លោកស៊ី៖ សំណង់ខុសច្បាប់នៅភ្នំគីនលីង គឺជា​មេរៀន​ដ៏​ធំ​មួយ​ ដែលតទៅត្រូវចៀសវាងនូវ​កំហុសដដែល

//s5.kh1.co/c3/c3a74f428e3dd588028ca83aa5e483f300b5a502.jpeg
សង្គម

 ២៣-មេសា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

«សំណង់ខុសច្បាប់នៅតំបន់ភ្នំគីនលីង គឺជាមេរៀនដ៏ធំមួយ។ ចាប់ពីពេលនេះ តទៅមន្ត្រីជាន់ខ្ពស់ណាម្នាក់ ដែលធ្វើការ​នៅសាន់ស៊ី (Shaanxi​) គួរមើលមេរៀនខាងលើចៀសវាងធ្វើម្តងទៀតនូវ​កំហុសដដែល...»

លោកស៊ី ជីនពីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន កាលពីថ្ងៃច័ន្ទបានចុះត្រួតពិនិត្យខេត្ត Shaanxi ភាគពាយព្យប្រទេសចិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកស៊ីបានទៅកាន់តំបន់អភិរក្សធម្មជាតិជាតិ Niubeiliang ក្នុងតំបន់ Zhashui ទីក្រុង Shangluo ដើម្បី ត្រួតពិនិត្យការអភិរក្សអេកូឡូស៊ីនៃភ្នំ Qinling។

បន្ទាប់មកគាត់បានទៅភូមិ Jinmi ក្នុងក្រុង Xiaoling ដើម្បីស្វែងយល់ពីកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពក្រីក្រ។

លោកជីនពីង មានប្រសាសន៍ថា៖ «សំណង់ខុសច្បាប់នៅតំបន់ភ្នំគីនលីង គឺជាមេរៀនដ៏ធំមួយ។  ចាប់ពីពេលនេះ តទៅមន្ត្រីជាន់ខ្ពស់ណាម្នាក់ ដែលធ្វើការនៅសាន់ស៊ី គួរមើលមេរៀនខាងលើចៀសវាងធ្វើម្តងទៀតនូវ​កំហុសដដែល និងថែរក្សាបរិស្ថានអេកូឡូស៊ីនៃភ្នំឈីនលីង»។ 

ប្រធានាធិបតីចិន លោកស៊ី ជីនពីង ក៏ជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធាន គណៈកម្មាធិការយោធាមជ្ឈិមផងដែរ ជាអ្នកដែលត្រួតពិនិត្យការអភិរក្សជីវវិទ្យានៃភ្នំ Qinling ​នៅតំបន់​អភិរក្ស​ធម្មជាតិ​  Niubeiliang National Nature Reserve ក្នុងតំបន់ Zhashui ទីក្រុង Shangluo ខេត្ត Shaanxi​ ភាគពាយព្យ​ប្រទេសចិន ឆ្នាំ ២០២០៕

រូបភាពពី ខេត្ត Shaanxi
រូបភាពពី ខេត្ត Shaanxi
រូបភាពពី ខេត្ត Shaanxi
រូបភាពពី ខេត្ត Shaanxi
រូបភាពពី ខេត្ត Shaanxi
រូបភាពពី ខេត្ត Shaanxi
រូបភាពពី ខេត្ត Shaanxi
រូបភាពពី ខេត្ត Shaanxi
រូបភាពពី ខេត្ត Shaanxi
រូបភាពពី ខេត្ត Shaanxi
រូបភាពពី ខេត្ត Shaanxi
រូបភាពពី ខេត្ត Shaanxi
រូបភាពពី ខេត្ត Shaanxi
រូបភាពពី ខេត្ត Shaanxi
Tan Seuvinn
Vinn (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T