ស្អាត បានស្វាមីអ្នកមាន ស្រលាញ់ខ្លាំង តែAriel Lin បែរជាជួបជីវិតបែបនេះ ក្រោយការបាន៦ឆ្នាំ

//s5.kh1.co/6c/6cad537fb3877c19294298575d51e9cd46dcbe23.jpg
តារា & កម្សាន្ដ

 ២២-មេសា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ក្រោយ​រាប់​ការ​អស់​ជា​ច្រើនឆ្នាំ នៅ​តែមិន​មាន​កូន ពេល​នេះ​Ariel កំពុងតែមាន​កា​រព្រួយ​បារម្ភ​យ៉ាងខ្លាំង។

តៃវ៉ាន់៖ នៅក្នុង​ថ្ងៃទី​២២ ខែ​មេសា​ នេះ​មាន​ការ​ចុះផ្សាយ​ថា​ Ariel បាន​រើ​ទៅ​នៅ​ រីឡា​តាម​ក្បួន​ហុង​ស៊ុយ​មួយ​កន្លែង នៅទីក្រុង​តៃប៉ិ បន្ទាប់​ពី​បាន​ជួស​ជុស ​អស់​រយៈពេល​ ជិត​មួយ​ឆ្នាំ​កន្លង​មក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ដែរថា ផ្ទះនេះត្រូវបានទិញដោយ តារាសម្តែង​តៃវ៉ាន់រូប​នេះ ​នៅដើមឆ្នាំ២០១៩ ក្នុងតម្លៃទីផ្សារ ២,១ លានដុល្លារ។ ជាមួយ​គ្នានេះ​ដែរ ក៏​មាន​ពាក្យ​ចចាម​អារ៉ាម​ថាAriel ហ៊ាន​ចំណាយ​ប្រាក់​យ៉ាង​ច្រើន​ ដើម្បី​ទិញ​និង ​ជួស​ជុល​វីឡានេះ ​ព្រោះ​វា​ត្រូវបានគេចាត់ទុកថាជា ដីល្អមានហុងស៊ុយ ដែល​អាចជួយដល់ ​គូស្វាមីភរិយាឲ្យ​ មានគត៌ និងផ្តល់កំណើតដល់កូនបាន​ឆាប់​ៗ។

ជាការពិត ស្វាមី​ភរិយា​មួយ​គូនេះ បាន​រស់នៅ​ឆ្ងាយ​ពី​គ្នា ​អស់​មួយ​រយៈមកហើយ ។ ពោលគឺ​​ ស្រប​ពេល​ដែល ​តារាស្រី​រូប​នេះ​ រស់​នៅ​ប្រទេស​តៃវ៉ាន់ តែ​ស្វាមី​របស់​នាង ​​រស់​នៅ​និង​ធ្វើការ​នៅ​ ក្នុង​ប្រទេស​សហរដ្ឋ​អាមេរិក។ ដូច្នេះអ្នកទាំង២ ច្រើនតែរស់នៅ ដាច់ឆ្ងាយពីគ្នា។ ហើយ​ក្រោយ​ពីរៀបការបាន ៦ឆ្នាំស្វាមី​ភរិយា​មួយ​គូរ​នេះ ក៏​នៅ​មិនទាន់បានទទួលដំណឹងល្អ នៅឡើយដែរ។

យោងតាមសារព័ត៌មានApple Daily ក៏​ធ្លាប់​បាន​ចុះផ្សាយ​ផងដែរថា ​តារាសម្តែងស្រី​Ariel ក៏គ្រោងនឹងធ្វើដំណើរទៅ សហរដ្ឋអាមេរិកដើម្បីជួបជុំ ជាមួយស្វាមីរបស់នាងដែរ បន្ទាប់ពីបានប្រកាស បញ្ឈប់សកម្មភាពសិល្បៈ ជាបណ្តោះអាសន្ន ដើម្បី​ត្រៀម​ក្នុង ការរៀបចំមានផ្ទៃពោះលើកនេះ។

តែ​ជា​អកុសល​ គម្រោង​នោះ​ក៏​ត្រូវ​បាន​ផ្អាក​ទៅ​វិញ​ ដោយ​សារតែ​ការ​ផ្ទុះឡើង​ ជម្ងឺ​ដ៏​កាច​សាហាវCOVID-19 ។ ដូច្នេះ​នាងក៏បានសំរេចចិត្ត ស្នាក់នៅតៃវ៉ាន់ ដើម្បីមើលថែឪពុកម្តាយក្មេករបស់នាង ដើម្បីឱ្យប្តីរបស់នាង មានអារម្មណ៍ស្រួល ក្នុងការធ្វើការ នៅសហរដ្ឋអាមេរិកផងដែរ៕

Ariel 
Ariel 
Ariel 
Ariel 
Ariel 
Ariel 
Ariel 
Ariel 
ផ្ទះ​ដែល​Ariel រើ​ទៅនៅ​
ផ្ទះ​ដែល​Ariel រើ​ទៅនៅ​
Ariel និង​ស្វាមី 
Ariel និង​ស្វាមី 
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T