ចេះតែឆ្ងល់បាត់អាយដលទៅណា! តាមពិត Hugo Wong មាន​ជំងឺខ្លាចមនុស្សស្រី ព្រោះធ្លាប់មានរឿងអាស្រូវមួយ

//s5.kh1.co/23/23946cb53656a6a3e60f523ed01a663a99879989.jpg
តារា & កម្សាន្ដ

 ២១-មេសា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ក្រោយ​ពី​ជួប​រឿង​អាស្រូវ​ផ្លូវ​ភេទ​ជា​បន្ត​បន្ទាប់មក​Hugo Wong មាន​បញ្ហា​ផ្លូវ​អារម្មណ៍​យ៉ា​ងធ្ងន់​ធ្ងរ។

ហុងកុង៖ អ្នក​គាំទ្រ​ទូទៅ​ ប្រាកដ​ជា​ធ្លាប់​បាន​ស្គាល់​ហើយពី តារាសម្តែង​ប្រុសHugo Wong សញ្ជាតិ​ហុង​កុង​ដែល​រូប​លោក ​ធ្លាប់​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង ​ខ្សែភាពយន្ត​ល្បី​ៗ​ជាច្រើន ​របស់​ហុង​កុង​តាម​រយៈ ស្ថានីយទូរទស្សន៍​TVB។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែ​គួរ​ឲ្យ​សោក​ស្តាយ​ ពេល​បច្ចុប្បន្នHugo Wong មិន​សូវ​ជា​បង្ហាញ​វត្ត​មាន​ ក្នុង​ខ្សែភាពយន្ត​ញឹក​ញាប់ ​ដូច​កាលពី​មុន​ទៀត​នោះ​ទេ។ ​មូល​ហេតុ​គឺ ​ដោយ​សារតែ​តារាប្រុ​សរូប​នេះ ​ធ្លាប់ជួប​នៅ​ការ​វាយ​ប្រហារ ជា​បន្តបន្ទាប់​ពី ​រឿង​អាស្រូវ​ផ្លូវ​ភេទ​កាលពី​ឆ្នាំ​២០១៨ កន្លងមក​។​

តារាប្រុស​រូប​នេះ​ធ្លាប់​បាន ​លេច​លឺ​នៅ​រឿង​អាស្រូវ​ផ្លូវ​ភេទ ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​មួយ​ នៅ​អំឡុង​ពេល​ដែល​កំពុង​ថត​រឿង​ ហើយ​ក៏​ត្រូវ​អ្នកគាំទ្រ ​ចាប់​បាន​ថារូប​​លោក​បាន​ទាក់​ទង ​ជា​មួយ​នឹង​អ្នក​រួម​ការងារ​ម្នាក់ ​ដែល​កំពុងតែ​ពពោះ​។ តែ​រឿង​មិន​ចប់​ត្រឹម​នេះ​ទេ ក្នុង​ឆ្នាំ​២០១៦​ Hugo Wong បាន​សម្រេច​រៀប​ការ​ជា​មួយ ​តារាសម្តែង​ជប៉ុន​មួយរូប​​ ដែល​មាន​ឈ្មោះថាHiromi Wada ហើយ​បន្ទាប់​មក​នាង ​ក៏​បាន​ដាក់​ពាក្យ​សុំ​លះលែង​។ ​ដោយ​សារកើត​ រឿង​អាស្រូវ​ផ្ទួន​​ៗ​គ្នា​ពេក​Hugo Wong ក៏​ត្រូវ​បាន​ខាង​ស្ថានីយទូរទស្សន៍ ​ធ្វើ​ការបញ្ឈប់​ និ​ងសម្រេច​លុប​ចោល​នៅ​ ​ការ​សម្តែង​ទាំង​អស់ ​ជា​មួយ​ប៉ុស្តិ៍ទូរទស្សន៍តែម្តង​។

យ៉ាងណា​មិញ​ បន្ទាប់​ពី២​ឆ្នាំ​ក្រោយ​មក បន្ទាប់​ពី​រឿង​អាស្រូវទាំងនោះ ត្រូវ​បាន​ស្ងប់​ស្ងាត់​​ហើយ​Hugo Won ក៏ត្រូវ​បាន​ខាងស្ថានីយទូរទស្សន៍ ផ្តល់ឳកាសឲ្យ​បង្ហាញ​ខ្លួន​សារជាថ្មី ​លើ​កញ្ចក់​ទូរទស្សន៍។ តែក្នុង​អំឡុង​ពេល​ដែល ទទួល​នៅ​ការ​វាយ​ប្រហារ ​ពី​រឿង​អាស្រូវ​ ២​ឆ្នាំ​កន្លង​មក​នោះHugo Won ក៏​បានទទួល​រង​សម្ពាធ​យ៉ាង​ធ្ងន់ធ្ងរ ដែល​បណ្តាល​ឲ្យ​​ធ្លាក់​ខ្លួន​ឈឺ ​គឺ​បញ្ហា​ផ្លូវ​ចិត្ត​ដោយ​សារ ​តែ​រឿង​អាស្រូវ​ជា​មួយស្ត្រី​២​រូប​។

ជាក់​ស្តែង រឿង​អាស្រូវ​លើក​នោះ​ បាន​ធ្វើ​ឲ្យ​​Hugo Won បាន​ទទួល​នៅ ​ការ​ប៉ះ​ទង្គិច​ផ្លូវ​អារម្មណ៍​យ៉ាង​ខ្លាំង ​ដោយ​ក្នុង​រយៈពេល​២​ឆ្នាំ​នោះ ​គឺលោក​មិនហ៊ានណាត់ជួប រឺស្គាល់អ្នកផ្សេងនោះទេ។ ទន្ទឹម​នឹង​នេះ​ដែរHugo Won ថែមទាំងឈឺ ដោយសារតែ ខ្លាចមនុស្ស​ស្រី​ទៀតផង។ ពោលរាល់ពេលដែល លោក​បានជួបមិត្តរួមការងារ ជាស្ត្រី Hugo Won តែង​តែ​ព្យាយាមគេច ​មិន​ចង់​ធ្វើ​កា​រទំនាក់​ទំនង ​ជា​មួយ​ពួកគេ​នោះ​ទេ​​។

លើស​ពី​នេះ​ទៀត​នោះ​Hugo Won នឹង​ទទួល​រង​នៅ​សម្ពាធ​ភ្លាម​ៗ​ នៅ​ពេ​លដែល​មាន​មនុស្ស​ស្រី​ណា ​សម្លឹង​មើលលោកយូរ​ជាង​ធម្ម​តា​ គឺ​លោក​នឹង​​ចាប់​ផ្តើម ​មាន​អារម្មណ៍​ថា​ឈឺដៃនិង ជើងញ័រ ខ្លួនមិនអាចដកដង្ហើម ហើយគឺត្រូវតែលេបថ្នាំ ដើម្បីគ្រប់គ្រងវា ផងដែរ៕

Hugo Wong
Hugo Wong
 Hugo Wong
 Hugo Wong
 Hugo Wong
 Hugo Wong
 Hugo Wong
 Hugo Wong
 Hugo Wong
 Hugo Wong
 Hugo Wong ក្នុងខ្សែភាពយន្ត
 Hugo Wong ក្នុងខ្សែភាពយន្ត
 Hugo Wong ក្នុងខ្សែភាពយន្ត
 Hugo Wong ក្នុងខ្សែភាពយន្ត
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T