មុននឹងល្បីដូចសព្វថ្ងៃ តារាទាំងនេះ ត្រូវគេធ្វើបាប ស្ទើរតែមានជំងឺផ្លូវចិត្តហើយ

//s5.kh1.co/88/88576656515ac540d1c83042fb16e9166c9e03fe.jpg
តារា & កម្សាន្ដ

 ២៤-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

តារាល្បីៗមួយចំនួនមានដូចជា Eminem Demi Lovato Lady Gaga ដែលធ្លាប់គេធ្វើបាបស្ទើរតែរាល់ថ្ងៃ តែម្តងនៅសាលារៀន ដោយធ្វើឲ្យពួកគេស្ទើរតែកើត ជំងឺបាក់ទឹកចិត្តទៅហើយ មុនពេលដែលទទួលបានប្រជាប្រិយភាពខ្លាំងក្លា ដូចសព្វថ្ងៃនេះ។

បរទេស៖ ទស្សនិកជនទាំងអស់គ្នា ដែលនិយមតាមដានព័ត៍មានបរទេស ប្រាកដជាធ្លាប់បានស្គាល់ តារាល្បីៗមួយចំនួន ដែលទទួលបានភាពជោគជ័យ នៅលើវិស័យសិល្បៈមានដូចជា Eminem និងDemi Lovato ហើយLady Gaga ជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ តារាល្បីៗទាំងនេះ មានទ្រព្យសម្បត្តិរាប់រយលាន ដែលពួកគេ រកបានពី ការនិពន្ធបទចម្រៀង ឬ សម្តែងភាពយន្ត ដែលភាពជោគជ័យនេះ បានមកពីការខិតខំប្រឹងប្រែងពុះពារយ៉ាងខ្លាំង ទម្រាំអាចឈានដល់ចំណុចមួយនេះ ប៉ុន្តែលោកអ្នកប្រាកដជា មិនដឹងថា មានរឿងរ៉ាវអ្វីខ្លះ ដែលពួកគេ បានឆ្លងកាត់មុនពេល ទទួលបានភាពល្បីល្បាញដូចសព្វថ្ងៃ។

ជាក់ស្តែង ថ្ងៃនេះ ខ្មែរឡូត សូមបង្វែរអារម្មណ៍បងប្អូនមកមើល តារាល្បីៗមួយចំនួន ដែលធ្លាប់គេធ្វើបាបស្ទើរតែរាល់ថ្ងៃតែម្តងនៅសាលារៀន ដោយវាយដំច្រំធាក់ ដោយកំលាំងបាយផង និងឌឺដងតាមរយៈពាក្យសម្ដីផង ដោយធ្វើឲ្យពួកគេស្ទើរតែ​ កើតជំងឺបាក់ទឹកចិត្ត ខ្លាចសាលាទៅហើយ មុនពេលដែលទទួលបានប្រជាប្រិយភាពខ្លាំងក្លា ដូចសព្វថ្ងៃនេះ។

ទោះបីជាយ៉ាងណាក៏ដោយ តារាល្បីៗទាំងនេះ ក៏បានអរគុណអតីតកាល ដ៏សែនជូរចត់ទាំងនេះផងដែរ ដែលវាជាថាមពលមួយដែលអាចជម្រុញទឹកចិត្ត ឲ្យពួកទទួលបានភាពជោគជ័យ ដូចសព្វថ្ងៃនេះផងដែរ៕

តោះចង់ដឹងទេថា មានតារាណាខ្លះ ដែលត្រូវគេធ្វើបាបនៅសាលារៀន ទស្សនាខាងក្រោម៖

Eminem
Eminem
Demi Lovato
Demi Lovato
Justin Timberlack
Justin Timberlack
Lady Gaga
Lady Gaga
Becky G
Becky G
Kim Petras
Kim Petras
Shawn Mendes
Shawn Mendes
Jacky Chan ហៅក្រៅ ឈិនឡុង
Jacky Chan ហៅក្រៅ ឈិនឡុង
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T