមួយ​គូនេះ ក៏ទទួល​បាន​ ការ​កោត​សរសើរមិន​តិច​ដែល ​នៅ​ក្នុង​វិស័យ​សិល្បៈរបស់​ចិន​។ មក​ទល់​ពេល​នេះ​អ្នក​ទាំង​ពី​រ បាន​រៀប​ការ​ និង​រួម​រស់​ជា​មួយ​គ្នា​ អស់​រយៈពេល​ជាង​ ៦ឆ្នាំមកហើយ។ ហើយកាលពី​ពេលថ្មីៗនេះ ​ពួកគេ​ក៏​ទើប​តែ​ប្រកាស​ស្វាគមន៍ កូន​ដំបូង​របស់​ពួកគេផងដែរ។

៣៖ Tang Yixin ភរិយា Zhang Ruoyun

Tang Yixin ភរិយាZhang Ruoyun
Tang Yixin ភរិយាZhang Ruoyun
Tang YixinភរិយាZhang Ruoyun
Tang YixinភរិយាZhang Ruoyun
Tang Yixin ភរិយាZhang Ruoyun
Tang Yixin ភរិយាZhang Ruoyun

អ្នក​ទាំងពីរ​បាន​ស្គាល់​គ្នា ដោយ​ចៃដន្យកាលពី​ឆ្នាំ​២០១០ ហើយ​ក្នុង​ឆ្នាំ​២០១៩​កន្លងទៅនេះ ​ពួកគេក៏​ទើប​តែ​បាន ​ប្រកាស​ពី​អាពាហ៍ពិពាហ៍​របស់​ពួកគេ ​ជា​សាធារណៈផងដែរ។ ពួកគេ​ បាន​មាន​ទំនាក់​ទំនង ​ជាមួយ​គ្នា​អស់​រយៈពេល​៧​ឆ្នាំ​ ហើយ​កាលពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ ​អ្នក​ទាំងពីរ​ ក៏​បាន​ប្រកាសពី​ដំណឹង ​កូន​ដំបូង​របស់​ពួកគេ​ដែរ។

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T