តារាសម្តែងលោក Poh Natthawut បានបង្ហាញអារម្មណ៍បែបនេះចំពោះលោក James Jirayu ក្រោយពេលបានរួមការងារជាមួយគ្នា

//s5.kh1.co/bb/bbed073f7721acd910c37f1a531e89ba18a9f5f3.jpeg
នារី

 ២៤-មេសា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

លោក Poh Nattawut បានបង្ហាញអារម្មណ៍ចំពោះ James

ថៃ៖ តារាសម្តែងជើងចាស់លោក Poh Natthawut និង តារាសម្តែងរូបសង្ហាលោក James Jirayu បានសម្តែងរឿងមួយជាមួយគ្នា ក្នុងរឿង«Leh Bunpakarn» ដែលសាច់រឿងនេះប្រទាក់ក្រឡាគ្នារហូតដល់ទៅបីជាតិ ហើយរឿងនេះក៏មានការចូលរួមសម្តែងពីតារាថៃល្បីៗផ្សេងទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយពេលបានរួមការងារជាមួយគ្នា កាលពីពេលថ្មីៗនេះលោក Poh Natthawut បានបង្ហាញអារម្មណ៍ចំពោះ James Jirayu ថា «អគុណ James បងប្រុសម្នាក់នេះសប្បាយរីករាយពេលបានធ្វើការជាមួយប្អូន James អ្នកបានលូតលាស់ច្រើនណាស់ ហើយការសម្តែងរបស់អ្នកកាន់តែរលូន និងល្អជាងពីមុន។

ឥឡូវខ្ញុំលែងភ្ញាក់ផ្អើលហើយថា ហេតុអ្វីបានជាមានមនុស្សជាច្រើនស្រលាញ់គាត់។ សូមស្រលាញ់គាត់ទៅ ក្មេងប្រុសម្នាក់នេះពិតជាមនុស្សល្អណាស់។» បន្ទាប់ពីលោក Poh Natthawut បានបង្ហាញអារម្មណ៍បែបនេះហើយមានអ្នកគាំទ្ររំភើបជាមួយការបង្ហាញអារម្មណ៍បែបនេះរបស់លោកចំពោះ James Jirayu ណាស់៕

សូមទស្សនារូបភាពខាងក្រោម៖

Poh Natthawut និង​ James Jirayu
Poh Natthawut និង​ James Jirayu
រឿង Leh Bunpakarn
រឿង Leh Bunpakarn
Poh Natthawut 
Poh Natthawut 
​រឿង Leh Bunpakarn
​រឿង Leh Bunpakarn
Keo Sreyleap
កែវ ស្រីលាភ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T