ស្នងការ​ខេត្ត​បាត់​ដំបង ចេញ​មុខ​បំភ្លឺ​ករណី​សត្វខាំ​អ្នក​ចុះ​លេង​ទឹក​​ នៅ​​ស្រុក​​សំឡូត​

//s5.kh1.co/fa/fa5aff443e7937d3efe85fa3fda27b1ad3f2c03b.jpg
សង្គម

 ២១-មេសា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ថ្មីៗ មានរូបភាពដែលភ្ជាប់ដោយខ្លឹមសារក្នុង​បណ្តាញ​សង្គមជាច្រើន​ត្រូវបានគេបន្ត​ចែក​ចាយព្រោងព្រាត ដោយអះអាង​ថា នៅស្រុកសំឡូត​មានករណីសត្វខាំ​អស់សាច់ទាំងដុំ មិនដឹងមុខ

ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាន​នគរ​បាលខេត្តបាត់ដំបង​នារសៀលថ្ងៃ ២០មេសា ម្សិល​មិញ​នេះ បានចេញមុខបំភ្លឺជូនសាធារណ:ជន​ ទាក់ទិនការបង្ហោះរូបភាព និងខ្លឹម​សារ​ព័ត៌មាននៅលើ​បណ្តាញសង្គមស្តីពីករណី​ មានសត្វ(ខាំ)​ប្រ​ជា​ពល​រដ្ឋ​ដែលចុះលេងទឹកនៅក្នុងស្ទឹង ឬអូរ​នៅ​មូល​ដ្ឋានខ្លះនៃស្រុកសំឡូត​ ខេត្តបាត់​ដំបង​ រហូត​​​​បណ្តាលឲ្យដាច់សាច់​ មានរបួសស្លាកស្នាម​លើដៃ​ ជើង​ និងខ្លួនប្រាណ​ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាជ្ញាធរខេត្តបញ្ជាក់ថា ក្រុម​ការងារខ្លួនបានទាក់ទងទៅ​លោក​វរសេនីយ៍​ឯក​ កោ​ ស៊ុនកាំង​  អធិការ​នគរ​បាលស្រុកសំឡូត​ ដើម្បីបំភ្លឺរឿងនេះ។​ ហើយជាការឆ្លើយតប លោកអធិការបានឲ្យដឹងថា​ ករណី​ខាងលើគឺ​ បង្កឡើងដោយសត្វកំពត(ត្រីក្រពត)ដែលស្ថិតនៅក្នុងទឹកអូរ ឬទឹកស្ទឹងនៃមូល​ដ្ឋាន​ខ្លះក្នុងស្រុកសំ​ឡូត​ខេត្តបាត់​ដំបង។​ លោកកោ​ ស៊ុនកាំងបន្ថែមថា បញ្ហានេះពីមុនមកក៏ធ្លាប់​កើត​មានដែរ​ ។

ជាការកត់សម្គាល់ស្នងការដ្ឋាននគរបាលខេត្តបាតដំបង​ បានអំពាវនាវឲ្យពល​រដ្ឋដែលទៅលេងទឹកអូរ ឬទឹកស្ទឹងក្នុងភូមិសាស្រ្តខាងលើ​ ប្រុងប្រយ័ត្នចំពោះបញ្ហានេះផង។​ ក្រៅពីនេះអាជ្ញាធរបាន​ប្រាប់​ឲ្យម្ចាស់រមណីយ​ដ្ឋាន​ និងអាជ្ញាធរមូលដ្ឋានជួយផ្តល់ព័ត៌មាននេះជូនប្រជាពលរដ្ឋ និងភ្ញៀវដែល​ទៅកំសាន្តបានជ្រាបជាព័ត៌មាន​ផងដែរ។

គួររំឭកថា ថ្មីៗមានរូបភាពដែលភ្ជាប់ដោយខ្លឹមសារក្នុង​បណ្តាញ​សង្គមជាច្រើន​ត្រូវបានគេបន្ត​ចែក​ចាយព្រោងព្រាត ដោយអះអាង​ថានៅស្រុកសំឡូត​មានករណីសត្វខាំ​អស់សាច់ទាំងដុំ មិនដឹងមុខ នៅពេលអ្នកដើរ​កម្សាន្ត ចុះលេងទឹកស្ទឹង ឬអូរ ដែលបង្កជាការព្រួយបារម្ភ ភ័យខ្លាច​ ព្រមទាំង​មាន​ការជជែកវែកញែកជាបន្តបន្ទាប់អំពី​មូលហេតុនៃករណីខាងលើ។​ យ៉ាងណាការ​ងឿងឆ្ងល់​ត្រូវបាន​អាជ្ញាធរ​ខេត្តបាត់ដំបងបកស្រាយថា ជាករណីត្រីក្រពតខាំ៕

https://s5.kh1.co/__image/w=650,h=867,q=100/a4/a429da0f2dc7295e58ecdae4844ef23683483f8b.jpg
ត្រីក្រពត<br>
ត្រីក្រពត
https://s5.kh1.co/__image/w=640,h=960,q=100/eb/ebe7578d86897480a7e4f1be9a53767e1dea4cea.jpg
https://s5.kh1.co/__image/w=650,h=952,q=100/6e/6ed9b466d661a849eef274efd34dcb1b856fbf36.jpg
https://s5.kh1.co/__image/w=626,h=960,q=100/55/55c94daba66decc1c14704a6cd966a547b783b91.jpg
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T