រំភើបជំនួស! នឹកស្មានមិនដល់ថា ថ្ងៃកំណើតLuhan David Beckham ផ្ញើរកាដូមួយ យ៉ាងពិសេស

//s5.kh1.co/8b/8b8e93d62ecab76cde17939ef991f1047a003990.png
តារា & កម្សាន្ដ

 ២២-មេសា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កាលពីពេលថ្មីៗនេះ នៅក្នុងថ្ងៃខួបកំណើតរបស់ តារាប្រុស Luhan ក៏បានទទួលកាដូដ៏ពិសេស ដោយលោក David Beckham ដែលជាអតីតកីឡាករបាល់ទាត់ដ៏ល្បី បានថតឃ្លីបវីដេអូខ្លីមួយ ដើម្បី Surprise ខួបកំណើតដល់ Luhan ដែលជាអ្នកគាំទ្រម្នាក់របស់លោក ផងដែរ

ចិន៖ ជឿជាក់ថា ប្រិយមិត្តប្រាកដជាបានស្គាល់ តារាប្រុសជនជាតិចិនដ៏ល្បី Luhan ព្រមទាំងជាអតីតសមាជិកក្រុម EXO ដែលសព្វថ្ងៃនេះ តារាប្រុសរូបនេះ កំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង នៅក្នុងវិស័យសិល្បៈរបស់ប្រទេសចិន មិនថាសិល្បៈចម្រៀង ឬ ការសម្ដែងនោះទេ។ ម៉្យាងវិញទៀត លោកថែមទាំង មានមុខមាត់ស្រស់សង្ហា ក្មេងជាងវ័យ ដែលធ្វើលោកទទួលបានការគាំទ្រ ពីហ្វេនៗកាន់តែខ្លាំងឡើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ នៅក្នុងថ្ងៃខួបកំណើតរបស់ Luhan ថែមទាំងបានទទួលកាដូដ៏ពិសេស ដែលធ្វើឲ្យហ្វេនៗជាច្រើន កាន់តែច្រណែន ដោយលោក David Beckham ដែលជាអតីតកីឡាករបាល់ទាត់ ដ៏ល្បីលំដាប់ថ្នាក់ពិភពលោក បានថតឃ្លីបវីដេអូខ្លីមួយ ដើម្បី Surprise ខួបកំណើតដល់ Luhan ដែលជាអ្នកគាំទ្រម្នាក់របស់លោក David Beckham ព្រមទាំងជាអ្នកគាំទ្រយ៉ាងពេញទំហឹងរបស់ ក្លឹបបាល់ទាត់ Manchester United ថែមទៀតផង ។

នៅក្នុងនោះដែរ លោក David Beckham បានបង្ហោះឃ្លីបនោះ​ នៅលើបណ្ដាញសង្គម Weibo ដោយលោក ក៏បាននិយាយថា៖ 

Luhan គឺជាអ្នក David នៅទីនេះហើយ! ខ្ញុំដឹងថា អ្នកគឺជាអ្នកគាំទ្រយ៉ាងពេញទំហឹង របស់ក្រុម MU ប៉ុន្តែជាអកុសល ថ្ងៃនេះ អ្នកបែរជាពាក់អាវពណ៌ខៀវ។ រីករាយថ្ងៃកំណើត ខ្ញុំបានរៀបចំកាដូ ដ៏ពិសេស ហើយកំពុងធ្វើដំណើរទៅជូនអ្នក។ សូមរីករាយនៅថ្ងៃនេះ ហើយក៏ផ្ញើជូនអ្នក និងក្រុមគ្រួសាររបស់អ្នក និងអ្នកទាំងអស់គ្នានូវក្តីស្រលាញ់ជាច្រើន។ យើងអាចនឹងជួបគ្នាឆាប់ៗនេះ។

David Beckham

គួរបញ្ជាក់ផងដែរថា តារាប្រុស Luhan គឺជាអ្នកគាំទ្រដ៏ធំមួយ របស់ក្រុម Manchester United តាំងពីយូរយារណាស់មកហើយ។ លោកគឺជា អ្នកគាំទ្រដ៏ពេញទំហឹង របស់អតីតកីឡាករ David Beckham តាំងពីរូបគេ មានអាយុ ១២ឆ្នាំ មកម៉្លេះ ។ ម៉្យាងវិញទៀត លោកតែងតែ បង្ហាញអារម្មណ៍កក់ក្តៅ ដល់ក្លឹបបាល់ទាត់ MU នៅលើបណ្តាញសង្គម ព្រមទាំងមិនដែលខកខាន នឹងការប្រកួតបាល់ទាត់ម្ដងណាមួយឡើយ ហើយលោកក៏បានក្លាយជាឯកអគ្គរដ្ឋទូតរបស់ក្រុមនេះ៕

សូមទស្សនារូបភាពខាងក្រោម៖ 

Luhan
Luhan
Luhan
Luhan
Luhan
Luhan
Luhan 
Luhan 
Luhan
Luhan
 David Beckham 
 David Beckham 
រូបភាព ចេញពី វីដេអូ ដែល David Beckham បានបង្ហោះ 
រូបភាព ចេញពី វីដេអូ ដែល David Beckham បានបង្ហោះ 
រូបភាព ចេញពី វីដេអូ ដែល David Beckham បានបង្ហោះ 
រូបភាព ចេញពី វីដេអូ ដែល David Beckham បានបង្ហោះ 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T