នៅផ្ទះឈ្នះ Covid-19! បូកថែម ៥គន្លឹះនេះទៀត ទ្រទ្រង់ទាំងសម្រស់ និងសុខភាពឲ្យស្អាតព្រមគ្នា

//s5.kh1.co/a4/a4177b80abde96e379cb582dea53df66daeabddf.png
នារី

 ២៤-មេសា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ចាប់តាំងពីមានការផ្ទុះឡើងនូវប្រភេទជំងឺរាតត្បាតកូវីដ១៩ នៅតាមបណ្ដាប្រទេសជុំវិញសកលលោក មនុស្សគ្រប់រូបចាប់ផ្ដើមមានការភ័យខ្លាចជាខ្លាំង រហូតត្រូវអនុវត្តតាមវិធានការគម្លាតសង្គម និងវិធីបង្ការនានា ទៅតាមការណែនាំពីក្រសួងសុខាភិបាលផ្ទាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះស្ថិតក្នុងស្ថានភាពបែបនេះក្ដី ម្នាក់ៗចាំបាច់រក្សាសុខភាពផ្លូវចិត្ត និង ផ្លូវកាយឱ្យបានរឹងមាំ ទើបមិនបាក់សម្រស់ ។ ជាពិសេស ខណៈមានពេលទំនេរច្រើនជាងមុន ហើយមិនពិបាកចេញទៅក្រៅ ធ្វើការងារផងនោះ នេះជាឱកាសល្អបំផុតលើកសម្រស់ខ្លួនឯងឲ្យស្អាតជាងមុន ដូច្នេះក្រោយចប់កូវីដ ដឹងតែខ្ញង់ ហើយចេញក្រៅដោយភាពជឿជាក់។

ឆ្លៀតមានពេលស្រាប់ តោះ! អនុវត្តនូវវិធីសាស្ត្រ ៥ ចំណុចនេះ ដើម្បីទទួលបានទាំងសុខភាពរាងកាយ និង ស្បែក៖

១. ពិនិត្យរបបអាហារឱ្យបានត្រឹមត្រូវ

https://s5.kh1.co/__image/w=460,h=458,q=100/1d/1d147c94b4eeb3514427f42481c9c8a6d1b5d4c5.png

ក្នុងដំណាក់កាលថែរក្សាសុខភាព អ្នកគប្បីទទួលទាននូវប្រភេទអាហារសុខភាព ដែលជំនួយដល់រាងកាយនិង ស្បែក រួមមាន បន្លែ ផ្លែឈើ ដែលមានផ្ទុកនូវជាតិវីតាមីន និង សារធាតុចិញ្ចឹមជាច្រើនប្រភេទ។ ជាពិសេស អ្នកអាចបន្ថែមជាមួយអាហារបំប៉ន ឬ ផ្លែឈើដែលសម្បូរជាតិវីតាមីន C នៅក្នុងរបបអាហារ ព្រោះវាមាននាទីជួយឱ្យប្រព័ន្ធការពាររាងកាយរឹងមាំ បន្ថយសម្ពាធឈាម ការពារបញ្ហាជំងឺបេះដូង ជំនួយស្មារតី ព្រមទាំងជួយឱ្យស្បែកតឹងណែន និង ភ្លឺស្អាតទៀតផង។

២. រក្សាអនាម័យឲ្យបានខ្ជាប់ខ្ជួន លាបឡេថែបំប៉នស្បែករាល់ថ្ងៃ

https://s5.kh1.co/__image/w=650,h=651,q=100/63/635b387cb25da3efed91f9d0ca4adf2c42e7b6dd.png

ដើម្បីថែទាំសុខភាពឲ្យបានល្អ អ្នកគប្បីអនុវត្តនូវការរស់នៅស្អាត និង អនាម័យ ដោយលាងសម្អាតខ្លួនរាល់ពេលមកពីក្រៅ ព្រមទាំង លាងដៃឲ្យបានយ៉ាងតិច ២០ វិនាទី ឲ្យបានញឹកញាប់ ពិសេស គឺរាល់ញុំាអាហារ។ យ៉ាងណាមិញ ដោយសារមានការប៉ះពាល់ជាតិសាប៊ូ ឬ អាកុលច្រើនមកលើស្បែកដៃ និង ខ្លួន អ្នកគប្បីប្រើប្រាស់នូវប្រភេទឡេផ្ដល់សំណើមដល់ស្បែក ដើម្បីជៀសវាងបញ្ហាស្បែកស្ងួត ឬ កន្ទួលក្រហម ដែលបណ្ដាលមកពីការត្រូវជាតិសាប៊ូ ឬ កម្ដៅថ្ងៃច្រើន។

https://s5.kh1.co/__image/w=561,h=562,q=100/09/095b9d7bdbdb90ae35b116c58b89a626a177dfbf.png

មិនចង់បង្កជាបញ្ហាធំឲ្យស្បែកនៅពេលក្រោយ អ្នកគួរប្រើឡេលាបផ្តល់សំណើមដល់ស្បែករាល់ថ្ងៃ ដែលសម្បូរដោយវីតាមីន B3 ដូចដែលមានក្នុងប្រភេទឡេលាបស្បែករបស់ វាសឺលីន ។ គួរលាបក្រោយពេលងូតទឹកសម្អាតខ្លួនរួច ឬ ក្រោយពេលលាងដៃ ព្រោះនោះជាពេលដែលវីតាមីនចូលទៅថែបំប៉នស្បែកបានល្អបំផុត ជួយឲ្យស្បែកមានសុខភាពល្អ និងស្រស់ថ្លារាល់ថ្ងៃ។

ទោះមិនចេញក្រៅត្រូវកម្តៅថ្ងៃពិតមែន តែអ្នកអាចមិនចាប់អារម្មណ៍ថាតាមពិត ពន្លឺពីអេក្រង់កុំព្យូទ័រ ឬទូរសព័្ទ ក៏អាចប៉ះពាល់ដល់សុខភាពស្បែក ធ្វើឲ្យស្បែកទៅជាស្រអាប់បានដែរ។ សម្រាប់អ្នកត្រូវធ្វើការងារច្រើនម៉ោងមុខកុំព្យូទ័រ ត្រូវតែបន្ថែមការយកចិត្តទុកដាក់ថែស្បែកឲ្យមែនទែន ពិសេស គឺស្បែកមុខ។

៣. ព្យាយាមធ្វើលំហាត់ប្រាណ

https://s5.kh1.co/__image/w=417,h=519,q=100/b5/b5a70573cbed83b6aced513408200a1d2f55ecdb.png

ដើម្បីឱ្យសុខភាពខួរក្បាល និង រាងកាយមានសភាពរឹងមាំ អ្នកគួរឆ្លៀតពេលហាត់ប្រាណ ឬ ធ្វើចលនារាងកាយឲ្យបានយ៉ាងតិច ៣០ នាទីក្នុងមួយថ្ងៃ។ ការហាត់ប្រាណជួយសម្រួលដល់សម្ពាធឈាម បេះដូង និង សួតបានយ៉ាងល្អ។ លើសពីនេះ វាមានអត្ថប្រយោជន៍ធ្វើឲ្យស្បែកមានសុខភាពល្អ មានសភាពតឹងណែន កាត់បន្ថយបញ្ហាកើតមុន ឬ កន្ទួលរមាស់ ព្រមទាំងជួយឲ្យស្បែកមានសំណើម និង ភ្លឺរលោង

៤. ផឹកទឹកឲ្យបានគ្រប់គ្រាន់

https://s5.kh1.co/__image/w=650,h=363,q=100/c8/c8ba80adcf54a1e63b3db0499457b8ec0ea1b591.png

ជាតិទឹកក្នុងរាងកាយគឺជារឿងសំខាន់ ព្រោះវាមាននាទីជំនួយដល់សុខភាពបេះដូង និង សម្ពាធឈាម ពង្រឹងប្រព័ន្ធភាពសុំារាងកាយ និង ជួយផ្ដល់សំណើមដល់ស្បែក ជួយឲ្យស្បែកមើលទៅភ្លឺ បំបាត់សភាពខ្មៅស្រអាប់ និង ញ្ហាមុនលើស្បែក។ យោងតាមអ្នកជំនាញសុខភាព នារីគួរពិសារទឹកឲ្យបានប្រមាណ ១.៦ លីត្រឡើងទៅក្នុង១ថ្ងៃ និង បុរសលើសពី ២លីត្រក្នុង ១ថ្ងៃ។ គួរបញ្ជាក់ថា តម្រូវការជាតិទឹកក្នុងរាងកាយរបស់មនុស្សម្នាក់ៗអាចមានបរិមាណផ្សេងៗពីគ្នាដោយយោងទៅតាម អាយុ ភេទ ទម្ងន់ កម្ពស់ បរិយាកាស និង ស្ថានភាពសុខភាពរបស់ពួកគេជាក់ស្ដែង។

៥. គេងឲ្យបានគ្រប់គ្រាន់

https://s5.kh1.co/__image/w=551,h=688,q=100/ff/ff130ddf8532ac7e7dcbd923db06576bed953b35.png

ការគេងមិនគ្រប់គ្រាន់ក៏អាចបង្កជាបញ្ហាដល់រាងកាយ និង ស្មារតីផងដែរ។ ដើម្បីឲ្យប្រព័ន្ធការពាររាងកាយអាចមានថាមពលប្រឆាំងនឹងមេរោគនានា អ្នកចាំបាច់បំពេញនូវការគេងឲ្យបានគ្រប់ យ៉ាងតិចចំនួន ៧ ម៉ោងក្នុង១ ថ្ងៃ។ អ្នកដែលមានបញ្ហាក្នុងការគេង អាចអនុវត្តវិធីសាស្រ្ដជំនួយដល់ការគេង រួមមាន៖

- កាត់បន្ថយជាតិស្រវឹង ឬ ជាតិកាហ្វេអ៊ីន

- ហាត់ប្រាណជាប្រចាំ

- សាកល្បងសមាធិមុនគេង

- ផ្លាស់ប្តូរបរិយាកាសក្នុងបន្ទប់

- និង បិទរាល់សម្លេងរំខាន ៕

ប្រភពeufic.org

Sokhom Kosoma
ម៉ារី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T