កូវីដ១៩៖ មេដឹកនាំ​សហគមន៍​​ឥស្លាម​ក្រុម​កន​​អ៊ីម៉ាំ​សាន់​​ ជូនដំណឹងដល់លោក​អ៊ីម៉ាំ​គ្រប់​លំដាប់ថ្នាក់ និង​សាសនិក​​​គ្រប់​រូប​​​ដឹង​​ពីការ​បួស​ហ្គា​ម៉ឺវ៉ាន (រ៉ាម៉ាដាន់​)​​

//s5.kh1.co/f6/f692c573c4839b13971d0ee1dec76249379bdc3b.jpg
សង្គម

 ២៣-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ប្រាប់ Khmerload​ នាព្រឹកថ្ងៃ ២៣ មេសានេះ លោកឧកញ៉ាឃ្នួរ ម៉ាត់ សា មេដឹកនាំសហគមន៍​ឥស្លាម​ក្រុមកនអ៊ីម៉ាំសាន់ បានបញ្ជាក់ថា ខ្លួន​បានចេញសេចក្តីណែនាំដល់លោកអ៊ីម៉ាំគ្រប់លំដាប់ថ្នាក់

ប្រាប់ Khmerload​ នាព្រឹកថ្ងៃ ២៣ មេសានេះ លោកឧកញ៉ាឃ្នួរ ម៉ាត់ សា មេដឹកនាំសហគមន៍​ឥស្លាម​ក្រុមកនអ៊ីម៉ាំសាន់ បានចេញសេចក្តីណែនាំដល់លោកអ៊ីម៉ាំគ្រប់លំដាប់ថ្នាក់ និងបងប្អូនសាសនិកទាំង​អស់ឲ្យដឹងអំពី​ការចូលបួសហ្គាម៉ឺវ៉ាន (រ៉ាម៉ាដាន់)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកបន្ថែមថា ការចេញសេចក្តីណែនាំបែបនេះគឺ ដោយសារមើលឃើញថា ករណីជំងឺកូវីដ ១៩ នៅតែជាបញ្ហាប្រឈម អាចបង្កហានិភ័យខ្ពស់ដល់សុខភាពសាធារណជន និង​អាយុជីវិត​មនុស្ស​ទូទាំងពិភពលោក។

លោកថា ហេតុនេះ ដើម្បីជាការឆ្លើយតបក្នុងកិច្ចខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល​ក្នុងការប្រយុទ្ធប្រឆាំង​ជំងឺដ៏កាចសាហាវនេះ ដែលស្របពេលការក្នុងការត្រៀមចូលបួសហ្គាម៉ឺវ៉ាន (បួសមានរយៈពេល​៣០​ថ្ងៃ) កាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២០ លោកបានសង្កត់ច្បាស់ៗពីចំណុចដូចខាងក្រោម។

សូមលោកអ៊ីមាំគ្រប់លំដាប់ថ្នាក់ និងបងប្អូនសាសនិកឥស្លាមអនុវត្តដូចជា៖

១. សូមថ្នាក់ដឹកនាំវិហារ និងសាសនិកឥស្លាមមើលខ្នើតនៅល្ងាចថ្ងៃព្រហស្បតិ៍ ទី ២៣ ខែមេសា ប្រសិនបើមើលខ្នើតព្រះខែមិនឃើញនោះទេ យើងនឹងចូលបួសនៅល្ងាចថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ ២០២០ ជាកំណត់។

២. ពីឡាល់ត្រូវទូងស្គរប្រាប់ដល់សាសនិកទាំងអស់ឲ្យបានដឹងថា យើងចូលបួសហ្គាម៉ឺវ៉ាន (បួសរយៈពេល ៣០ថ្ងៃ)។

៣. ថ្ងៃដំបូងនៃការចូលបួសហ្គាម៉ឺវ៉ាន សូមបងប្អូនរៀបចំរណ្តាប់ ដូចដែលយើងបានរៀបចំ​កាលពី​ឆ្នាំមុនៗ។

៤. ការថ្វាយបង្គំប្រមូលផ្តុំនៅវិហារ សូមផ្អាកជាបណ្តោះអាសន្ន លុះត្រាតែមានសេក្តីណែនាំពី​ រដ្ឋាភិបាល ទើបយើងអាចប្រតិបត្តិវិញបានធម្មតា តែបងប្អូនអាចថ្វាយបង្គំនៅតាមផ្ទះរៀងៗខ្លួនបាន។

៥. យើងបួសទាំងប្រុសទាំងស្រី (បួសតមអាហានៅពេលថ្ងៃ ស្រាយបួសនៅម៉ោង ៦:២០នាទីល្ងាច) ហើយអូងសៀក (ឆ្នាំវិហារ) ទូងស្គរនៅម៉ោង ៦:២០នាទីល្ងាច រៀងរាល់ថ្ងៃ ជាសញ្ញាប្រាប់នូវ​ពេល​ស្រាយបួស។

៦. សូមផ្អាកទូលនំចំណី ផ្លែឈើ ទៅវិហារជាបណ្តោះអាសន្នក្នុងខែបួស នាឆ្នាំនេះ។

៧. សាសនិកឥស្លាមជាកាតព្វកិច្ចក្នុងមួយឆ្នាំម្តងត្រូវប៉ាត្រាស់ (បរិច្ចាគ) គ្រប់ៗគ្នា​ ហើយចាប់​ផ្តើមប៉ាត្រាស់នៅថ្ងៃទី ២៧ ខែហ្គាម៉ឺវ៉ាន។ ចំណែកឯថ្ងៃសៅរ៍ ទី ២៣ ខែឧសភា យើងមើលព្រះខែ បើឃើញខ្នើតព្រះខែ ស្រាយបួសថ្ងៃអាទិត្យ តែបើមិនឃើញទេ យើងនឹងស្រាយបួសថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០។

៨. យើងរៀបចំម្ហូបអាហារ ផ្លែឈើ នំចំណី​​ នៅថ្ងៃរ៉យ៉ា (ស្រាយបួស) ប៉ុន្តែពិសានៅតាមផ្ទះរៀងៗ​ខ្លួន។

៩. សូមលោកអ៊ីមាំគ្រប់លំដាប់ថ្នាក់ជួយផ្សព្វផ្សាយដល់សាសនិកឥស្លាមទាំងអស់​ឲ្យចេះ​រក្សា​អនាម័យ ដោយសម្អាតខ្លួនប្រាណ ហូបនំចំណី អាហារឆ្អិនល្អ រួមទាំងសម្លៀកបំពាក់ប្រើប្រាស់ ហើយត្រូវ​លាងដៃ​ឲ្យបានញឹកញាប់ជាមួយសាប៊ូ ទឹកស្អាត ឬទឹកអាល់កុលលាងដៃ ត្រូវពាក់ម៉ាស់ ហើយចៀស​វាងការចាប់ដៃ។

ជាការកត់សម្គាល់ មេដឹកនាំសហគមន៍ឥស្លាមក្រុមកនអ៊ីមាំសាន់ លោកឧកញ៉ាឃ្នួរ ម៉ាត់ សា បានអំពាវនាវឲ្យលោកអ៊ីមាំ ថ្នាក់ដឹកនាំវិហារ សូរ៉ាវ និងសាសនិកឥស្លាមទូទាំងប្រទេសបង្កើនការ​យកចិត្ត​ទុកដាក់ ក៏ដូចជាចូលរួមផ្សព្វផ្សាយ អប់រំ ណែនាំ ដើម្បីចូលរួមទប់ស្កាត់ និងបង្ការជំងឺ​ដ៏កាចសាហាវ​នេះ៕

សូមអានលិខិតលម្អិតខាងក្រោម៖

លិខិតពី លោកឧកញ៉ាឃ្នួរ ម៉ាត់ សា
លិខិតពី លោកឧកញ៉ាឃ្នួរ ម៉ាត់ សា
លោកឧកញ៉ាឃ្នួរ ម៉ាត់ សា
លោកឧកញ៉ាឃ្នួរ ម៉ាត់ សា
https://s5.kh1.co/__image/w=650,h=886,q=100/b6/b62a55e2e40354a71b4a45edcc7a7774f9396c50.jpg
https://s5.kh1.co/__image/w=650,h=509,q=100/17/177016fe03060876a3c8f4793128add3a6d3251f.jpg
សាសនិកឥស្លាមក្រុមកនអ៊ីមាំសាន់
សាសនិកឥស្លាមក្រុមកនអ៊ីមាំសាន់
សាសនិកឥស្លាមក្រុមកនអ៊ីមាំសាន់
សាសនិកឥស្លាមក្រុមកនអ៊ីមាំសាន់
Math Angkea
ម៉ាត់ អង្គារ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T