ដើម្បីឪពុកជា ពេលទិញកន្លះលានដុល្លារ ពេលនេះលក់ដាច់ហើយ នឹងទៅនៅផ្ទះតម្លៃ.....

//s5.kh1.co/4b/4bd2c60f98648634781df87170db733f2884d22a.jpg
តារា & កម្សាន្ដ

 ២៤-មេសា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

កាលពីពេលម្សិលមិញនេះ លោកបានសម្រេចចិត្តលក់ផ្ទះដ៏ធំស្គឹមស្កៃរបស់លោក តម្លៃរាប់ម៉ឺនដុល្លារ ទាំងអាល័យ ព្រោះត្រូវបែកពីផ្ទះដែលធ្លាប់រស់នៅជាយូរមកហើយ។

ភ្នំពេញ៖ ដូចដែលដែលប្រិយមិត្តបានជ្រាបរួចមកហើយ អំពីវិបត្តិនៅក្នុងគ្រួសាររបស់តារាចម្រៀង លោក ករុណា ពេជ្រ ដោយនាពេលកន្លងមក លោកតែងតែបង្ហាញក្ដីទុក្ខព្រួយជាច្រើន ព្រោះតែឪពុករបស់លោកផ្ទាល់ មានជំងឺប្រចាំកាយ ដែលត្រូវព្យាបាលនៅឯមន្ទីរពេទ្យ ព្រមទាំងត្រូវចំណាយប្រាក់ជាច្រើនក្នុងការព្យាបាលផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្យ៉ាងវិញទៀត បច្ចុប្បន្ន ប៉ា​របស់​តារាប្រុសរូបនេះ នៅ​មិន​ទាន់​វិល​ ​មក​សភាព​ធម្មតា​វិញ​នៅឡើយទេ គឺ​អាចនិយាយបានថា ​គាត់​ក្លាយ​ខ្លួន​ជា​មនុស្ស​រុក្ខជាតិ​ទៅ​ហើយ​។

ជាមួយគ្នានេះ កន្លងមកពីរបីឆ្នាំចុងក្រោយនេះ លោកក៏ធ្លាប់បាននិយាយប្រាប់ថា លោកនឹងសុខចិត្តលក់ទ្រព្យសម្បត្តិនានា ដូចជាផ្ទះ ឡាន និងទ្រព្យផ្សេងៗទៀត ដើម្បីឲ្យតែបានឪពុកលោកជាពីជំងឺ។

ទន្ទឹមនឹងនេះ កាលពីពេលម្សិលមិញនេះ លោកបានសម្រេចចិត្តលក់ផ្ទះដ៏ធំស្កឹមស្កៃរបស់លោក ដែលលោកទិញ កាលមុន គឺ៥០ម៉ឺនដុល្លារ ទាំងអាល័យ ព្រោះត្រូវបាត់បង់ផ្ទះ ដែលខ្លួនធ្លាប់រស់នៅជាយូរ  ព្រមទាំងបានបង្ហោះរូបភាពមួយចំនួន អមនឹងពាក្យពេចន៍ខ្លីៗដ៏សែនមានន័យថា៖

និយាយអារម្មណ៏ពិតមួយ មិនមានបំណងអោយបងប្អូនអាណិតទេ​ តែអារម្មណ៏ពិត​ មិនដឹងថាបងប្អូនធ្លាប់មានអារម្មណ៏ដូចខ្ញុំដែរទេ..??ពេលរេីផ្ទះ​ ដូចមានអារម្មណ៏ចង់ហូរទឹកភ្នែកម៉េចទេ...នឹកប៉ា​ អាណិត​ប៉ា​ ស្រណោះអនុស្សាវរីយ៏តស៊ូយ៉ាង​ច្រេីនជាមួយប៉ា​ក្នុងផ្ទះមួយនេះ... ប៉ាឈឺហេីយ​ អញ្ចឹងប៉ាអង្គុយអោយស្ងៀម​​ កូនអាចធ្វេីបាន​ ...មួយជាតិនេះ​ កូននឹងចំណាយពេលវេលា​ រួមទាំងថវិកា​ ​ជាមួយប៉ា​ អស់ម៉ានក៏តាមនឹងចោះ​ ព្រោះប៉ាមានតែកូនមួយ​ គឺ​ កូន... ទោះបីប៉ាពិការ​ មិនស្គាល់កូនក៏ដោយ ក៏កូននៅតែដឹកដៃប៉ា​ដេីរជាមួយគ្នាបន្តទៀត....ងៃ​នេះ​ ខ្ញុំ​ និង​ ​ប៉ា​ សូមលាពីផ្ទះមួយនេះហេីយ...​ អរគុណរយះពេលជា​ 5 ឆ្នាំ​ ដែលអ្នកបានជួយចំរុងចំរេីនខ្ញុំ...សូមឯងបន្តនាំលាភ​ ជូនដល់ម្ចាស់ឯងថ្មីផងណា

ករុណា ពេជ្រ 

តាមរយៈរូបភាពទាំងនោះផងដែរ យើងឃើញថា មានទាំង​អ្នកសិល្បៈ និង​ហ្វេ​ន​ៗ​ ដែលស្រឡាញ់​គាំទ្រ​រូប​លោក បង្ហាញក្ដីអាលោះអាល័យ ក៏ដូចជាបាន​ជូនពរ ​ឲ្យ​ជំងឺរបស់ឪពុក​តារា​រូប​នេះ ឆាប់មានសុខភាព​ល្អ​ប្រសើរឡើងវិញផងដែរ។ ហើយក្នុងនោះ លោកក៏ត្រៀមទៅនៅ ផ្ទះដែលនឹងធ្វើហើយ ក្នុងតម្លៃ៣០ម៉ឺនដុល្លារ ព្រោះលោក មិនអាចទិញផ្ទះថ្លៃៗបានទេ ត្រូវទុកលុយមើលជំងឺឪពុក៕

ទស្សនារូបភាពខាងក្រោម៖

ករុណា ពេជ្រ 
ករុណា ពេជ្រ 
ករុណា ពេជ្រ 
ករុណា ពេជ្រ 
ករុណា ពេជ្រ និងឪពុក
ករុណា ពេជ្រ និងឪពុក
ករុណា ពេជ្រ និងឪពុក
ករុណា ពេជ្រ និងឪពុក
ករុណា ពេជ្រ និងឪពុក
ករុណា ពេជ្រ និងឪពុក
https://s5.kh1.co/__image/w=650,h=487,q=100/4d/4da7ea320aa2093e9cfc0f988c08005fe90f4710.jpg
ផ្ទះករុណា ពេជ្រ
ផ្ទះករុណា ពេជ្រ
ករុណា ពេជ្រ
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T