ដល់ក! ហ្វេនៗភ្ញាក់ព្រើត ពេលដឹងតម្លៃខ្លួន ថតរឿងមួយភាគៗ របស់កំពូលតារាស្រីទាំងនេះ

//s5.kh1.co/11/114e9e46256da29666a487fa850437a4d3fe77c8.jpg
តារា & កម្សាន្ដ

 ២១-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

មិន​ធម្ម​តា​ ក្នុង​រឿង​មួយ​ភាគ​ៗ​ តារាស្រី​ទាំង​នេះ​ អាចទទួល​បាន​តម្លៃ​ខ្លួន​ យ៉ាង​ខ្ពស់​ខ្លាំង​បែបនេះ។

ចិន៖ ជា​ការ​ពិត ​ក្នុង​វិស័យ​ភាពយន្ត​​របស់​ចិន​ មុន​ពេល​ដែល​ផ្ទុះ ​ការ​រីករាលដាល​នៃ​វីរុស​COVID-19 នេះ​តម្លៃ​ខ្លួន​របស់​តារាចិន ​ត្រូវ​បាន​កំណត់ចាប់​ពី​ចំនួន​៤០០,០០០ យ័នឡើង​ទៅ ក្នុងមួយភាគ ដែល​ស្មើរនឹង​៥៦,៥០០ ដុល្លារអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នា​ពេល​បច្ចុប្បន្ននេះ គេ​ឃើញ​ថា ការផលិតខ្សែភាពយន្ត និងកម្មវិធីទូរទស្សន៍ នៅក្នុងប្រទេសចិន នៅតែទទួលឥទ្ធិពលយ៉ាងខ្លាំង ពីការរីករាលដាលនៃCovid-19 ។ ដែល​ជា​ហេតុ​ដែល​ធ្វើ​ឲ្យ ​​ទីផ្សារធ្លាក់​ចុះ ហើយក៏កំពុងប្រឈមមុខនឹង កង្វះខាតហិរញ្ញវត្ថុ យ៉ាងធ្ងន់ធ្ងរ បូក​ផ្សំ​នឹង​ពេលវេលា ក្នុង​ការ​ផលិតយូរ ​ពិបាកក្នុង​ការ​គ្រប់គ្រង ដែលនាំឱ្យមានការធ្លាក់ចុះតម្លៃ នៃ​ការ​ទិញខ្សែភាពយន្ត។

ថ្មីៗនេះ សមាគមឧស្សាហកម្ម ផលិតខ្សែភាពយន្ត និងទូរទស្សន៍ចិន(CTPIA) សមាគមផលិតកម្មវិធីទូរទស្សន៍ របស់ប្រទេសចិន និងអ្នកដឹកនាំឧស្សាហកម្ម បានស្នើឱ្យកំណត់ថវិកា សម្រាប់ការផលិតឡើង​វិញ។ យោងទៅតាម ការអនុវត្តជាអន្តរជាតិ ប្រាក់ខែរបស់អ្នកនិពន្ធ អ្នកដឹកនាំរឿង ឬអ្នកសំដែងសំខាន់នៅក្នុង​រឿង មិនអាចខ្ពស់ជាង១០ ភាគរយ នៃតម្លៃផលិតកម្មសរុបឡើយ។

លើសពីនេះទៀត ប្រាក់ខែសរុប ដែលបានចំណាយសម្រាប់ ការសម្តែងទាំងអស់ នៅក្នុងក្រុមផលិតខ្សែភាពយន្ត មិនត្រូវលើសពី៤០ភាគរយ នៃតម្លៃផលិតសរុបទេ។ នេះមានន័យថា សូម្បីតែតារាដែលជាប់ ក្នុងតារាងA គួរតែទទួលបានតែ ៤០ម៉ឺនយ័ន ដែល​ស្មើរនឹង​៥៦,៥០០ដុល្លារអាមេរិកប៉ុណ្ណោះ បន្ទាប់ពីថតរឿងនីមួយៗចប់។ រឿងរ៉ាវប្រាក់ខែរបស់សិល្បករចិននេះ​ តែងតែមានជា​ ភាពចម្រូងចម្រាស់ព្រោះវា ពិតជាខ្ពស់ពេក ហើយជាថ្នូរ នឹងគុណភាពខ្សែភាពយន្ត គឺពិតជាមិនធម្មតានោះទេ។

យ៉ាង​ណា​មិញ ​បើ​យោង​ទៅតាម ប្រព័ន្ធផ្សព្វផ្សាយរបស់​ចិន តារាសម្តែង​ភាគ​ច្រើន​ច្រើន អាច​ទទួលបានប្រាក់ខែ ចាប់​ពី​ចន្លោះ៥០០,០០០ ទៅ៧៥០,០០០ យ័នក្នុងមួយភាគ ស្មើរ​នឹង​៧០,៦០០ ទៅ១០៦,០៣៥អាមេរិក​។

ជាក់​ស្តែង​ ដូច​ជា​ តារាសម្តែង Fan Bingbing នាង​អាច​ទទួល​បាន ​នៅ​តម្លៃ​ខ្លួន​រហូតដល់​ទៅ៧០០,០០០ យ័ន ស្មើរនឹង៩៨,៩០០ ដុល្លារអាមេរិក ក្នុងមួយភាគទូរទស្សន៍។ រីឯប្រាក់ខែរបស់Yang Mi ហាក់​ដូច​ជា​មាន​ការ​​ធ្លាក់ចុះ មក​នៅ៥៥០,០០០ យ័ន ស្មើរនឹង​៧៧,៧០០ អាមេរិក សម្រាប់មួយ​ភាគ​ៗ។ លើសពីនេះទៅទៀត ក៏មាន​តារាមួយ​ចំនួន​ដែល​មាន​ដូច​ជាChau Tan Trieu Vy Ton Le និងAngelababy ក៏មានសំណងរហូតដល់ទៅ​ជាងរាប់សិបលានយ័នផងដែរ បន្ទាប់ពីខ្សែភាពយន្តនីមួយៗ ​ត្រូវបានបិទផងដែរ៕

Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Angelabay
Angelabay
Angelabay
Angelabay
Angelabay
Angelabay
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T