ធ្លាប់​ជា​តារាល្បី​ ពេលនេះ Ali Lee ធ្លាក់ខ្លួនលំបាកដល់ថ្នាក់ ដើរកាន់នំប៉័ងញាំតាមផ្លូវ ព្រោះតែ...

//s5.kh1.co/fe/feb540faa02712a415e04d3e635f50a9ffa0981b.jpg
តារា & កម្សាន្ដ

 ២៣-មេសា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

មាន​ឱកា​សមិន​ចេះ​រក្សា ​ធ្លាប់តែ​ជា​តារាស្រី​ល្បី​ មាន​ការងារ​ធ្វើ​ច្រើន​តែ​ពេល​នេះមិន​សូវ​បាន​ហើយ​ជីវភាព​ក៏​កាន់តែ​លំបាក​ថែម​ទៀត។

ចិន៖ ជា​តារាស្រី​កម្រិត​A តែ​បើមើល​​ពី​ស្ថាន​ភាព ​ជីវភាព​របស់​ តារាសម្តែង​ស្រី​Ali Lee គឺ​ពិត​ជា​លំបាក​ ព្រោះ​នាង​ត្រូវ​បាន​ខាង ស្ថានីយ៍ទូរទស្សន៍​TVB មិន​ចូល​ចិត្ត ក៏​ព្រោះ​តែ​នាង​តែង​តែ​បដិសេធ​ នៅរាល់​​ពេល​ដែល​ខាង ​ស្ថានីយ​ផ្តល់ ​នៅ​ឱកាស​ថត​រឿង​ថ្មី​ដោយ​តែង​តែ​លើក ​មូល​ហេតុ​ដដែល​ៗថា នាងជាប់​រវល់និង ​មាន​បញ្ហាសុខភាព​ជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់​ស្តែង កាលពី​ថ្ងៃទី​២២ ខែ​មេសា​កន្លង​ទៅនេះ តាមសារព័ត៌មាន​Sina ​បាន ចុះផ្សាយថា ពួកគេបានប្រទះ​ឃើញ​Ali Lee និង​មិត្ត​ប្រុស​របស់​នាង​ដើរ នៅ​លើ​ផ្លូវ​មួយ​កន្លែង ​ដោយ​ពួកគេ​បានពាក់​ម៉ាស​ និង​មួក​យ៉ា​ងជិត​។ តារាសម្តែង​ស្រី​រូប​នេះ ​កម្រង​បង្ហាញ​ខ្លួន​ ទៅ​ទិញ​ម្ហូប​ខ្លាំងណាស់។ តែពេល​ដែល​នាង ​ទៅ​ទិញ​ម្ហូប​នោះគឺ​ គេ​ឃើញ​នា​ងទិញ​តែ ​នំបុ័ង​មួយ​ដើម​តែ​ប៉ុណ្ណោះ​។

យ៉ាង​ណា​មិញ ​បន្ទាប់​ពី​នាង​បាន​ប្រទះដឹង​ថា ​មាន​អ្នក​តាម​ថត​ ​នាងក៏​បាន​ប្រញាប់​ប្រញាល់ ​ដើរ​ទៅ​ឡាន​។ តែ​អ្វី​ដែល​ធ្វើ​ឲ្យ ​អ្នកគ្រប់គ្នា​កាន់​តែ ​ចាប់​អារម្មណ៍​ ​ថែម​ទៀត​នោះ​គឺ ​តម្លៃ​ឡាន​របស់​ តារាសម្តែង​ស្រី​រូប​នេះ​ នឹង​មិត្ត​ប្រុស​របស់​នាង ​គឺ​ពិត​ជា​មាន​តម្លៃថោកយ៉ាង​ខ្លាំង ដែល​ពិតជា​មិនសាកសម ​នឹង​នាមជាតារាសម្តែង​កម្រិត​A របស់​នាង​នោះ​ទេ ​​ដែល​​តម្លៃឡាន​នោះ​គឺ​ ​ចន្លោះ​ពី​ខ្ទង់​៥,៤០០ ទៅ៥,៦០០​ដុល្លារ ​តែ​ប៉ុណ្ណោះ។ ពោល​គឺបើ​ប្រៀប​ធៀប ​ជា​មួយ​នឹង​ទ្រព្យ​សម្បត្តិ​នៃ ​តារាប្រចាំ​ប៉ុស្តិ៍​ទូរទស្សន៍​ដទៃ​ៗ​ផ្សេង​ទៀត​ ពិត​ជា​តិច​ខ្លាំង​ណាស់ ត្រឹម​​ប្រៀប​ស្មើរនឹង​តម្លៃ​ឡាន ​នៃ​កម្ម​ករ​ក្នុង​ហុង​កុង ​តែប៉ុណ្ណោះ​។

ក្នុង​ពេល​បច្ចុប្បន្ន​Ali Lee មិន​សូវ​ជា​បាន​បង្ហាញ​ខ្លួន ​លើ​កញ្ចក់​ទូរទស្សន៍ ​ដូច​កាលពី​មុន​ទៀត​នោះទេ។ ពីព្រោះ​នាង​តែង​តែ ធ្វើ​ឲ្យ​ខាង​ស្ថានីយ៍មាន​ការ​មិន​ពេញ​ចិត្ត​ ដោយ​នាង​តែង​តែ បដិសេធ​មិន​ព្រម​ថត ​ជា​មួយ​ស្ថានីយ៍ទូរទស្សន៍ ​ជា​ញឹក​ញាប់​។ ស្រប​ពេល​ដែល​​ ខាង​ស្ថានីយ៍ព្យាយាម​គាំទ្រ ​នឹង​ផ្ចុងផ្តើម​ឲ្យ​នាង​ល្បី ​តែ​នៅ​ពេល​ដែល​នាង​ល្បី​នាង ​មិន​ព្រម​ស្តាប់​តាម​ស្ថានីយ៍ ​ហើយ​បាន​បដិសេធ ​ការ​ថត​ជា​មួយ​TVB ថែម​ទៀត​ ដែល​អាកប្បកិរិយា​ទាំងនេះ ​បាន​ធ្វើ​ឲ្យ​ខាង ​ប្រធាន​ផ្នែកវិទ្យុ​ ពិត​ជា​មិន​សប្បាយ​ចិត្ត ​នឹង​ថែម​ទាំង​បញ្ចូលនាង ​ក្នុង​បញ្ជី​Blacklist ថែម​ទៀត​ផង​៕

  តារាសម្តែង​ស្រី​Ali Lee
  តារាសម្តែង​ស្រី​Ali Lee
  តារាសម្តែង​ស្រី​Ali Lee
  តារាសម្តែង​ស្រី​Ali Lee
  តារាសម្តែង​ស្រី​Ali Lee
  តារាសម្តែង​ស្រី​Ali Lee
  តារាសម្តែង​ស្រី​Ali Lee
  តារាសម្តែង​ស្រី​Ali Lee
  តារាសម្តែង​ស្រី​Ali Lee និង​មិត្តប្រុស​
  តារាសម្តែង​ស្រី​Ali Lee និង​មិត្តប្រុស​
  តារាសម្តែង​ស្រី​Ali Lee និង​មិត្តប្រុស​
  តារាសម្តែង​ស្រី​Ali Lee និង​មិត្តប្រុស​
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T