មិននឹកស្មានថា ឌួង ហ្សូរីដា មានសកម្មភាពសប្បុរសធម៌ច្រើនដល់ម្លឹង តាំងពីផ្ទុះកូវីត១៩!

//s5.kh1.co/c4/c4dd3e5a2971efb640d8e19b09b324afba3bedc1.jpg
តារា & កម្សាន្ដ

 ២៤-មេសា-២០២០ ៥ល្ងាច · ៤ ឆ្នាំមុន

កញ្ញា ឌួង ហ្សូរីដា បានចេញមុខចែកអំណោយ និងបរិច្ចាគថវិកាផ្ទាល់ខ្លួនមិនតិចជាងខ្ទង់ម៉ឺនដុល្លារនោះទេ ចាប់តាំងពីមានបញ្ហាកូវីត១៩។

ភ្នំពេញ៖ មិនគ្រាន់តែជាពិធីការិនី ដែលមានកេរ្តិ៍ឈ្មោះនៅក្នុងសង្គមសិល្បៈមួយរូបតែប៉ុណ្ណោះទេ ប៉ុន្តែបើតាមតាមដានពីសកម្មភាពធ្វើទាន និងការបរិច្ចាគរបស់កញ្ញា ឌួង ហ្សូរីដា ម្នាក់ៗពិតជាស្ងើចសរសើរ ដោយសារតែចាប់តាំងពីផ្ទះជម្ងឺកូវីត១៩ នៅកម្ពុជា កញ្ញា និងប្អូនៗ ព្រមទាំងក្រុមការងារមិនបាននៅស្ងៀមសម្ងំសុខនោះទេ គឺដុតដៃដុតជើងក្នុងការចែកទាន ធ្វើសកម្មភាពបរិច្ចាគទាំងជាលក្ខណៈឯកជន និងជាលក្ខណៈចូលរួមចំណែកជាមួយស្ថាប័ននានាជាច្រើនតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាពសប្បុរសធម៌របស់កញ្ញា ឌួង ហ្សូរីដា
សកម្មភាពសប្បុរសធម៌របស់កញ្ញា ឌួង ហ្សូរីដា

មិនរាប់បញ្ចូលសកម្មភាពចែកទានជាទ្រង់ទ្រាយតូច តារាសម្តែងស្រីល្បីឈ្មោះកញ្ញា ឌួង ហ្សូរីដា បានចេញមុខចែកអំណោយ និងបរិច្ចាគថវិកាផ្ទាល់ខ្លួនមិនតិចជាងខ្ទង់ម៉ឺនដុល្លារនោះទេ ចាប់តាំងពីមានបញ្ហាកូវីត១៩ ដែលកញ្ញាបានធ្វើមកទល់ពេលនេះ។ យ៉ាងណាមិញ កញ្ញារមែងបង្ហោះក្នុងពេល Live លើហ្វេសប៊ុកថា កញ្ញាមិនមែនជាអ្នកមានទេ ប៉ុន្តែមកពីបងប្អូនរួមចំណែកទិញរាល់ផលិតផលរបស់កញ្ញាច្រើនៗរាល់ថ្ងៃ ហើយកញ្ញាក៏បានប្រកាសថា នឹងដកផលចំណេញប៉ុន្មានភាគរយសន្សំទុកជាប្រចាំ ទើបកញ្ញា និងក្រុមការងារអាចមានលទ្ធភាពបង្កើតមូលនិធិ ដើម្បីធ្វើការងារសប្បុរសធម៌ និងជួយសង្គមដូចភ្លៀងរលឹម។ ស្របគ្នាដែលកញ្ញាក៏មានក្រុមសប្បុរសធម៌ចាំចូលរួមផង ទើបសកម្មភាពទាំងនោះកាន់តែសភាពផុលផុស។

តាំងពីមានបញ្ហាកូវីត១៩ គេឃើញខាងមុខហាងមុទិតារបស់កញ្ញា និងប្អូនស្រី ស្ថិតនៅតាមបណ្ដោយផ្លូវទេពផន រៀបចំតុ និងកន្ទេល ដើម្បីចែកជែលលាងដៃ ម៉ាស់ មី និងគ្រឿងឧបភោគបរិភោគជូនអ្នកដំណើតតាមផ្លូវ និងអ្នកមានជីវភាពខ្វះខាត ដែលធ្វើឱ្យគេមើលឃើញពីទង្វើជាគំរូ និងការលះបង់គួរឱ្យសរសើររបស់តារារូបនេះ។ ងាកទៅមើលសកម្មភាពផ្សេងៗ គេឃើញកញ្ញាបរិច្ចាគជួយសង្គមម្ដងហើយម្ដងទៀត ស្ទើរមិនចោលសកម្មភាពបរិច្ចាគតែម្ដង ដែលតារាមុន និងរួមជំនាន់ មិនទាន់មានតារាណាធ្វើដូចនៅក្នុងកាលៈទេសៈនេះ។

សកម្មភាពសប្បុរសធម៌របស់កញ្ញា ឌួង ហ្សូរីដា
សកម្មភាពសប្បុរសធម៌របស់កញ្ញា ឌួង ហ្សូរីដា

កញ្ញាបានដឹកនាំអំណោយយកទៅជូនតាជីយាយជីកាលពីពេលថ្មីៗនេះ ដោយកញ្ញាក៏បានចូលរួមស្មឹងស្មាត និង ស្ដាប់ព្រះធម៌ដើម្បីរម្ងាប់ផ្លូវអារម្មណ៍ ដែលកំពុងតែភិតភ័យព្រោះតែកូវីតនេះផង។ ទន្ទឹមនឹងនេះកាលពីថ្ងៃទី៣០ មីនា កញ្ញាបានឱ្យក្រុមការងារយកអង្ករ ភេសជ្ជៈ ត្រីខ ទឹកអាល់កុល និងថវិកាយ៉ាងសន្ធឹកទៅប្រគល់ជូនដល់សមាគមតន្ត្រីជនពិការ ក្នុងពេលដែលសមាគមនេះប្រឈមនឹងការខ្វះខាត។

ជាមួយនឹងរាជរដ្ឋាភិបាលវិញ កញ្ញាបានបរិច្ចាគ ៥០០ដុល្លារ ជួយទប់ស្កាត់ជម្ងឺកូវីត១៩។ ហើយកាលពីពេលថ្មីៗនេះ កញ្ញាក៏បានប្រគល់ម៉ាស់ដែលគិតជាទឹកប្រាក់មិនក្រោមពាន់ដុល្លារ ជូនដល់អង្គការសុម៉ាលីម៉ម។ ចំណែកឯកាលពីថ្ងៃទី៣ មេសា កញ្ញាក៏បានបរិច្ចាគថវិកា ៥០០ដុល្លារ ជូនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ (TYDA) និងបានបរិច្ចាគជូនដល់កាកបាទក្រហមកម្ពុជាចំនួន ២,០០០ ដុល្លារ ក្ដៅៗ អមដោយអំណោយជាច្រើនទៀត កាលពីថ្ងៃទី២៤ មេសា ឆ្នាំ២០២០។

សកម្មភាពសប្បុរសធម៌របស់កញ្ញា ឌួង ហ្សូរីដា
សកម្មភាពសប្បុរសធម៌របស់កញ្ញា ឌួង ហ្សូរីដា

ទាំងនេះគ្រាន់តែជាការរៀបរាប់ត្រួសៗតែប៉ុណ្ណោះ ប៉ុន្តែបើមើលលើផេក និងហ្វេសប៊ុកក្រុមការងាររបស់កញ្ញាវិញ ទើបដឹងថា ឌួង ហ្សូរីដា ធ្វើទាន និងបរិច្ចាគច្រើនមែនទែន ទាំងកញ្ញាមិនមែនជាអ្នកមានស្ដុកស្ដម្ភ ហើយលុយដែលបានមក គឺបានពីការប្រឹងលក់ផលិតផលគ្រប់ផ្នែករាល់ថ្ងៃ៕

ទស្សនារូបភាពខាងក្រោម៖ 

ផលិតផលរបស់កញ្ញា ឌួង ហ្សូរីដា
ផលិតផលរបស់កញ្ញា ឌួង ហ្សូរីដា
ឌួង ហ្សូរីដា
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T