អាយដលប្រែហើយ! Jay Chou ត្រូវគេរិះគន់ព្រាត​ រឿងមុខចាស់ជាងអាយុ

//s5.kh1.co/44/44fa1dbc9fba17be2063c5db388345778dcb9d85.jpg
តារា & កម្សាន្ដ

 ២៣-មេសា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ថ្មីៗនេះ តារាចម្រៀងតៃវ៉ាន់ លោក Jay Chou ត្រូវបានបណ្ដាអ្នកលេងបណ្ដាញសង្គមជាច្រើន រិះគន់ថា លោកមានមុខមាត់ចាស់ជាង តារារៀមច្បង ដោយសារតែ លោករក្សាទុកនូវ ពុកមាត់ និងពុកចង្កាយ៉ាងក្រាស់ក្រែល ខណៈដែល តារារៀមច្បងរូបនោះ មានមុខមាត់រលោងស្អាត ព្រមទាំងមានអាយុខុសគ្នា ដល់ទៅ ៧ ឆ្នាំ

តៃវ៉ាន់៖ តារាចម្រៀងតៃវ៉ាន់ លោក Jay Chou នៅតែជា តារាចម្រៀងដ៏ល្បី ព្រមទាំងទទួលបានប្រជាប្រិយភាព និងការគាំទ្រយ៉ាងពេញទំហឹង តាមរយៈសមត្ថភាពនៅក្នុងវិស័យសិល្បៈចម្រៀង ដែលមកអង្រួនចិត្តហ្វេនៗគ្រប់គ្នា ទាំងក្នុងក្រៅប្រទេស ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត បើទោះបីជា ខណៈពេលនេះ លោកឈានចូលវ័យ ៤១ឆ្នាំ ព្រមទាំង មានប្រពន្ធកូនរួចទៅហើយក្ដី តែតារាប្រុសរូបនេះ  នៅតែជាទីចាប់អារម្មណ៍ របស់ហ្វេនៗនារីជាច្រើន ទាំងមុខមាត់ដ៏ស្រស់សង្ហា ព្រមទាំងការតុបតែងខ្លួន ជាមួយនឹងស្ទាយ៍ដ៏ទាក់ទាញរបស់លោក ថែមទៀតផង។

យ៉ាងណាមិញ ថ្មីៗនេះ តាមរយៈការបង្ហោះរូបភាពមួយចំនួន នៅលើបណ្ដាញសង្គមរបស់លោកផ្ទាល់ បានបង្ហាញពីរូបថត ដែលបានថតយ៉ាងជិតស្និទ្ធ ជាមួយកំពូលតារាចម្រៀង ដែលជារៀមច្បងរបស់លោក ប៉ុន្តែបែរជាត្រូវ បណ្ដាអ្នកលេងបណ្ដាញសង្គមជាច្រើន រិះគន់ថា លោកមានមុខមាត់ចាស់ជាង តារារៀមច្បងរូបនោះទៅវិញ ដោយលោករក្សាទុកនូវ ពុកមាត់ និងពុកចង្កាយ៉ាងក្រាស់ក្រែល ខណៈដែល តារារៀមច្បងរូបនោះ មានមុខមាត់រលោងស្អាត ព្រមទាំងមានអាយុខុសគ្នា ដល់ទៅ ៧ឆ្នាំ ទៀតផង៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

Jay Chou 
Jay Chou 
Jay Chou 
Jay Chou 
Jay Chou 
Jay Chou 
Jay Chou និង ភរិយា
Jay Chou និង ភរិយា
Jay Chou និង កូនប្រុស
Jay Chou និង កូនប្រុស
Jay Chou
Jay Chou
Jay Chou និង តារារៀមច្បង
Jay Chou និង តារារៀមច្បង
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T