Angela Baby ឈឺចិត្តស្អិតទ្រូងមិនស្ទើរទេ ខណៈចាប់បានស្វាមី លួចថើបស្រីក្រៅបែបនេះ

//s5.kh1.co/c6/c691e34d7998ed812d13c165acebf02e00f4c79c.jpg
តារា & កម្សាន្ដ

 ២១-មេសា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

ថ្មីៗនេះ នៅក្នុងរូបថតស៊េរីចុងក្រោយ ស្រាប់តែ ធ្លាយរូបភាព របស់ តារាប្រុស Huang Xiaoming បានបង្ហាញពី ការថើបគ្នា ជាមួយតារាស្រីថៃម្នាក់ នៅឯចំណតរថយន្ត ជាពិសេស ថែមទាំងបានបង្ហាញពីភាពផ្អែមល្ហែម យ៉ាងខ្លាំង ផងដែរ

ចិន៖ តារាប្រុសចិន ដ៏ល្បី លោក Huang Xiaoming ដែលត្រូវបានអ្នកគ្រប់គ្នា ស្គាល់ថាជា ស្វាមីតារាស្រី Angela Baby ដែលនៅខណៈពេលនេះដែរ លោក កំពុងតែមមាញឹកនឹងការងារ ក្នុងការថតរឿងថ្មី  ដែលមានរូបភាពជាច្រើនពីសកម្មភាពថត ត្រូវបានបង្ហោះតាមបណ្ដាញសង្គម ដើម្បីឲ្យហ្វេនៗជាច្រើន បានទស្សនា ផងដែរ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ នៅក្នុងរូបថតស៊េរីចុងក្រោយ ដែលបានត្រូវបានបង្ហោះ ស្រាប់តែបានធ្លាយរូបភាពរបស់ តារាប្រុស Huang Xiaoming បានបង្ហាញពី ការថើបគ្នា ជាមួយតារាស្រីថៃម្នាក់ នៅឯចំណតរថយន្ត។ បើទោះបីជា រូបភាពនេះ ត្រូវបានថតពីចំងាយ ដែលមើលទៅមិនសូវច្បាស់ តែវាក៏បានបង្ហាញពីទឹកមុខ ញញឹមស្រស់ស្រាយរបស់ តារាស្រីម្នាក់នោះ ព្រមមានភាពផ្អែមល្ហែមខ្លាំង ទៀតផង ។

នៅពេលនេះ តារាស្រី Angela Baby ហាក់ទទួលរងការវាយប្រហារយ៉ាងខ្លាំង នៅពេលដែល បានឃើញស្វាមីរបស់ខ្លួន បានបង្ហាញរូបថតស្និទ្ធស្នាលជាមួយមិត្តរួមការងារ មិនត្រឹមតែប៉ុណ្ណោះ កាលពីមុននេះ លោក Huang Xiaoming និង តារាស្រីថៃម្នាក់នោះ បានបង្ហាញរូបភាព ដើរលេងជាមួយគ្នា ដោយកាន់ដៃគ្នាយ៉ាងផ្អែមល្ហែម ផងដែរ។

លើសពីនេះទៅទៀត ថ្មីៗនេះ មានពាក្យចចាមអារ៉ាម ពីការលែងលះគ្នាកាន់តែខ្លាំងឡើង រវាង តារាប្រុស លោក Huang Xiaoming និង តារាស្រី Angela Baby ។ តែទោះជាយ៉ាងណា ពួកគេ នៅតែមិនទាន់ដឹងច្បាស់ថា ប្ដីប្រពន្ធ អ្នកទាំងពីរ នឹងលែងលះគ្នា ឬក៏អត់នោះទេ ព្រោះមិនទាន់មានការបកស្រាយ ពីអ្នកទាំងពីរនៅឡើយ ដោយសារតែអ្នកទាំងពីរ មានភាពមមាញឹករៀងៗខ្លួន តែយ៉ាងណា ហ្វេនៗជាច្រើន នឹងសង្ឃឹមថាអ្នកទាំងពីរនឹងមានការបកស្រាយ ក្នុងពេលឆាប់ៗនេះ ៕​

សូមទស្សនារូបភាពខាងក្រោម៖

Angela Baby
Angela Baby
Huang Xiaoming និង Angela Baby
Huang Xiaoming និង Angela Baby
Huang Xiaoming និង Angela Baby
Huang Xiaoming និង Angela Baby
រូបភាព ដែល លោក Huang Xiaoming កាន់ដៃគ្នា យ៉ាងផ្អែមល្ហែម ជាមួយតារាស្រីថៃ
រូបភាព ដែល លោក Huang Xiaoming កាន់ដៃគ្នា យ៉ាងផ្អែមល្ហែម ជាមួយតារាស្រីថៃ
រូបភាពដែល Huang Xiaoming កាន់ដៃគ្នា យ៉ាងផ្អែមល្ហែម ជាមួយតារាស្រីថៃ
រូបភាពដែល Huang Xiaoming កាន់ដៃគ្នា យ៉ាងផ្អែមល្ហែម ជាមួយតារាស្រីថៃ
រូបភាពដែល Huang Xiaoming ថើបគ្នា ជាមួយតារាស្រីថៃ
រូបភាពដែល Huang Xiaoming ថើបគ្នា ជាមួយតារាស្រីថៃ
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T