អ្នកជំនាញ​ព្រមានថា ជប៉ុនអាចនឹង​រងគ្រោះដោយរលក​ស៊ូណាមីកម្ពស់​៣០ម៉ែត្រ ប្រសិនបើ​មានរញ្ជួយដី​ទ្រង់ទ្រាយធំកើតឡើង

//s5.kh1.co/d6/d66e1f59b5b169f0da14c2bc76c742b67758c0a5.jpg
សង្គម

 ២៣-មេសា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ភាគខាងជើងប្រទេសជប៉ុនអាចនឹង​ទទួលរងគ្រោះ ដោយរលកស៊ូណាមី​ដែលមានកម្ពស់ជិត ៣០ ម៉ែត្រ ប្រសិនបើមានការរញ្ជួយដី​​ចាប់ពីកម្រិត​​ ៩ រ៉ិចទ័រ កើតឡើងនៅក្បែរ​អន្លង់​ទឹកជ្រៅ នៃឆ្នេរសមុទ្រប៉ាស៊ីហ្វិករបស់ខ្លួន។

តូក្យូ៖ រដ្ឋាភិបាលជប៉ុនបាន​បង្ហាញការប៉ាន់ប្រមាណ​កាលពីថ្ងៃអង្គារ​កន្លងទៅថា ភាគខាងជើងប្រទេសជប៉ុនអាចនឹង​ទទួលរងគ្រោះដោយរលកស៊ូណាមី ​ដែលមានកម្ពស់ជិត ៣០ ម៉ែត្រ ប្រសិនបើមានការរញ្ជួយដី​​ចាប់ពីកម្រិត​​ ៩ រ៉ិចទ័រ កើតឡើងនៅក្បែរ​អន្លង់​ទឹកជ្រៅ នៃឆ្នេរសមុទ្រប៉ាស៊ីហ្វិករបស់ខ្លួន។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Nippon។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រលកយក្ស ស៊ូណាមី ដែលបានកើតឡើង កាលពីថ្ងៃទី ១១ ខែមីនាឆ្នាំ ២០១១ ម៉ោងប្រហែល ២:៤៦ នាទី ក្នុងប្រទេសជប៉ុន
រលកយក្ស ស៊ូណាមី ដែលបានកើតឡើង កាលពីថ្ងៃទី ១១ ខែមីនាឆ្នាំ ២០១១ ម៉ោងប្រហែល ២:៤៦ នាទី ក្នុងប្រទេសជប៉ុន

ការប៉ាន់ប្រមាណដែលធ្វើឡើងដោយក្រុមអ្នកជំនាញ​ មកពីការិយាល័យគណៈរដ្ឋមន្រ្តី បានចែកការវាយតម្លៃកម្រិត​​​អាំងតង់ស៊ីតេរញ្ជួយ និងកម្ពស់រលកស៊ូណាមី ក្នុងករណីដែល​រលក​នេះកើតឡើងនៅក្នុងតំបន់មួយ​  ​រួមមាន អន្លង់​សមុទ្រ Japan Trench ​និងអន្លង់​សមុទ្រ Kuril Trench ដែល​ទីតាំងនេះស្ថិតនៅជិតតំបន់ធ្លាប់មានរញ្ជួយដីដ៏ធំមួយ កាលពីខែមីនា ឆ្នាំ២០១១កន្លងទៅ។

រលកយក្ស ស៊ូណាមី ដែលបានកើតឡើង កាលពីថ្ងៃទី ១១ ខែមីនាឆ្នាំ ២០១១ ម៉ោងប្រហែល ២:៤៦ នាទី ក្នុងប្រទេសជប៉ុន
រលកយក្ស ស៊ូណាមី ដែលបានកើតឡើង កាលពីថ្ងៃទី ១១ ខែមីនាឆ្នាំ ២០១១ ម៉ោងប្រហែល ២:៤៦ នាទី ក្នុងប្រទេសជប៉ុន

ក្រុមអ្នកជំនាញបានធ្វើការសិក្សាលើសមាសធាតុនៃដីល្បាប់ ដែល​នាំយកមកដោយរលក​ស៊ូណាមី ក្នុងរយៈពេល ៦,០០០ឆ្នាំចុងក្រោយនេះ នៅឯឆ្នេរសមុទ្រ Hokkaido ភាគខាងជើងប្រទេសជប៉ុន ​រហូតទៅដល់អាណាខេត្ត Iwate ភាគឦសាន។

រលកយក្សស៊ូណាមិកាលពីថ្ងៃទី ១១ ខែមីនាឆ្នាំ ២០១១ បានវាយប្រហារទីក្រុង Kamaishi ខេត្ត Iwate ​
រលកយក្សស៊ូណាមិកាលពីថ្ងៃទី ១១ ខែមីនាឆ្នាំ ២០១១ បានវាយប្រហារទីក្រុង Kamaishi ខេត្ត Iwate ​

លើសពីនេះ ក្រុមអ្នកជំនាញ បានធ្វើការវិភាគ​ចំនួន ២ សម្រាប់ការរញ្ជួយអតិបរមាដែលអាចកើតឡើង។ ទី១ គឺ​រញ្ជួយដី​កម្រិត ៩.១ រ៉ិចទ័រនៅអន្លង់​សមុទ្រ Japan Trench នៅក្បែរឆ្នេរ Sanriku នៃអាណាខេត្ត Iwate ទៅឆ្នេរ Hidaka ក្នុងកោះ Hokkaido ​ចំណែកទី២ គឺរញ្ជួយដីកម្រិត ៩.៣ រ៉ិចទ័រ នៅអន្លង់​សមុទ្រ Kuril Trench នៅជិតឆ្នេរ Tokachi ដល់ Nemuro នៃ Hokkaido ។ ហើយជាចុងក្រោយ ក្រុមអ្នកជំនាញ​ព្យាករណ៍ថា ​រញ្ជួយដីទាំង ២ នេះ អាចនឹងធ្វើឱ្យ​​កក្រើកនៅតំបន់ធំៗ​នៃមហាសមុទ្រប៉ាស៊ីហ្វិក គឺចាប់ពីកោះ Hokkaido ទៅដល់អាណាខេត្ត Iwate៕

រលកយក្សស៊ូណាមី ដែលធ្លាប់បាន​កើតឡើងនៅប្រទេសជប៉ុន
រលកយក្សស៊ូណាមី ដែលធ្លាប់បាន​កើតឡើងនៅប្រទេសជប៉ុន
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ២០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T