អាការៈខុសគ្នារវាងការរលាកក្រពេញប្រូស្តាត និងការរីកធំខុសធម្មតារបស់ក្រពេញប្រូស្តាត

//s5.kh1.co/20/2081236e720b769fb6aa933d8ddb1371bf8f143c.jpg
យល់ដឹង

 ២៤-មេសា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្រពេញប្រូស្តាតគ្រាន់តែជាក្រពេញដ៏តូចមួយប៉ុណ្ណោះ តែវាអាចបង្កបញ្ហាធំបាន បើសិនជាវាលូតលាស់ធំ ឬមានការបង្ករោគ

ក្រពេញប្រូស្តាតគ្រាន់តែជាក្រពេញដ៏តូចមួយប៉ុណ្ណោះ តែវាអាចបង្កបញ្ហាធំបាន បើសិនជាវាលូតលាស់ធំ ឬមានការបង្ករោគ។ ការរលាកក្រពេញប្រូស្តាត និងការរីកធំរបស់ក្រពេញនេះគឺជាជំងឺពីរខុសគ្នា។ ថ្វីបើជំងឺទាំងពីរនេះអាចបណ្តាលឲ្យមានការឈឺចាប់ និងពិបាកនោមក៏ដោយ តែវាច្រើនតែបង្កឡើងដោយមូលហេតុខុសៗគ្នា។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រពេញប្រូស្តាតគឺជាផ្នែកមួយនៃប្រព័ន្ធប្រដាប់បន្តពូជរបស់មនុស្សប្រុស។ វាមានរូបរាងដូចជាផ្លែពុទ្ធ្រា និងមាននាទីផលិតទឹកកាម។ ក្រពេញប្រូស្តាតស្ថិតនៅខាងក្រោមប្លោកនោម និងក្បែរបង្ហួរនោម។ 

ជំងឺរលាកក្រពេញប្រូស្តាតសំដៅទៅលើការបង្ករោគលើក្រពេញមួយនេះ។ វាអាចបណ្តាលមកពីការមានរបួស ឬបាក់តេរីបង្កជំងឺលើក្រពេញប្រូស្តាតតាមរយៈការនោម ឬរួមភេទ។ យ៉ាងណាមិញ ជំងឺរលាកក្រពេញប្រូស្តាតមានពីរប្រភេទគឺស្រួចស្រាវ និងរ៉ាំរ៉ៃ។ ប្រភេទស្រួចស្រាវគឺងាយនឹងកើតឡើងណាស់ ខណៈពេលដែលរ៉ាំរ៉ៃត្រូវការពេលវេលាយូរ។ 

ជំងឺក្រពេញប្រូស្តាតរីកធំកើតឡើងនៅពេលដែលមនុស្សប្រុសអាយុកាន់តែច្រើន។ កាលណាក្រពេញប្រូស្តាតរីកធំ វានឹងទៅគៀប និងបង្កការស្ទះដល់បង្ហួរនោម ដែលជាហេតុធ្វើឲ្យអ្នកជំងឺពិបាកនោមឲ្យអស់ពីប្លោកនោមណាស់។ 

រោគសញ្ញាជំងឺរលាកក្រពេញប្រូស្តាត

  • ក្តៅខ្លួន
  • គ្រុន
  • ហូរទឹករំអិលតាមលិង្គដែលមានលក្ខណៈដូចខ្ទុះ
  • ក្រហាយ ឬឈឺចាប់ក្នុងពេលនោម
  • ត្រូវការនោមជាញឹកញាប់
  • ឈឺនៅត្រង់គ្រលាន ឬអាងត្រគាក
  • ឈឺចាប់ពេលឈានដល់ចំណុចកំពូលក្នុងពេលរួមភេទ

ការរលាកប្លោកនោមដោយសារបាក់តេរីរ៉ាំរ៉ៃច្រើនតែបង្ករោគសញ្ញាបីយ៉ាងដូចជា៖ 

  • ពិបាកនោម
  • ឈឺចាប់ក្នុងប្លោកនោម ពងស្វាស ឬលិង្គ
  • ឈឺចាប់ក្នុងពេលឈានដល់ចំណុចកំពុងក្នុងពេលរួមភេទ

រោគសញ្ញាជំងឺក្រពេញប្រូស្តាតរីកធំ

រោគសញ្ញាជំងឺនេះមិនមែនតែងតែទាក់ទងនឹងទំហំរបស់ក្រពេញប្រូស្តាតឡើយ។ ពេលខ្លះ គ្រាន់តែក្រពេញប្រូស្តាតរីកធំបន្តិក៏អាចបង្កជាអាការៈធ្ងន់ធ្ងរជាក្រពេញនេះរីកខ្លាំងដែរ។ 

រោគសញ្ញានៃការរីកធំរបស់ក្រពេញប្រូស្តាតមានដូចជា៖ 

  • ត្រូវការនោមច្រើនដងទាំងថ្ងៃ និងយប់
  • ត្រូវការនោមបន្ទាន់
  • ពិបាកចាប់ផ្តើមនោម
  • លំហូរទឹកនោមខ្សោយ
  • នោមដោយមិនដឹងខ្លួន
  • មិនអាចនោមចេញ
  • ឈឺក្នុងពេលនោម៕
Meng Soksearn
Mc Searn (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T