ក្រៅពី Bale និង James ពេលនេះ Real ដាក់ Super Star របស់ខ្លួន ២រូបទៀត ក្នុងបញ្ជីលក់ចេញ

//s5.kh1.co/79/794a21947131c77ceee3782560385426c05e93b2.jpg
កីទ្បា

 ២៣-មេសា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

កីឡាករឈុតធំរបស់ Real Madrid ជាច្រើនរូប ត្រូវបានដាក់ក្នុងបញ្ជីលក់ចេញនារដូវក្តៅខាងមុខនេះ

កីឡាករឈុតធំរបស់ Real Madrid ជាច្រើនរូបត្រូវបានដាក់ក្នុងបញ្ជីលក់ចេញនារដូវក្តៅខាងមុខនេះ ខណៈដែល Gareth Bale និង James Rodriguez ជាកីឡាករជួរមុខ ២រូបដែលក្លឹបបានប្រកាស​លក់ចេញនាពេលកន្លងមកនេះនៅពេលដែលរដូវកាលនេះបញ្ចប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Mariano Diaz, Gareth Bale និង James Rodriguez
Mariano Diaz, Gareth Bale និង James Rodriguez

អ្វីដែលធ្វើឱ្យអ្នកគាំទ្រក្លឹបភ្ញាក់ផ្អើលនោះ គឺក្លឹបរហស្សនាម ស្តេចស ឬក្រុមកញ្ចុំផ្កាយ មួយនេះ បានប្រកាសដាក់កីឡាករជួរមុខរបស់ក្លឹប ២រូបបន្ថែមទៀតក្នុងបញ្ជីលក់ចេញ ក្នុងនោះមាន ប្រធានក្រុមជម្រើសជាតិក្រូអាត កីឡាករ Luka Modric និងមិត្តសម្លាញ់របស់ Cristiano Ronaldo គឺកីឡាករ Marcelo។

Luka Modric និង Marcelo
Luka Modric និង Marcelo

កីឡាករទាំងពីររូបនេះ ត្រូវបានក្លឹបចាត់ទុកថាចាស់ពេកសម្រាប់យុទ្ធនាការថ្មីខាងមុខ ខណៈពេល Luka Modric នឹងឈានចូលវ័យ ៣៥ឆ្នាំនាខែកញ្ញា ចំណែក Marcelo នឹងចូលវ័យ ៣២ឆ្នាំ ក្នុងខែឧសភានេះ។ សរុបមកដល់ពេលនេះ កីឡាករឈុតធមរបស់ Real Madrid ដែលស្ថិត​ក្នុងបញ្ជីលក់ចេញ រួមមាន៖ ខ្សែប្រយុទ្ធស្លាប Gareth Bale, ខ្សែបម្រើប្រយុទ្ធ James Rodriguez, ខ្សែបម្រើ Luka Modric, ខ្សែការពារឆ្វេង Marcelo, ខ្សែប្រយុទ្ធ Mariano Diaz, ខ្សែប្រយុទ្ធស្លាប Lucas Vazquez, អ្នកចាំទី Alphonse Areola, ខ្សែប្រយុទ្ធស្លាប Brahim Diaz, ខ្សែការពារស្តាំ Alvaro Odriozola, ខ្សែប្រយុទ្ធ Luka Jovic និង ខ្សែការពារ Eder Militao។

ឈុត ១១ដំបូងរបស់ Real Madrid បច្ចុប្បន្ន<br>
ឈុត ១១ដំបូងរបស់ Real Madrid បច្ចុប្បន្ន

លោកតា Florentino Perez ប្រធានក្លឹបយក្សមួយនេះ ចង់កសាងក្រុមថ្មីដែលសម្បូរ​ដោយ​កីឡាករ​ក្មេងៗល្អៗ ណៈដែលក្លឹបនេះបានចំណាយប្រាក់ប្រមាណ ៣០០លានផោនកាលពីរដូវកាលមុន​ដើម្បីប្រែមុខមាត់ក្លឹប ប៉ុន្តែនៅតែមិនទទួលជោគជ័យសោះ សូម្បីតែឈ្នះពាន Champions League ឬពាន La Liga ឬពាន Copa del Rey៕

លោកតា Florentino Perez និងលោក Zinedine Zidane
លោកតា Florentino Perez និងលោក Zinedine Zidane

ប្រភពthesun

Try Soklin
Soklin (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T