គ្រោះរញ្ជួយដីកម្រិត ៥.៥ រ៉ិចទ័រ វាយប្រហារខេត្តណាហ្គាណូប្រទេសជប៉ុន

//s5.kh1.co/4a/4a4f287d91c596fd51b83c91d5b4a26ecbdb71bc.jpg
សង្គម

 ២៣-មេសា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បាន​ប្រកាសថា នៅថ្ងៃ​ព្រហស្បតិ៍នេះ មានគ្រោះរញ្ជួយដីកម្រិត ៥.៥ រ៉ិចទ័រ បានវាយប្រហារទៅលើខេត្តណាហ្គាណូរបស់ប្រទេសជប៉ុន

ណាហ្គាណូ៖ ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បាន​ប្រកាស​នៅថ្ងៃ​ព្រហស្បតិ៍នេះថា ​គ្រោះរញ្ជួយដីកម្រិត ៥.៥ រ៉ិចទ័រ បានវាយប្រហារទៅលើខេត្តណាហ្គាណូរបស់ប្រទេសជប៉ុន។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន japantoday។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទីភ្នាក់ងារឧតុនិយមជប៉ុនបានឱ្យដឹងទៀតថា គ្រោះរញ្ជួយដីកម្រិត ៥.៥ រ៉ិចទ័រនេះ បានកើតឡើងនៅ​ម៉ោង ១ និង ៤៤ នាទី រសៀល​។ ​ប៉ុន្តែគេ​នៅមិនទាន់ដឹង​ថា រញ្ជួយដីបានបង្កការរងគ្រោះដល់មនុស្ស ឬ​ខូចខាតទ្រព្យសម្បត្តិអ្វីនៅឡើយទេ ហើយ​ចំណែកការព្រមានអំពីរលកយក្សស៊ូណាមិ​ ​ក៏មិន​មាន​​ដែរ។

សូមជម្រាបផងដែរថា កាលពីថ្ងៃអង្គារ​កន្លងទៅ ក្រុមអ្នកជំនាញ​ជប៉ុនបានធ្វើការព្យាករណ៍ថា ភាគខាងជើងប្រទេសជប៉ុនអាចនឹង​ទទួលរងគ្រោះដោយរលកស៊ូណាមី ​ដែលមានកម្ពស់ជិត ៣០ ម៉ែត្រ ប្រសិនបើមានការរញ្ជួយដី​​ចាប់ពីកម្រិត​​ ៩ រ៉ិចទ័រ ដែលកើតឡើងនៅក្បែរ​អន្លង់​ទឹកជ្រៅ នៃឆ្នេរសមុទ្រប៉ាស៊ីហ្វិករបស់ប្រទេសជប៉ុន៕

គ្រោះរញ្ជួយដីកម្រិត ៥.៥ រ៉ិចទ័រ
គ្រោះរញ្ជួយដីកម្រិត ៥.៥ រ៉ិចទ័រ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T