ភ្នំពេញ៖ បុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញ ចងកនៅនឹងដើមគ ស្លាប់ ស្ថិតនៅមាត់ប្រឡាយ ទឹកខាងកើតវត្តនិរោធ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌមានជ័យ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៣។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា សាកសពបុរសដែលបានស្លាប់នេះ មុននឹងចងក សម្លាប់ខ្លួន តាំងពីយប់ថ្ងៃទី៧ ខែមេសា បុរសរងគ្រោះ បានដើរស្រែក និងនិយាយ ផ្តេសផ្តាស់ហាក់ដូចជា មនុស្សខ្មោចចូលថា មានអ្នកនេះ អ្នកនោះ ដេញបាញ់ ដេញកាប់ នៅមុខប៉ុស្តិ៍នគរបាល សង្កាត់និរោធ។ លុះព្រឹកឡើង ស្រាប់តែប្រទះឃើញ បុរសរូបនេះ ចងកនឹងខ្សែ អង្រឹងជាប់នឹងដើមគ ក្បែររបងវត្តនិរោធ ខាងកើតវត្តនិរោធ។

សមត្ថកិច្ចបានឲ្យដឹងថាសាកសពបុរសរងគ្រោះមានឈ្មោះ ភ័ក្រ អាយុខ្ទង់៣០ឆ្នាំ មុខរបរអ្នកហៅម៉ូយរថយន្តតាក់ស៊ី នៅម្តុំមុខវត្តនិរោធ ស្នាក់នៅផ្ទះជួល ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌមានជ័យ មានស្រុកកំណើត នៅអ្នកលឿង ត្រើយខាងកើត ។ សាក្សីជាអ្នកហៅម៉ូយតាក់ស៊ីដូចគ្នា បាននិយាយថា ជនរងគ្រោះ មានវិបត្តិផ្លូវ ដោយមានជម្លោះជាមួយ ប្រពន្ឋនៅស្រុកកំណើត ព្រមទាំងញៀនថ្នាំផងដែរ។

ក្រោយពេលកើតហេតុក៏មានសមត្ថកិច្ចមកត្រួតពិនិត្យជាក់ស្ដែង ចំណែកសាកសពត្រូវបានអាជ្ញាធរសង្កាត់ ចាត់ហៅយកទៅតម្កល់ទុក នៅវត្ត រង់ចាំ ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 


ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]