ក្រោយចាក់មាត់កែបន្ថែមរួច! មុខ ទេព បូព្រឹក្ស កាន់តែស៊ិចស៊ី ស្អាតជាងមុន

//s5.kh1.co/87/8728d3e4548d7d004375434c4ecb5cf30f27c959.jpg
តារា & កម្សាន្ដ

 ២១-មេសា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

តារាចម្រៀងល្បីឈ្មោះបោះសម្លេង ខាងលេងស្ទាយ៍ប្លែក ជាមួយក្បាច់រាំសាហាវគ្មានពី កញ្ញា ទេព បូព្រឹក្ស​នោះ កាន់តែមានភាពស៊ិចស៊ីកាន់តែខ្លាំង បន្ទាប់ពីកែបបូរមាត់។

ភ្នំពេញ៖​ ចាប់តាំង​ពី កញ្ញា ទេព បូព្រឹក្ស កែកុន ពីចាក់បបូរមាត់មក យើងសង្កេតឃើញថា​ នាងតែងតែលេចមុខលើកម្មវីធីនាៗ ជាពិសេសនោះ ក្នុងបណ្តាលពាណិជ្ជកម្មធំៗ នៅក្នុងប្រទេសផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តារាស្រីរូបនេះ ប្រិយមិត្តអ្នកអាន ច្បាស់ជាជ្រាបហើយថា នាងតែងតែមានការតុបតែងខ្លួនប្លែកៗ និងការផាត់មុខដិតៗ​ កាចៗតែមតង។ តែអ្វីកាន់តែពិសេសនោះ​ ក្រោយពីចាក់បបូរមាត់  ជាមួយទម្រង់បបូរមាត់ពេញនិយមនាពេលបច្ចុប្បន្ននេះ វាធ្វើឲ្យនាងមើលទៅ កាន់តែស៊ិចស៊ីថែមមួយកម្រិតទៀត។

យ៉ាងណាមិញ កាលពីម្សិលមិញនេះ កញ្ញា ទេព បូព្រឹក្ស បានធ្វើឲ្យមហាជនដែលជាអ្នកគាំទ្ររបស់ខ្លួន ភ្ញាក់ផ្អើលទៀតហើយ នៅពេលដែលឃើញនាង បង្ហោះរូបមួយសន្លឹក ជាមួយការផាត់មុខបែបកាច អមជាមួយបបូរមាត់រាងបេះដូង  ដែលមើលទៅកាន់តែទាក់ទាញ ពិតជាប្លែកភ្នែកខ្លាំងមែនទែន៕

សូមទស្សនារូបខាងក្រោម៖

ទេព បូព្រឹក្ស 
ទេព បូព្រឹក្ស 
ទេព បូព្រឹក្ស 
ទេព បូព្រឹក្ស 
ទេព បូព្រឹក្ស 
ទេព បូព្រឹក្ស 
ទេព បូព្រឹក្ស 
ទេព បូព្រឹក្ស 
ទេព បូព្រឹក្ស
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T