សំណង់អច្ឆរិយទាំង ៥ លើពិភពលោក ដែលអ្នកមិនគួររំលង!

//s5.kh1.co/64/649209a3bbf6e29153d331d391e1e1f77d97b591.jpg
យល់ដឹង

 ២៤-មេសា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

នៅក្នុងពិភពលោក មានសំណង់អច្ឆរិយទាំង ៥ ដែលគ្រប់គ្នាមិនគួរមើលរំលង

នៅក្នុងពិភពលោកយើងនេះ មានសំណង់បុរាណ និងសំណង់ល្បីៗជាច្រើនរាប់មិនអស់ ប៉ុន្ដែថ្ងៃនេះយើងខ្ញុំសូមលើក​យកសំណង់អច្ឆរិយ ៥ ជូនប្រិយមិត្តសម្រាប់ជាការស្វែងយល់បន្ថែម៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

1. ប្រាសាទអង្គរវត្ត (Angkor wat) ប្រទេសកម្ពុជា

ប្រាសាទអង្គរវត្ត គឺជាសំណង់អច្ឆរិយវត្ថុមួយក្នុងលោក ប្រាសាទអង្គរវត្តសាងសង់នៅដើមសតវត្សរ៍ទី 12 ដោយព្រះ​បាទសូរ្យវរ្ម័នទី​ 2 ចន្លោះឆ្នាំ (1113-1150) ដើម្បីឧទ្ទិសដល់ព្រះវិស្ណុក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទអង្គរវត្ដ ត្រូវបាន​សាង​សង់លើផ្ទៃដី 200 ហិចតា មានកម្ពស់ 65 ម៉ែត្រ អមដោយកំពែងព័ទ្ធជុំវិញ និងគូទឹកមានទទឹង 200 ម៉ែត្រ។

បរិវេណនៃកំពែង គឺមានប្រវែងប្រហែល 5.5 គ.ម។ ផ្លូវចូលធ្វើអំពីថ្មភក់មានប្រវែងបណ្តោយ 250 ម៉ែត្រ និងទទឹង 12 ម៉ែត្រ។ ដោយសារតែទំហំដ៏ធំ និងស្ថាបត្យកម្មដ៏អស្ចារ្យនេះ មានមនុស្សមួយចំនួនគិតថា ប្រាសាទអង្គរវត្ត​មិនមែន​ជាស្នាដៃរបស់មនុស្សទេ តែគឺជាស្នាដៃរបស់អាទិទេពទៅវិញ។ នៅខាងមុខផ្លូវចូលមានតោថ្មធំៗ ឈរយាមនៅ​អម​សងខាងផ្លូវផងដែរ។

ចំណែកនៅខាងចុងនៃផ្លូវចូលនោះវិញគេឃើញ មានគោបុរៈប្រាង្គបី ដែលមានកម្ពស់ខុសគ្នា ហើយប្រាង្គផ្នែកខាងលើត្រូវបានដួលរលំហើយ។ នៅគោបុរៈនោះ មានថែវដែលមានកំពូលជាវូត។ បន្ទាប់ពី គោបុរៈ​មកគឺមានផ្លូវមួយដែលមានប្រវែងបណ្តោយ 350 ម៉ែត្រ និង ទទឹង 9 ម៉ែត្រ ធ្វើពីថ្មភក់ និង បង្កាន់ដៃនាគ​នៅអមសង​ខាង​។ ប្រាសាទអង្គរវត្ត ត្រូវបានដាក់បញ្ចូលជាសម្បតិបេតិកភណ្ឌពិភព លោក របស់អង្គការយូណេស្កូ ក្នុងឆ្នាំ 1992 ផងដែរ។ បច្ចុប្បន្ន ប្រាសាទអង្គរវត្តបានក្លាយជាគោល ដៅទេសចរណ៍ដ៏សំខាន់មួយក្នុងលោកផងដែរ។

Angkor wat
Angkor wat

2. រូបសំណាក់សេរីភាព (The Statue of Liberty) សហរដ្ឋអាមេរិក

The Statue of Liberty
The Statue of Liberty

រូបសំណាក់សេរីភាព ដែលមានស្រ្ដីឈរកាន់គប់ភ្លើងយ៉ាងខ្ពស់នេះ មានកម្ពស់ 46 មែត្រ បំពាក់ដោយម្កុដរស្មី 7 ពណ៍ផងដែរ។ ចំណែកដៃឆ្វេងកាន់សៀវភៅមួយក្បាលដែលសសេរថា 4កក្កដា 1776 ដែលជាថ្ងៃប្រកាសឯករាជ្យរបស់អាមេរិក ក្រោមអាណានិគមអង់គ្លេសផងដែរ។

រូបសំណាក់នេះ ចាត់ជា 3 ថ្នាក់តាមលំដាប់ដោយដៃម្ខាងមានប្រវែង 12.80 ម៉ែត្រ និងម្រាមដៃមានប្រវែង 2.43 ម៉ែត្រ ចំណែកក្រចកដៃមានប្រវែង 25 សង់ទីម៉ែត្រ។ តែក្រោយៗមកទៀត រូបសំណាក់នេះត្រូវបានគេតម្រៀបឡើង​ដល់ទៅ 93 ម៉ែត្រ ( វាស់ពីផ្ទៃដីដល់គប់ភ្លើង) រូបសំណាក់នេះស្រោបដោយបន្ទះលោហ:​​ ពីលើចំនួន 32 តោន ដែលសុទ្ធតែជាពណ៍បៃតង និង ជណ្ដើរមាន 162 កាំផងដែរ។

3 . ប្រាសាទពីរ៉ាមីត Giza ប្រទេស អេហ្សុីប

ពីរ៉ាមីត Giza
ពីរ៉ាមីត Giza

ប្រសាទពីរ៉ាមីត Giza គឺជាអច្ឆរិយវត្ថុមួយដ៏អស្ចារ្យក្នុងលោក និងបង្កប់ទៅដោយរឿងរ៉ាវអាថ៌កំបាំង ជាច្រើនដែលមិនមានអ្នកណាបានដឹងអស់ឡើយ។

ពីរ៉ាមីតមានកំពូលធំៗ 3 ត្រូវ​បាន​​គេ​ធ្វើ​ការ​សិក្សា​ជា​ច្រើន​លើក​ច្រើន​សា​ពី​សំណាក់​អ្នក​បុរាណ​វិទូជន​ជាតិ​អេហ្ស៊ីប​ ប៉ុន្តែ​ដើម​កំណើត​ដំបូង​ស្ថិត​នៅ​ក្នុង​ការ​ទស្សន៍ទាយ​នៅ​ឡើយ។ ប្រាសាទពីរ៉ាមីត្រូវបានកសាងឡើងដោយព្រះអង្គ Pharaoh Khufu ក្នុងឆ្នាំ 2580 មុន គ.ស។ យោងតាមការស្រាវជ្រាវ កន្លងមក ប្រាសាទពីរ៉ាមីតត្រូវបានគេជីកយកថ្មពីក្រោមរណ្ដៅក្រោមដី ដោយកម្លាំងមនុស្ស និងសត្វ ដោយត្រូវប្រើពេល 20 ឆ្នាំ ទើបអាចអូសទៅដល់​កន្លែងសម្រាប់សាងសងផងដែរ។

4. បដិមាអាថ៌កំបាំង អុីស្ទ័រ ( Easter Island Statues ) ប្រទេសឈីលី

 Easter Island Statues
 Easter Island Statues

5. ទេវរូបថ្ម អាប៊ូ សុីមប៊ែល ( Abu Simel ) ប្រទេសអេហ្សុីប

Abu Simel
Abu Simel

ព្រះវិហារ អាប៊ូ សុីមប៊ែល ត្រូវបានកសាងឡើងដោយ ហ្វារ៉ាអុង រ៉ាមសេសទី 2 ព្រះវិហារនេះបែងចែកជា 2 គឺព្រះវិហារ​តូច និង ព្រះវិហារធំ។ សម្រាប់ព្រះវិហារធំ មានរូ​​បចម្លាក់ថ្ម រចនាជាហ្វារ៉ាអុងរ៉ាម សេសទី​ 2 គង់នៅ​លើបល្ល័ង្ក និង​ 4 អង្គទៀត ត្រូវបានតម្រៀបទន្ទឹមគ្នាម្ខាង 2 ដែលមានកម្ពស់ 20 ម៉ែត្រ បែរព្រះភក្រ្ដទៅរកទន្លេដើម្បី​បង្ហាញពីអំណាចរបស់ទ្រង់ផងដែរ។ ចំណែកនៅបរិវេណជើងរបស់ទ្រង់មានឆ្លាក់រូបព្រះមាតា និងព្រះរាជិនី ព្រម​ទាំង បុត្រាបុត្រី តម្រៀបជាជួរផងដែរ។

ចំណែកនៅក្លោងទ្វារទៅខាងក្នុង យើងឃើញមានរូបចម្លាក់ដែលជាអទិទេព របស់អេហ្សុីប រហូតមក ដល់​បច្ចុប្បន្ននេះ នៅមិនទាន់ការស្រាវជ្រាវណាមួយអាចបកស្រាយពីអាថ៌កំបាំងនេះបាននៅឡើយទេ៕

KuyChandara
Dara (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T