តារាប្រុសរូបនេះ ស្ទើរតែបាត់បង់ជីវិតទៅហើយ ក្រោយពេល កំពុងជិះទូក

//s5.kh1.co/f4/f40feb485104cf3acd475f3091700843b51e3661.jpg
តារា & កម្សាន្ដ

 ២៣-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ពិតជា​សំណាង​ខ្លាំង​ណាស់​ដែល​តារាសម្តែង​ប្រុស​Kim Jin បានជួប​គ្រោះ​ហើយ​អាច​រួច​ផុត​ជីវិតមក​វិញ​បានយ៉ាង​មាន​សុវត្ថិភាព។

ចិន៖ កាលពី​ថ្ងៃទី​២២​ ខែ​មេសា​កន្លងទៅ​នេះ ​តារាសម្តែង​ប្រុសKim Jin បាន​ជួប​រឿង​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ ​ស្ទើរតែបាត់បង់ជីវិត ទៅហើយនៅពេលដែល កំពុងជិះទូកហើយ​ក៏​បាន​ជួបព្យុះធំមួយ បោក​បក​មក​លើ ​តំបន់​ឆ្នេរ​នោះ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើ​យោង​តាម​ ​សារព័ត៌មាន​Sina បាន​ចុះផ្សាយ​ដោយ​ផ្នែក​តាម ​គណនីផ្ទាល់​ខ្លួន​របស់​តារាសម្តែងKim Jin ដែល​រូប​លោក​បាន​ ធ្វើ​ការ​បង្ហោះ​វីដេអូ ​និយាយ​រៀប​រាប់ ​បន្ទាប់​ពី​បាន​រួច​ផុត​ពី​ការ​ស្លាប់​ ដោយ​សារខ្យល់​ព្យុះ​បក់បោក នាពេល​នោះ​ថា៖

ថ្ងៃនេះ ខ្ញុំបានរកឃើញផ្លូវរស់ ក្នុងសេចក្តីស្លាប់ម្តងទៀត។ ដោយមុននេះ ខ្ញុំបានទៅជិះទូកលេង។ ហើយក៏​ស្រាប់​តែ ​មាន​ខ្យល់បោក​បក់ ក្នុង​ចម្ងាយ៣០០ ម៉ែត្រ ពីច្រាំង ពេល​នោះ​ ខ្យល់បក់បោកខ្លាំងណាស់​ ខ្ញុំគិតថាខ្ញុំគួរតែទុកឱ្យ ទូកសង្គ្រោះទៅជួយ សង្គ្រោះអ្នកដទៃទៀត។ ហើយ​ពេលជាមួយគ្នានោះ ​លោក​ក៏​បានសម្រេចចិត្ត តោងក្តារដើម្បីហែលទៅច្រាំង ដោយ​ខ្លួន​ឯង។ភ្លាមៗបន្ទាប់ពីនោះ ខ្យល់បានបក់បោកឡើង​ដល់​ រលកកម្ពស់២ ម៉ែត្រ។ នៅពេលខ្ញុំហែលទៅដល់ ​ជិតឆ្នេរប្រហែល​២០០ ម៉ែត្រ​ខ្ញុំមិនអាចមើលឃើញ ទិសដៅបាន​ច្បាស់ទេ។ គ្រាន់តែផ្អែក លើអារម្មណ៍របស់ខ្ញុំ ហើយ​ខំប្រឹង​ហែល ទៅ​កាន់​ឆ្នេរខ្សាច់តែប៉ុណ្ណោះ​។ នៅពេលនោះព្យុះ និងភ្លៀងធ្លាក់កាន់​តែខ្លាំង ធ្វើឱ្យខ្ញុំហត់នឿយបន្តិចម្តងៗ ស្ទើតែបាត់បង់ស្មារតី។ សំណាងល្អដែល​ពេលថ្មីៗនេះ ខ្ញុំបាន​ធ្វើ​ការ​ហាត់​ប្រាណ​ច្រើន​ ដូច្នេះខ្ញុំក៏ប្រថុយជីវិតរបស់ខ្ញុំ ខំហែល​ឆ្ពោះទៅមុខបន្ត​ទៀត។ឆ្ងាយពីច្រាំង៥០ ម៉ែត្ររាងកាយ ខ្ញុំលែងមានអារម្មណ៍។ ប៉ុន្តែខ្ញុំគិតថា ខ្ញុំមិនអាចស្លាប់បានទេ បន្តិចក្រោយមកជើងខ្ញុំ ក៏​បាន​ប៉ះនិង​ខ្សាច់។

យ៉ាង​ណាមិញ ​បន្ទាប់​ពី​អ្នក​គាំទ្រ​ បាន​ឃើញ​បែប​នេះហើយ​ ពួកគេ​ក៏​បាន​ លើកទឹកចិត្តដល់ តារាសម្តែងរូបនេះ ដោយជូនពរឱ្យគាត់ មានសុខភាពល្អ និងមានការប្រុងប្រយ័ត្នខ្ពស់ ជាង​មុន​បន្ថែម​ទៀត។ លើសពី​នេះ​ក៏​មាន​មនុស្សជាច្រើន ក៏បានសរសើរដល់​លោក​ ដោយសារតែតារាសម្តែងរូបនេះ បានគិតដល់ជនរងគ្រោះផ្សេងទៀត នៅ​ពេល​ដែល​កំពុង​តែ ​ប្រឈម​ជា​មួយ​ព្យុះនោះ។

គួរ​បញ្ជាក់​ផ​ងដែរថាKim Jin ធ្លាប់​បាន​បង្ហាញ​ខ្លួន ​ក្នុង​ខ្សែភាពយន្តភាគ ​ជាច្រើន​របស់​ចិន​ ដែល​កាល​ពី​ពេល​កន្លង​ទៅ​នេះ​ លោកក៏​ធ្លាប់​បាន​ចាប់​ដៃ​គូ ​ធ្វើ​ជា​តួឯក​ជាមួយ​នឹង​តារាសម្តែង​ស្រី​Zhao Liying ក្នុង​រឿ​ង​បែប​ទាហាន​មួយ ​ផងដែរ៕

Kim Jin
Kim Jin
Kim Jin
Kim Jin
Kim Jin 
Kim Jin 
Kim Jin និង​Zhao Liying 
Kim Jin និង​Zhao Liying 
Kim Jin និង​Zhao Liying 
Kim Jin និង​Zhao Liying 
ព្យុះដែល​បាន​បោកបក
ព្យុះដែល​បាន​បោកបក
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T