រាជធានីភ្នំពេញ ៖ កម្មករសំណង់ម្នាក់ ត្រូវក្រុមជើងកាងស្រីនៅ តំបន់ត្រឡោកបែកព្រួតគ្នាវាយ ស្លាប់នៅនឹងកន្លែង ខណៈនាំបងប្អូនមកហៅបងប្រុសដែល កំពុងផឹកកាហ្វេឱ្យ ត្រឡប់ទៅផ្ទះវិញ ហើយត្រូវម្ចាស់ហាងចោទថា មកអុកឡុកស្រែក បញ្ជាឱ្យជើងកាងវាយសម្លាប់។

អំពើ ហិង្សានេះបាន កើតឡើង កាលពីវេលាម៉ោង ៨ និង១៥នាទីយប់ថ្ងៃទី៧ មេសា ២០១៣ នៅមុខហាងកាហ្វេ លួចលាក់បម្រើផ្លូវភេទ ស្ថិតនៅផ្ទះលេខ៨ ផ្លូវលេខ៥៩៨ តំបន់ត្រឡោកបែក ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ដែលបង្កឡើងដោយ ក្រុមយុវជនកាងស្រីប្រមាណ ជិត១០នាក់។ កម្មករសំណង់ដែល ត្រូវគេវាយស្លាប់ឈ្មោះលីវ ប៉ូ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅផ្ទះជួល សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ត្រូវក្រុមកាងស្រី ចោមរោមវាយស្លាប់ នៅនឹងកន្លែង។

តាមព័ត៌មានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះរួមទាំងបងស្រី និងមិត្តភក្កិបងស្រីបានជិះម៉ូតូ មួយគ្រឿងនាំគ្នាទៅហៅឈ្មោះលីវ ពិសី ដែលត្រូវជា បងសព។ នៅពេលទៅហៅ ស្រ្តីជាបងបានស្រែកណែនាំ ប្អូនខ្លាំងៗ ហើយត្រូវម្ចាស់ហាងកាហ្វេ ស្រែកកុំចង់បង្ករឿងឡូឡា កន្លែងនឹង ពេលនោះឈ្មោះលីវ ប៉ូ បានដើរចេញ ឡើងជិះម៉ូតូ ត្រូវស្រ្តីជាម្ចាស់ហាងស្រែក បញ្ជាឱ្យក្រុមជើងកាងមក វាយសម្លាប់។ តាមព័ត៌មានឱ្យដឹងទៀតថា ក្រុមយុវជនប្រមាណជិត១០នាក់ ដែលគេស្គាល់ថាជាក្រុមកាងស្រី នៅតំបន់ត្រឡោកបែកដែលនៅ ហាងកាហ្វេមួយទៀត នៅជាប់នោះបាននាំគ្នាចេញមកវាយរហូត ស្លាប់ហើយគេចខ្លួនបាត់។ ទោះបីជាយ៉ាងណាជនដៃដល់ត្រូវ ប៉ូលិសស្គាល់អត្តសញ្ញាណហើយ។ នៅយប់នោះប៉ូលិសខណ្ឌទួលគោក និងប៉ូលិសប៉ុស្តិ៍បានដេញ ចាប់ក្រុមជនដៃដល់ធ្លាក់ បឹងកំប្លោករត់ចោល ម៉ូតូម៉ាកអាយខុនមួយគ្រឿង ៕





បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]