កូរ៉េខាងត្បូង៖ តារាចម្រៀង និងតារាសម្តែង Rain បានបង្ហោះវីដេអូដំបូងរបស់ខ្លួនទៅកាន់បណ្តាញសង្គម TikTok នៅថ្ងៃទី ២១ ខែមេសា ហើយទទួលបានការចាប់អារម្មណ៍ខ្លាំងចំពោះជំនាញរាំរបស់គាត់ ស្របពេលដែលអ្នកគាំទ្រតារា K-Pop ចាស់ៗប្រាកដជាបានស្គាល់ពី Rain នៅពេលដែលគាត់សកម្មខ្លាំងក្នុងវិស័យមួយនេះ ក្នុងនាមជាអ្នកចម្រៀងដ៏ល្បីនៅកាលពីប៉ុន្មានឆ្នាំមុន។ ហើយអ្នកគាំទ្រថ្មីៗកាន់តែភ្ញាក់ផ្អើលនៅពេលដែលដឹងថា Rain ជាស្វាមីរបស់តារាសម្តែងរបស់ Kim Tae Hee

ក្នុងរយៈពេលតែប៉ុន្មានម៉ោងនៃការបង្ហោះវីដេអូដំបូងរបស់គាត់ គាត់ទទួលបានអ្នក follow ២១K និងអ្នកចុចបេះដូងរហូតដល់ទៅ ៣១K រួចទៅហើយ!

គួរបញ្ជាក់ថា Rain បានបង្ហាញខ្លួនជាតារាចម្រៀងទោលក្នុងឆ្នាំ ២០០២ ជាមួយនឹងអាល់ប៊ុមទី ៣ របស់ខ្លួនគឺ Raining ឈរនៅលើតារាងតន្រ្តីទូទាំងទ្វីបអាស៊ី។ គាត់ទទួលបានចាប់អារម្មណ៍ជាអន្តរជាតិ និងបានធ្វើដំណើរកម្សាន្តជាច្រើននៅជុំវិញពិភពលោក ជាពិសេសបានចេញអាល់ប៊ុមសរុបចំនួន ៧ អាល់ប៊ុម សរុបបទចម្រៀងចំនួន ២៨ បទ។

គាត់ចាប់ផ្តើមសម្តែងនៅឆ្នាំ ២០០៣ ហើយគាត់ក៏បានសម្តែងនៅក្នុងខ្សែភាពយន្តហូលីវូដដែលចាប់ផ្តើមពីឆ្នាំ ២០០៨​​​​​។ បន្ថែមពីនេះ Rain បានរៀបការជាមួយតារាសម្តែងដ៏មានប្រជាប្រិយ Kim Tae Hee នៅឆ្នាំ ២០១៧ ហើយសព្វថ្ងៃ Rain ជាឪពុកមានកូនពីរនាក់ថែមទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖

Rain
Rain
Rain
Rain និង ភរិយា
Rain និង ភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ