ស្រលាញ់គ្នាមិនចេះតិចឆ្នាំ ពេលនេះ មិត្តស្រីShow Lo ប្រកាសចែកផ្លូវ ព្រោះតែហេតុផលនឹកស្មានមិនដល់

//s5.kh1.co/3c/3c598e5f056f5b9f82afbf65b8f636e528aae065.jpg
តារា & កម្សាន្ដ

 ២៣-មេសា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ទោះ​បីចិត្ត​នៅ​ស្រលាញ់​តែ ​បើ​ដល់​កពេក ​ក៏​គ្មាន​មនុស្ស​ស្រី​ណា​ អាច​ទ្រាំ​រស់នៅ​ ជាមួយ​នឹង​ មនុស្ស​ប្រុស​ដែល​ក្បត់ ​ម្តង​ហើយ​ម្តង​ទៀតមិន​ឈប់​នោះ​ដែរ។

តៃវ៉ាន់៖ ផ្ទុះកា​រភ្ញាក់​ផ្អើល ​ក្រោយ​ពេល​ដែល​មិត្ត​ស្រី​ របស់​តារាចម្រៀង​ និង​សម្តែង​សញ្ជាតិ​តៃ​វ៉ាន់​Show Lo បាន​ប្រកាស​ចែក​ផ្លូវ​ ជាមួយ​មិត្ត​ប្រុស​របស់​ខ្លួន លើ​បណ្តាញ​សង្គម​ ក្រោមមូល​ហេតុ​ថា ​តារាប្រុស​រូប​នេះ​ សាវ៉ា​លួច​ទាក់​ទ​ងមនុស្ស​ស្រី​ជា​ច្រើន ​ក្នុង​ពេល​តែមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរ​ឲ្យ​ដឹង​ផង​ដែរថា តារាចម្រៀងShow Lo និង​មិត្ត​ស្រីដែល​ជាតារាម៉ូដែល​​ បាន​ទាក់​ទងគ្នា​ អស់​រយៈពេល​៩​ឆ្នាំ​ហើយ ​អ្នក​ទាំង​ពីរ​ ក៏​បាន​បើក​បង្ហាញ ​ទំនាក់ទំនង​ជា​សាធារណៈ កាល​ពី​​ឆ្នាំ​២០១៥។ ក៏ប៉ុន្តែក្រោយមក​​ នៅ​ចាប់ពី​អំឡុង​ឆ្នាំ​២០១៩​ ​ទំនាក់​ទំនងរបស់​អ្នក​ទាំងពីរ ​ក៏​ចាប់​ផ្តើម​ប្រឈមនឹង ភាពច្របូកច្របល់យ៉ាង​ច្រើន ​បន្ទាប់​ពី​ ​មិត្ត​ស្រីលោក ​​ចាប់​បាន​តារាចម្រៀង​រូបនេះ​ កំពុង​តែ​ផិត​ក្បិត​លួច​ទាក់​ទង ​នឹង​ស្រី​ដទៃ​ម្តងហើយម្តងទៀត ដោយប្រើទូរស័ព្ទមួយផ្សេងទៀត ដើម្បីលាក់​បាំងពី​នាង​ និង​ធ្វើការណាត់ជួប ជាមួយស្រីផ្សេង​​។

​លើ​សពី​នេះ​ តារាម៉ូដែលស្រីរូបនេះ ក៏​បានលើកឡើង​ផងដែរថា ពេលនេះនាងមានអារម្មណ៍ថា ខ្លួន​ឯង​ពិត​ជា​ល្ងង់ខ្លៅខ្លាំង​ណាស់ ​ដែល​តែងតែ​ធ្វើការ​អភ័យទោស ជានិច្ចចំពោះ គូស្នេហ៍របស់នាង។ ក៏​ដោយ​សារតែ​ មិត្ត​ប្រុសរបស់​នាង​ តែងតែ បង្ហាញអាកប្បកិរិយាសុំទោស ទើប​ធ្វើ​ឱ្យនាង​ ជឿជាក់ថា គូស្នេហ៍របស់នាងនឹងផ្លាស់ប្តូរ។ តែ​ជាការពិត​រូប​គេ​ នៅ​តែ​លួច​ក្បត់​នាង ​នៅ​ពីក្រោយ​ខ្នង​ដដែល​ៗ ជា​ច្រើន​លើកច្រើនសារ៕

Show Lo
Show Lo
Show Lo
Show Lo
Show Lo និង​មិត្ត​ស្រី​
Show Lo និង​មិត្ត​ស្រី​
សារ​ដែល​មិត្ត​ស្រី​Show Lo បាន​បង្ហោះ​
សារ​ដែល​មិត្ត​ស្រី​Show Lo បាន​បង្ហោះ​
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T