WHO៖ វីរុសកូរ៉ូណានឹងមានជីវិតយូរទៅមុខទៀត ហើយប្រជាជនភាគច្រើននៅលើពិភពលោកនឹងមានហានិភ័យក្នុងការឆ្លងវីរុសនេះ

//s5.kh1.co/5b/5b81de3dc8fb11a1f1fedd1ed2666a6424c4f115.jpg
សង្គម

 ២៣-មេសា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ប្រធានអង្គការសុខភាពពិភពលោក បានព្រមានថា វីរុសកូរ៉ូណានឹងមានជីវិតយូរទៅមុខទៀត ហើយប្រជាជនភាគច្រើននៅលើពិភពលោកនឹងមានហានិភ័យក្នុងការឆ្លងវីរុសនេះ ដោយសារប្រទេសភាគច្រើនស្ថិតក្នុងដំណាក់កាលដំបូងនៃការប្រឈមនៅឡើយទេ

បរទេស៖ កាលពីថ្ងៃពុធម្សិលមិញនេះ ប្រធានអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានធ្វើការព្រមានសារជាថ្មីថា វីរុសកូរ៉ូណានឹងមានជីវិតយូរទៅមុខទៀត ហើយប្រជាជនភាគច្រើននៅលើពិភពលោកនឹងមានហានិភ័យក្នុងការឆ្លងវីរុសនេះ ដោយសារប្រទេសភាគច្រើនស្ថិតក្នុងដំណាក់កាលដំបូងនៃការរីករាលដាលនៅឡើយទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 ប្រធានអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus
ប្រធានអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus

ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃម្សិលមិញ លោក Tedros Adhanom Ghebreyesus បាននិយាយថា ប្រទេសភាគច្រើនកំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃការរីករាលដាលជំងឺនៅឡើយទេ ខណៈប្រទេសខ្លះទៀតចាប់ផ្ដើមរកឃើញករណីឆ្លងសារជាថ្មីវិញ។ ជាមួយគ្នានេះ អ្វីដែលគួរឲ្យបារម្ភនោះគឺ ការរីករាលដាលនៅដំណាក់កាលដំបូងក្នុងតំបន់មួយចំនួននៃទ្វីបអាហ្វ្រិក អាមេរិកកណ្តាល និងអាមេរិកខាងត្បូង។

ទន្ទឹមនឹងនេះដែរ លោកវេជ្ជបណ្ឌិត Mike Ryan ដែលជាអ្នកជំនាញផ្នែកសង្គ្រោះបន្ទាន់របស់អង្គការសុខភាពពិភពលោក ក៏បានប្រឆាំងនឹងប្រទេសមួយចំនួនផងដែរ ដែលបើកការធ្វើដំណើរជុំវិញពិភពលោកឡើងវិញយ៉ាងឆាប់រហ័សបែបនេះ ដោយលោកបាននិយាយថា  ប្រទេសនីមួយៗតម្រូវឲ្យមានការគ្រប់គ្រងហានិភ័យនេះយ៉ាងប្រុងប្រយ័ត្នបំផុត។

លោកវេជ្ជបណ្ឌិត Mike Ryan
លោកវេជ្ជបណ្ឌិត Mike Ryan

សូមជម្រាបថា បច្ចុប្បន្ននេះ ជំងឺកូវីដ-១៩ ដែលបង្កដោយវីរុសកូរ៉ូណា បានរីករាលដាលទៅលើប្រទេស និងដែនដីចំនួន ២១០ ជុំវិញពិភពលោកហើយ។ បើគិតត្រឹមម៉ោង ៩:៣០នាទីព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក បានកើនដល់ ២,៦៣៧,៧២៧នាក់ហើយ ក្នុងនោះមនុស្សចំនួន ១៨៤,២២៦នាក់បានស្លាប់ និង ៧១៧,៨១២នាក់បានជាសះស្បើយ។ នេះបើយោងទៅតាមគេហទំព័រ Worldometer

Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T