មិនដែលដឹងសោះ ថានៅកូរ៉េពីមុន មានអបិយជំនឿចម្លែកៗដល់ម្លឹង?

//s5.kh1.co/65/65e6fd79628b66174ee880fbfa0b04bd55644a72.jpg
តារា & កម្សាន្ដ

 ២៤-មេសា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ជឿថាមានប្រិយមិត្តជាច្រើន មិនទាន់បានដឹងអំពី រឿងរ៉ាវប្លែកៗ ទាក់ទងនឹងអបិយជំនឿមួយចំនួន របស់ជនជាតិកូរ៉េ ដែលគេជឿមកបែបនេះ អស់ជាច្រើនជំនាន់មកហើយ។

កូរ៉េខាងត្បូង ៖ ជាការពិតណាស់ ជីដូនជីតានៅតំបន់អាស៊ីយើង មានវិធីប្រៀនប្រដៅកូនចៅ ខុសពីប្រជាជននៅប៉ែកអឺរ៉ុប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងចំណោមនោះដែរ ការអប់រំដោយបង្កប់ន័យ ទាក់ទងនឹងអបិយជំនឿ គឺជារឿងដែលពេញនិយមបំផុត សម្រាប់ប្រជាជននៅប៉ែកអាស៊ី តួយ៉ាងដូចជា រឿងរ៉ាវទាក់ទងនឹង អបិយជំនឿដែលជនជាតិកូរ៉េ និយមប្រាប់កូនចៅតៗគ្នា។

មិនអាចប្រមាថបានទេ អបិយជំនឿដ៏ចម្លែកៗទាំងនេះ ត្រូវបានប្រជាជនកូរ៉េ អនុវត្តន៍តាម តាំងពីយូរណាស់មកហើយ ដើម្បីកាត់គ្រោះចង្រៃមួយចំនួន និងធ្វើឲ្យពួកគេមានក្ដីសុខ៕

ចង់ដឹងថា តើអបិយជំនឿដ៏ចម្លែកៗទាំងនេះមានអ្វីខ្លះ? 

តោះមកតាមដានទាំងអស់គ្នា ៖

១. លេខដែលត្រូវបានហាមឃាត់

នៅក្នុងអាគារចាស់ៗមួយចំនួន នៅក្នុងប្រទេសកូរ៉េ អ្នកនឹងមិនអាចឃើញជាន់ទី៤ ឡើយ ឬក៏អាគារខ្លះមានជាន់ទី ៤ ប៉ុន្តែនៅក្នុងជណ្តើរយន្ត វានឹងត្រូវបានគេដាក់លេខសម្គាល់ថា ជាន់ទី ៨ ជំនួសវិញ ពីព្រោះនោះជាអបិយជំនឿចាស់បុរាណរបស់កូរ៉េ។

លេខ ៤ ត្រូវបានប្រជាជនកូរ៉េ ជឿជាក់ថា មានទំនាក់ទំនងអវិជ្ជមាន ទៅនឹងការស្លាប់ ដូច្នេះហើយជាន់ទី ៤ ពិតជាមិនមាននៅក្នុងអាគារឡើយ។

រូបតំណាង
រូបតំណាង

២. ប៊ិចពណ៌ក្រហម

ប្រសិនបើអ្នកប្រគល់ប៊ិចពណ៌ក្រហម ឲ្យទៅជនជាតិកូរ៉េ ហើយសុំឲ្យពួកគេចុះហត្ថលេខា នោះអ្នកនឹងត្រូវបានពួកគេបដិសេធចោលភ្លាម ព្រោះតែពណ៌ក្រហម ក៏ត្រូវបានគេជឿដែរថា មានទំនាក់ទំនងអវិជ្ជមាន ទៅនឹងការស្លាប់។ សូម្បីតែពេលដែលគេប្រើមន្តអាគមងងឹត ក៏គេប្រើតែទឹកខ្មៅ ឬពណ៌ខៀវជំនួសដែរ។

រូបតំណាង
រូបតំណាង

៣. ស្រា Soju

អបិយជំនឿទំនើប គឺគេហាមជនជាតិកូរ៉េ មិនឲ្យផឹកភេសជ្ជៈ ចាក់ដោយខ្លួនឯង ព្រោះបើសិនអ្នកទៅញុំអីជាមួយអ្នកផ្សេង អ្នកដែលអង្គុយទល់មុខអ្នក និងមិនមានសង្សារជារៀងរហូត។

រូបតំណាង
រូបតំណាង

៤. អំណោយជាស្បែកជើង

អ្នកនឹងស្មានមិនដល់នោះទេថា ការជូនកាដូទៅគូស្នេហ៍ ជាស្បែកជើង វានឹងក្លាយជាអំណោយក្នុងបំណងមិនល្អទៅវិញ។ ជាការពិតណាស់ ប្រជាជនកូរ៉េ មានជំនឿថា វាជារបស់មួយដែលតំណាងឲ្យ ការបែកបាក់គ្នារបស់គូស្នេហ៍។

រូបតំណាង
រូបតំណាង

៥. ស្លាបមាន់

ប្រសិនបើអ្នកមានទំនាក់ទំនងស្នេហា ហើយអ្នកកំម្មង់ស្លាបមាន់ មកញ៉ាំជាមួយគូរស្នេហ៍ សម្រាប់អាហារពេលល្ងាច បើតាមអបិយជំនឿចាស់ៗកូរ៉េ បាននិយាយថា វាធ្វើឲ្យគូស្នេហ៍របស់អ្នក ហោះហើរឆ្ងាយពីអ្នក។

ស្លាបមាន់នឹងបណ្ដុះនូវអារម្មណ៍ស្នេហា នៅក្នុងចិត្តគូស្នេហ៍របស់អ្នក ធ្វើឲ្យគេចង់មានអ្នកផ្សេង។

រូបតំណាង
រូបតំណាង

៦. កង្ហារខូចនៅផ្ទះ

ជនជាតិកូរ៉េ មានជំនឿថា ការដេកជាមួយកង្ហារខូច គឺអាចមានគ្រោះថ្នាក់ដល់ស្លាប់។

អ្នកខ្លះនិយាយថា កង្ហារនឹងដកហូតអុកស៊ីសែន នៅក្នុងបន្ទប់របស់អ្នក ហើយអ្នកនឹងថប់ដង្ហើមរហូតដល់ស្លាប់។

រូបតំណាង
រូបតំណាង

៧. ត្រី

នៅពេលដែលអ្នកបរិភោគត្រីទាំងមូល មិនថាចំហុយ ឬស្ងោរ ឲ្យតែនៅលើចាន សូមកុំបង្វែរត្រីឲ្យសោះ បន្ទាប់ពីអ្នកបានញ៉ាំរួច មួយផ្នែកខាងលើ។

ប្រជាជនកូរ៉េជឿថា វានឹងនាំសំណាងអាក្រក់ដល់អ្នកញ៉ាំ ប្រសិនបើអ្នកក្រឡាប់ត្រីទៅម្ខាងទៀត។ វាក៏ជានិមិត្តរូបនៃកប៉ាល់នេសាទ ដែលត្រូវបានក្រឡាប់ផងដែរ។ 

រូបតំណាង
រូបតំណាង

៨. ក្រចកដៃ

នៅលើទឹកដីកូរ៉េ មានអបិយជំនឿ ហាមកាត់ក្រចកម្រាមដៃ និងម្រាមជើង នៅពេលយប់។ ការប្រព្រឹត្តបែបនេះគឺនាំសំណាងអាក្រក់ វាគ្មានការពន្យល់ណាមួយ ភ្ជាប់មកជាមួយនោះទេ។ 

រូបតំណាង
រូបតំណាង

៩. ស៊ុបសារ៉ាយ

ថ្ងៃដែលអ្នកត្រូវបានអនុញ្ញាតឲ្យញ៉ាំ ស៊ុបសារ៉ាយ គឺមានដូចជាថ្ងៃកំណើត គេជឿថាវានឹងនាំសេរីសួស្តី ចូលក្នុងជីវិតអ្នក។ ប៉ុន្តែអ្នកត្រូវបានហាមឃាត់ជាដាច់ខាត មិនឲ្យញ៉ាំស៊ុបនេះនៅថ្ងៃប្រឡង។ យោងតាមជំនឿពីបុរាណ វានឹងនាំសំណាងអាក្រក់ដល់អ្នក។

រូបតំណាង
រូបតំណាង
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T