មិនមែនត្រឹមរឿងតុក្កតាធម្មតា Tom and Jerry ក៏បានបង្កប់ន័យ បង្រៀនមនុស្សឲ្យស្គាល់តម្លៃជីវិត៦ចំណុច

//s5.kh1.co/e8/e81405165c7c8520c996944b799874e2b848b1fc.jpg
តារា & កម្សាន្ដ

 ២១-មេសា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

គំនូរជីវចលឆ្មារនិង កណ្តុរបានបង្រៀនមនុស្សជាច្រើនអំពីគុណតំលៃនៃជីវិតដែលអ្នកគួរតែធ្វើនិង មិនគួរធ្វើ ជាពិសេសគឺទាក់ទងទៅនឹងបញ្ហានានានៅក្នុងសង្គម ដែលមនុស្សទាំងអស់នឹងជួបប្រទះនៅក្នុងឆាកជីវិត។

ប​រទេស៖ តុក្កតារឿង ឆ្មានិង កណ្តុរ  Tom and Jerry គឺជាគំនូរជីវចលដ៏ល្បីល្បាញយ៉ាងខ្លាំងមួយ នៅក្នុងពិភពលោក ដោយមានមនុស្សជាច្រើនគាំទ្រ មិនថាចាស់ ប្រុស ស្រី គឺភាគច្រើន សុទ្ធតែធ្លាប់ទស្សនាស្ទើរតែគ្រប់គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ គំនូរជីវចលមួយនេះ គឺបង្ហាញពីតួអង្គឯក គឺឆ្មាពណ៍ខៀវដែលមានឈ្មោះថា Tom និង កណ្តុរពណ៍ប្រផេះ ដែលយើងស្គាល់ឈ្មោះថា Jerry ពួកគេតែងតែឈ្លោះជាមួយគ្នារៀងរាល់ថ្ងៃ ដែលធ្វើឲ្យហ្វេនជាច្រើនមិនអាចទប់សំណើចបាន ដោយសារភាគច្រើន កណ្តុរដែលជាតួអង្គឆ្លាត ចូលចិត្តធ្វើបាបសត្វឆ្មា ដែលមិនសូវមានប្រាជ្ងា ប៉ុន្តែអ្នកប្រាកដជាមិនបានដឹងថា គំនូរជីវចលមួយនេះ បានបង្រៀនមនុស្សជាច្រើន អំពីគុណតម្លៃនៃជីវិតដែលអ្នកគួរតែធ្វើនិង មិនគួរធ្វើ ជាពិសេសគឺ ទាក់ទងទៅនឹងបញ្ហានានា នៅក្នុងសង្គម ដែលមនុស្សទាំងអស់នឹងជួបប្រទះនៅក្នុងឆាកជីវិត។

ជាក់ស្តែង នេះជាចំណុចធំៗ ដែលអ្នកទស្សនា មិនបានចាប់អារម្មណ៍អំពីឈុតឆាកដែល គំនូរជីវចលដែលឆ្មា កណ្តុរព្យាយាមបង្ហាញអ្នកអំពីមេរៀនជីវិត៖

+តែងតែជឿជាក់លើខ្លួនឯង

រូបតំណាង
រូបតំណាង

Jerry គឺជាតួអង្គកណ្តុរដែលប្រាជ្ញា ប៉ុន្តែមានរាងតូច ប៉ុន្តែរូបគេ តែងតែមានជំនឿចិត្តលើខ្លួនឯងជានិច្ច ដោយកន្លងមក Jerry តែងតែធ្វើបាប Tom ជារឿយៗ។

+សាងអំពើល្អរមែងទទួលផលល្អ

រូបតំណាង
រូបតំណាង

Tom គឺជាតួអង្គមួយដែលចូលចិត្ត រៀបគម្រោងអាក្រក់ទៅលើ Jerry មុន ប៉ុន្តែអកុសលគម្រោងទាំងនោះ មិនសូវបានជោគជ័យប៉ុន្មាននោះទេ ពោលគឺកម្មពារទាំងនេះ ភាគច្រើនធ្លាក់ទៅលើ Tomវិញជានិច្ច។

+សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់

រូបតំណាង
រូបតំណាង

ទោះបីជា Tomនិង Jerry គឺជាសត្រូវនឹងគ្នាក្នុងផ្ទះក៏ដោយ ប៉ុន្តែនៅពេលដែលមានការយារយីពីអ្នកដទៃ ពួកគេតែងតែចាប់ដៃគ្នាសងទៅវិញ ជាពិសេសការសងសឹង គឺតែងតែទទួលបានជោគជ័យផងដែរ។

+កុំស្រលាញ់គេពេករហូតភ្លេចស្រលាញ់ខ្លួនឯង

រូបតំណាង
រូបតំណាង

នៅក្នុងវគ្គមួយ Tom បានលង់ស្រលាញ់ឆ្មាញីមួយក្បាល ងប់ខ្លាំងពេករហូត លក់ទ្រព្យសម្បត្តិនិង បានចុះកិច្ចសន្យារធ្វើជាទាសករ ដើម្បីទិញឡាននិង ពេជ្រ ដើម្បីផ្គាប់ចិត្តស្រីស្នេហ៍ ចុងក្រោយឆ្មាញីមួយក្បាលនោះ បានចាកចេញពី Tom ទៅយកឆ្មាខ្មៅមួយក្បាលទៀត ដែលជាសេដ្ឋីមានលុយនិង ទ្រព្យសម្បត្តិច្រើនទៅវិញ។

+ឈ្លោះគ្នារាល់ថ្ងៃ ប៉ុន្តែនៅពេលនរណាមានបញ្ហា គឺមិនដែលបោះគ្នាឡើយ

រូបតំណាង
រូបតំណាង

មិនខុសពីគ្រួសារដែលនៅក្នុងផ្ទះជាមួយគ្នាឬ មិត្តភក្តិដែលរាប់អានគ្នាឡើយ ទោះបីជាមិនសូវចុះសម្រុងឬ មានបញ្ហាជាមួយគ្នាក៏ដោយ គឺត្រូវតែជួយយកអាសារគ្នា នៅពេលដែលនរណាម្នាក់មានវិបត្តិឬ បញ្ហា ដូចជាតួអង្គឆ្មានិង កណ្តុរផងដែរ។

+កុំព្យាយាមលះបង់ឬ ផ្លាស់ប្តូរខ្លួនឯងដើម្បីនរណាម្នាក់ នៅពេលដែលនរណាម្នាក់ស្រលាញ់យើងដោយស្មោះ គេនឹងទទួលយកអ្វីគ្រប់យ៉ាងដែលយើងមិនមាន

រូបតំណាង
រូបតំណាង

តួអង្គ កូនទាឈ្មោល មួយដែលអន់ចិត្តនឹងព្រហ្មលិខិតដែល កំណត់មករូបគេ មានរូបសម្បត្តិអាក្រក់ដែលនរណាៗ បានឃើញហើយក៏ស្អប់ខ្ពើម ប៉ុន្តែចុងក្រោយក៏ទាញី មួយក្បាលទៀតដែលស្រលាញ់ទាឈ្មោល នោះដោយប្រកាន់ពីរូបសម្បត្តិឡើយ៕

Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T