ក្រុមគ្រូពេទ្យ និពន្ធចម្រៀងរៀបរាប់ពីទឹកចិត្តមនុស្សធម៌របស់នារីម្នាក់ ស្តាប់ហើយរំភើបខ្លាំង! (មានវីដេអូ)

//s5.kh1.co/27/271137a9d4c129a94b9523d6367210f3b5eb5963.jpg
សង្គម

 ២១-មេសា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

បទចម្រៀងមួយបទមានចំណងជើងថា «ខេមរ៉ាតវីរនារីជួរក្រោយជួយប្រយុទ្ធកូវីដ» បានបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅ។

ភ្នំពេញ៖ បទចម្រៀងមួយបទមានចំណងជើងថា «ខេមរ៉ាតវីរនារីជួរក្រោយជួយប្រយុទ្ធកូវីដ» បានបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅ បង្ហាញពីអំពើសប្បុរសធម៌របស់នារីម្នាក់ ដែលគេស្គាល់ឈ្មោះថាអ្នកនាង ខែក ខេមរ៉ាត ដែលបានបង្ហាញវត្តមាននៅលើបណ្តាញសង្គមកាលពីពេលថ្មីៗនេះ ហើយនេះគឺជាស្នាដៃនិពន្ធរបស់ក្រុមគ្រូពេទ្យជួរមុខមួយក្រុមជូនដល់រូបនាងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  អ្នកនាង ខែក ខេមរ៉ាត និងក្រុមគ្រូពេទ្យ
  អ្នកនាង ខែក ខេមរ៉ាត និងក្រុមគ្រូពេទ្យ
  អ្នកនាង ខែក ខេមរ៉ាត
  អ្នកនាង ខែក ខេមរ៉ាត

ទន្ទឹមនឹងនេះនៅលើ Status នៃគណនីហ្វេសប៊ុករបស់នារីឈ្មោះ ខែក ខេមរ៉ាត់ បានសរសេររៀបរាប់ថា៖

«ខ្ញុំ និងក្រុមការងារពិតជារំភើបចិត្តខ្លាំងណាស់ពេលបានឃើញបទចម្រៀងមួយនេះ រកអ្វីមកប្រៀបផ្ទឹមពុំបាន។ ខ្ញុំសូមអរគុណដល់ក្រុមគ្រូពេទ្យ អរគុណលោកវេជ្ជបណ្ឌិត ដែលបាននិពន្ធបទចម្រៀងដ៏មានអត្ថន័យនេះជូនខ្ញុំ»។

សម្តីរបស់ ខែក ខេមរ៉ាត់

ដោយឡែកលោកវេជ្ជបណ្ឌិត ប្រាក់ ណារុំ វេជ្ជបណ្ឌិតឯកទេសផ្លូវដង្ហើមមួយរូប ក៏បានបង្ហាញអារម្មណ៍រំភើបរីករាយ និងគាំទ្រនូវទង្វើរសប្បុរសធម៌របស់អ្នកនាង ខែក ខេមរ៉ាត់ យ៉ាងខ្លាំង នៅក្នុងការសាងនូវអំពើល្អជួយជីវិតមនុស្សឱ្យរួចផុតពីជំងឺកូវីដ-១៩។

បទចម្រៀងដ៏មានអត្ថន័យ ដែលក្រុមគ្រូពេទ្យមួយក្រុមនិពន្ធជូនដល់អ្នកនាង ខែក ខេមរ៉ាត នេះក៏បានបង្ហាញពីសេចក្តីក្លាហាន និងភាពឆ្លាតវៃរបស់នារីរូបនេះ ក្នុងការដែលអ្នកនាងបានប្រឹងប្រែងកៀងគរស្វែងរកអំណោយ ក៏ដូចជាមូលនិធិពីសប្បុរសជននានា ទាំងក្នុងវិស័យឯកជន និងស្ថាប័នរដ្ឋ ដោយមានការចូលរួមពីមន្រ្តីរាជការជាច្រើនផងដែរ ហើយយុទ្ធនាការកៀងគរអំណោយទាំងនេះ ត្រូវបានធ្វើឡើងក្នុងកំឡុងពេលនៃការផ្ទុះនូវជំងឺដ៏កាចសាហាវកូវីដ១៩ ជាការគិតគូដល់សុខទុក្ខនៃក្រុមគ្រូពេទ្យជួរមុខ និងមិនភ្លេចដល់សុខទុក្ខរបស់ប្រជាពលរដ្ឋក្រីក្រនៅជួរក្រោយ។

  អ្នកនាង ខែក ខេមរ៉ាត និងក្រុមគ្រូពេទ្យ
  អ្នកនាង ខែក ខេមរ៉ាត និងក្រុមគ្រូពេទ្យ
  អ្នកនាង ខែក ខេមរ៉ាត
  អ្នកនាង ខែក ខេមរ៉ាត

គួរបញ្ជាក់ថា តាមរយៈមូលនិធិក៏ដូចជាអំណោយដែលប្រមូលបានពីសប្បុរសជននានាអ្នកនាង ខែក ខេមរ៉ាត និងក្រុមការងារក៏បានធ្វើការផ្តល់ជូនដល់មន្ទីរពេទ្យមួយចំនួន ដែលកំពុងធ្វើការយ៉ាងសកម្មជួយពិនិត្យធ្វើតេស្ត និងព្យាបាលជំងឺកូវីដ១៩ ព្រមទាំងជួយដល់ជនក្រីក្រជួបការលំបាកបានជាច្រើនផងដែរ។ កន្លងមកអ្នកនាង ខែក ខេមរ៉ាត ក៏ត្រូវបានថ្នាក់ដឹកនាំកំពូលរបស់រាជរដ្ឋាភិបាលបានលើកសរសើរជាញឹកញយផងដែរនៅលើបណ្តាញសង្គមតាមរយៈសកម្មភាពសប្បុរសធម៌ជាច្រើនរបស់នាង៕

 សកម្មភាពសប្បុរសធម៌របស់អ្នកនាង ខែក ខេមរ៉ាត កន្លងមក 
 សកម្មភាពសប្បុរសធម៌របស់អ្នកនាង ខែក ខេមរ៉ាត កន្លងមក 
 សកម្មភាពសប្បុរសធម៌របស់អ្នកនាង ខែក ខេមរ៉ាត កន្លងមក
សកម្មភាពសប្បុរសធម៌របស់អ្នកនាង ខែក ខេមរ៉ាត កន្លងមក
  អ្នកនាង ខែក ខេមរ៉ាត និងក្រុមគ្រូពេទ្យ
  អ្នកនាង ខែក ខេមរ៉ាត និងក្រុមគ្រូពេទ្យ
  អ្នកនាង ខែក ខេមរ៉ាត និងក្រុមគ្រូពេទ្យ
  អ្នកនាង ខែក ខេមរ៉ាត និងក្រុមគ្រូពេទ្យ
  អ្នកនាង ខែក ខេមរ៉ាត និងក្រុមការងារ
  អ្នកនាង ខែក ខេមរ៉ាត និងក្រុមការងារ
វីដេអូ
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T